កម្មវិធី Miss Supranational 2023 ជាការប្រកួតចុងក្រោយ លីវ ជីលី សន្យាធ្វើឱ្យល្អបំផុត

បវរកញ្ញារូបស្រស់ ជីលី ទេវី ហៅ​ លីវ ជីលី បានធ្វើដំណើរចេញទៅប្រកួតកម្មវិធី Miss Supranational 2023 នៅប្រទេសប៉ូឡូញ កាលពីល្ងាចថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការជូនដំណើរពីញាតិមិត្តបងប្អូន សិល្បករ-សិល្បការិនី និងហ្វេនៗយ៉ាងច្រើនកុះករ។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងនៅបរិវេណច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ លីវ ជីលី​ ថា ការប្រកួត Miss Supranational 2023 ជាកម្មវិធីបវរកញ្ញាចុងក្រោយដែលនាងចូលរួមប្រកួត ដូច្នេះទោះលទ្ធផលចេញមកបែបណាក៏នាងទទួលយក ព្រោះនាងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។

យ៉ាងណាមិញ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ មើលទៅហាក់មានជំនឿចិត្តលើការប្រកួតនេះ ព្រោះនាងបានលះបង់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនច្រើនណាស់សម្រាប់ការប្រកួតលើក​ចុងក្រោយ​នេះ។ ម៉្យាង តាមការកត់សម្គាល់របស់នាង concept នៃកម្មវិធី Miss Supranational ហាក់ត្រូវនឹងបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់នាងច្រើនគួរសម។

បើនិយាយការពីតាំងចិត្ត និងជំនឿចិត្តលើខ្លួនឯង ជីលី មានពេញទំហឹង តែនាងមិនចង់ឱ្យគ្រប់គ្នារំពឹងថា នាងនឹងអាចចូលដល់ top ចុងក្រោយណាមួយឬអត់ទេ តែនាងសន្យាព្យាយាមឱ្យអស់ពីសមត្ថភាពលើឆាកអន្តរជាតិលើកនេះ។

ជីលី ឱ្យដឹងទៀតថា នាងបានហ្វឹកហាត់ច្រើនលើការដើរ និងបានត្រៀមឈុតតំណាងជាតិ និងសម្លៀកបំពាក់ផ្សេងៗជាច្រើនឈុតតាមកាលវិភាគនៃការប្រកួត។ ដោយឡែក ភាសាវិញនាងអាចប្រើប្រាស់បានធម្មតាៗមិនស៊ីជម្រៅខ្លាំងពេកទេ ព្រោះខាងស្ថាប័នមិនបានដាក់សម្ពាធបវរកញ្ញាលើរឿងនេះឡើយ គេមានតែជំរុញឱ្យនាងយកអ្នកបកប្រែទៅជាមួយ ឬពេលសម្ភាសន៍គេអនុញ្ញាតិឱ្យយើងខលវីដេអូជាមួយអ្នកបកប្រែក៏បាន ជារួមគឺគេលើកទឹកចិត្ត និងមើលថែបវរកញ្ញាខ្លាំង មិនឱ្យមានសម្ពាធពេលប្រកួតនោះឡើយ។

ឆ្លៀតឱកាសនេះ Miss Supranational Cambodia 2023 ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន បណ្តាអ្នកសហការឧបត្ថម្ភ និងហ្វេនៗដែលតែងតែគាំទ្រនាងរហូតមក ហើយនាងសង្ឃឹមថា ពុកម៉ែប្អូននឹងបន្តគាំទ្រនាងក្នុងការប្រកួត Miss Supranational 2023 នៅប្រទេសប៉ូឡូញ ទោះបីកម្មវិធីនេះមិនទាន់សូវល្បីល្បាញនៅប៉ែកអាស៊ី តែល្បីនៅអឺរ៉ុបរួចហើយ។ 

សូមជម្រាបថា នេះជាលើកទី២ ដែលកម្ពុជាបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss & Mister Supranational 2023 នៅប្រទេសប៉ូឡូញ។ សម្រាប់ការចេញដំណើរចេញទៅប្រកួតលើកនេះ Miss Supranational Cambodia 2023 ធ្វើដំណើរទៅមុន Mister Supranational Cambodia 2023 ប្រមាណ ១ សប្តាហ៍ ដើម្បីត្រៀមសម្រាប់ការប្រកួតនៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់