ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand ទៅដល់​​ឥណ្ឌូណេស៊ី​មិន​បានប៉ុន្មាន​ថ្ងៃ លេង Fashion កប់​ៗ!

Miss Grand កម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្ន​​ស្នាក់នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ដើម្បីត្រៀមដណ្ដើម​មកុដ​កម្មវិធី Miss Grand International 2022 ដែល​កំពុង​ដំណើរការ។ គិត​មក​ត្រឹម​ពេល​នេះ​ទើប​តែ​មាន​រយៈពេល ៥ ថ្ងៃ​ប៉ុណ្ណោះ តែ​បើ​និយាយ​ពី​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​របស់​នាង​វិញ ពិត​ជា​ស្រស់​ស្អាត ទាន់​សម័យ និង​ស័ក្ដិសម​ជាមួយ​រូបរាង​។

ឈុតត្រៀមឡើងយន្តហោះ

ថ្ងៃ​បើក​ឆាក​​ដំបូង​ក្នុង​ការ​ចូល​ប្រកួត Miss Grand International 2022 សារ៉ាវឌ្ឍី ស្លៀក​ឈុត​ពណ៌​លឿង​ចោមពុង និង​មាន​ស្រោម​ដៃ ហើយ​មូល​សក់​រួញ​ភ្លី​ធំ​ៗ។ ចំណែក​​ពេល​ថ្ងៃ​នៅ​ថ្ងៃ​ទទួល​ខ្សែ​ឆៀង​ផ្លូវការ ពី​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand International 2022 បាន​ជ្រើសរើស​រ៉ូប​ពណ៌​បៃតង បញ្ចេញ​ភាព​សិចស៊ី​ខ្លះ​ៗ​លើ​ដង​ខ្លួន ហើយ​ធ្វើ​ម៉ូដ​សក់​បួង​ឡើង​លើ​ទាំងអស់។

ចំណែក​ឈុត​ផ្សេង​ៗ​ដែល​ស្លៀក​ឲ្យ​ត្រូវ​ប្រធានបទ និង​ពណ៌​ដែល​ខាង​កម្មវិធី​បាន​រៀបចំ ក៏​បវរកញ្ញា​ដែល​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ​រូប​នោះ រៀបចំ​បាន​សមរម្យ និង​លេចធ្លោ​មិន​ធម្មតា​ដែរ។ រហូត​ដល់​អ្នក​គាំទ្រ​លួច​សរសើរ​ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែល​ជា​តំណាង​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី Miss Grand International ជំនាន់ទី១០ ​ពូកែ​លេង​ស្ទីល៍​បាន​ស្អាត​ៗ​គ្រប់​ឈុត​ ដោយ​នេះ​កម្មវិធី​ទើប​ដំណើរការ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ឈុតចេញដំណើរនិងពេលដល់ឥណ្ឌូណេស៊ី

មុន​ចាកចេញ​ពី​មាតុ​ប្រទេស Miss Grand Cambodia រូប​នេះ​​បាន​ត្រៀម​ខ្លួន និង​សម្ភារៈ​ចាំបាច់​ពេល​ប្រកួត ដោយ​គ្រាន់តែ​ស្បែកជើង និង​សម្លៀកបំពាក់​​​រៀប​ដាក់​វ៉ាលី​ ៦​ធំ​ៗ និង​មាន​កាបូប​តូច​ៗ​។​​

ក្នុង​​ការ​ប្រកួត​ប្រចាំ​ថ្ងៃ Miss Grand ទាំងអស់​ត្រូវ​ត្រៀម​សម្លៀកបំពាក់​ ស្បែកជើង គ្រឿងអលង្ការ​គ្រឿង​សម្អាង​ជាច្រើន​ឈុត។ បន្ថែម​ពី​នោះ​បេក្ខជន​ទាំងអស់​ក៏​ត្រូវ​ហ្វឹកហាត់ និង​មាន​ទស្សនកិច្ច​ជាច្រើន​ទៀត ទម្រាំ​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ៕ ​​

ឈុតថ្ងៃដំបូងក្នុងការ​ប្រកួតពេលថ្ងៃ

ឈុតទទួលឆៀង

ឈុតថតផលិតផលថែរក្សាសម្រស់

ឈុតហាត់សម

ថតឈុតហែលទឹក

ឈុតនៅថ្ងៃកម្មវីធី Miss Grand International

ឈុត​ញ៉ាំអាហារពេលព្រឹកជាមួយមិត្តរួមបន្ទប់ក្រោយចាប់ឆ្នោត

ឈុត​ញ៉ាំ​អាហារ​ពេល​ល្ងាចនៅ Lubar Bali Restaurant

ឈុតទី៧ នៃកម្មវិធី

ឈុត​ទី៤



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ