ក្រសួងយុត្តិធម៌ថៃ សើរើរឿង​ The Icon ស្នើសុំឱ្យប្ដឹងផ្ដល់ Min Pechaya និង Sam Yuranunt ម្ដងទៀត

នៅថ្ងៃទី៦ ខែមេសា នេះ នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ក្រសួងយុត្តិធម៌ប្រទេសថៃ បានស្នើទៅព្រះរាជអជ្ញាឱ្យកាត់ក្ដីករណីរបស់តារាស្រី Min Pechaya និងតារាប្រុស Sam Yuranunt ម្ដងទៀត ដោយបញ្ជាក់ថា នៅមានការពិតមួយចំនួនដែលគួរលើយកមកពិចារណា។

យោងតាមលិខិតរបស់  នាយកដ្ឋានស៊ើបអង្កេតពិសេស ឬហៅកាត់ DSI បានរំឭកពីដើមរឿងថា កន្លងមកនាយកដ្ឋានរបស់ខ្លួនបានធ្វើការស៊ើបអង្កេតទៅលើករណីឆបោករបស់ក្រុមហ៊ុន The Icon Group និងចាប់បានជនសង្ស័យជុំវិញករណីនេះសរុប ១៩នាក់។

ក្រោយមក នៅថ្ងៃទី៨ ខែមករា ព្រះរាជអជ្ញា បានសម្រេចដោះលែងតារាស្រី Min Pechaya និងតារាប្រុស Sam Yuranunt ឬ Boss Min និង Boss Sam ឱ្យនៅក្រៅឃុំ ដោយគ្រោងថានឹងមិនប្ដឹងបន្តទៅកាន់ Boss ទាំងពីរនាក់នេះទេ តែក៏បានបញ្ជូនករណីខាងលើឱ្យ DSI ជាអ្នកពិចារណាថា នាយកដ្ឋាននឹងយល់ព្រមលើការសម្រេចនេះ ឬក៏យ៉ាងណា។

ក្រោយពីការស៊ើបអង្កេតបន្ថែមអស់ពេលជាង ៣ខែ នៅថ្ងៃទី៦ ខែមេសានេះ លោក​ឧត្តមសេនីយ៍ទោ Yuthana Phraedam អគ្គនាយក​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស បានបញ្ចេញមតិជំទាស់ទៅលើការសម្រេចដើម និងស្នើសុំឱ្យព្រះរាជអជ្ញាធ្វើការពិនិត្យ និងសម្រេចក្ដីទៅលើជនសង្ស័យទាំង ២រូបនេះជាថ្មីម្ដងទៀត ផ្អែកថា នៅមានអង្គហេតុមួយចំនួនដែលគួរលើកយកមកពិចារណាបន្ថែម។

គួររំឭកផងដែរថា ករណីឆបោកប្រជាជនរបស់ក្រុមហ៊ុន The Icon Group នេះ មាន Boss Pual ជាប្រធាន និងគ្នីគ្នាចំនួន ១៨រូបទៀត រួមទាំងតារាល្បីៗទាំង ២រូបខាងលើ និងតារាប្រុស Kan Kantathavorn ផងដែរ។

តាមរយៈកាសែតក្នុងស្រុក Sanook ការដោះលែងខ្លួនរបស់ Min Pechaya និងតារាប្រុស Sam Yuranunt បានធ្វើឡើង ព្រោះមានភស្តុតាងថា កិច្ចសន្យារបស់អ្នកទាំងពី គ្រាន់តែជាអ្នកផ្សព្វផ្សាយផលិតផលប៉ុណ្ណោះ និងមិនមានភស្តុតាងអ្វីបន្ថែមទាក់ទងនឹងការរួមគំនិតឆបោកឡើយ។ ​ឯករណីរបស់ Kan Kantathavorn គឺមានភស្ដុតាងបញ្ជាក់ថា លោកមានជាប់ពាក់ព័ន្ធនឹងការទទួលដឹងឮ បង្កើតក្រុមហ៊ុន The Icon Group ទើបព្រះរាជអជ្ញាសម្រេចឃុំឃាំងបន្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *