Min Hee Jin បញ្ចេញអារម្មណ៍ពិត ក្រោយ NewJeans ត្រឡប់ទៅរក ADOR វិញ

មួយថ្ងៃក្រោយសមាជិក NewJeans បានប្រកាសពីគោលបំណងត្រឡប់ទៅធ្វើការជាមួយ ADOR វិញ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ Min Hee Jin បានចែករំលែកលិខិតមួយច្បាប់ បង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ក្រុម និងចង់ឱ្យសមាជិកទាំង ៥អាចបន្តរីកចម្រើនទៅមុខក្នុងនាមជា NewJeans។

អតីតនាយកប្រតិបត្តិរបស់ ADOR រូបនេះ បាននិយាយថា៖ “ការសម្រេចចិត្តរួមគ្នាដែលធ្វើឡើងដោយសមាជិកនៃ NewJeans ដើម្បីវិលត្រឡប់ទៅ ADOR ត្រូវបានសម្រេចបន្ទាប់ពីការពិភាក្សាយ៉ាងច្រើន។ ដូច្នេះ ខ្ញុំគោរព និងគាំទ្រការសម្រេចចិត្តរបស់ពួកគេ។ វាជារឿងដែលលំបាក ប៉ុន្តែខ្ញុំឱ្យតម្លៃចំពោះភាពក្លាហានដែលបានបង្ហាញដោយសមាជិកនៅពេលដែលពួកគេជ្រើសរើសចាប់ដៃគ្នាដើម្បីការពារគ្នាទៅវិញទៅមក”។

Min Hee Jin បានបន្តថា៖ “ខ្ញុំអាចចាប់ផ្តើមម្តងទៀតបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ប៉ុន្តែ NewJeans ត្រូវតែស្ថិតនៅជាក្រុម NewJeans ហើយត្រូវតែមានសមាជិក ៥ នាក់ដូចដើម។ ខ្ញុំសង្ឃឹមថាសមាជិកម្នាក់ៗនឹងកាន់តែរីកចម្រើន រឹងមាំ និងគង់វង្សលើសអ្វីទាំងអស់។ ខ្ញុំសូមជូនពរឱ្យសមាជិកទាំង ៥ នាក់មានសេចក្ដីសុខ”។

បន្ថែមពីនេះ នាងក៏បានបញ្ជាក់ដែរថា៖ “ដោយសារមានការប្តឹងផ្តល់គ្នាជាច្រើនលើកច្រើនសា វាពិតជាលំបាកសម្រាប់យើងទាំងអស់គ្នាក្នុងពេលកន្លងមកនេះ។ ​​ប៉ុន្តែជម្លោះរវាងខ្ញុំ និង HYBE Labels មិនទាក់ទងនឹង NewJeans ទេ។ ខ្ញុំកំពុងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាការពិតនឹងត្រូវបានលាតត្រដាង។ ខ្ញុំសូមស្នើសុំការគាំទ្រពីអ្នកទាំងអស់គ្នា”។

សូមរំឭកផងដែរថា រាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន NewJeans បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹង ADOR មុននឹងឈានដល់ការប្ដឹងផ្ដល់គ្នា។ លុះមកដល់ថ្ងៃទី៣០ ខែតុលានេះ ទើបតុលាការសម្រេចកាច់ក្ដីឱ្យ ADOR ជាអ្នកឈ្នះក្ដី។

ដើមឡើយ តំណាងផ្លូវច្បាប់របស់សមាជិកទាំង ៥នាក់បានបង្ហាញគោលបំណងប្ដឹងឧទ្ធរណ៍តវ៉ាម្ដងទៀត។ យ៉ាងណាមិញ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ADOR បានប្រកាសថា សមាជិក NewJeans ២រូប គឺ Haerin និង Hyein បានបង្ហាញចេតនាបន្តការងារជាមួយនឹងទីភ្នាក់ងារវិញ។ ក្រោយមកទើបសមាជិក ៣នាក់ទៀត គឺ Minji, Hanni និង Danielle ក៏បានបង្ហាញគោលបំណងតែមួយដូចគ្នា។

ដោយឡែក កាលពីចុងខែតុលាកន្លងទៅ Men Hee Jin ទើបតែបានប្រកាសបើកក្រុមហ៊ុនថ្មីក្រោមឈ្មោះថា ooak ដោយមានគម្រូអាជីវកម្មផ្ដោតទៅលើសេវាកម្មក្នុងឧស្សាហកម្មកម្សាន្ត ដូចជា គ្រប់គ្រងសិល្បករ ផលិតចែកចាយតន្រ្តី និងអាល់ប៊ុម ក៏ដូចជារៀបចំការសម្ដែង និងកម្មវិធីនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *