វ័យទើប ២០ ស្ដើង តែ​ ម៉េងឃុន ក្ដោប​បាន​ឱកាស​ជាតួឯក ៧ រឿង​បាត់!

ហេង ម៉េងឃុន ឬ​អ្នក​គាំទ្រ​ភាគច្រើន​ហៅ​​ត្រឹម​ ឃុន កំពុង​តែ​ក្រសោប​បាន​ប្រជាប្រិយភាព​ពី​សំណាក់​ហ្វេន​ៗ ដោយ​មិន​ត្រឹម​តែ​មាន​រូបរាង​ស្រស់​សង្ហា ថែម​ទាំង​មាន​ការ​សិក្សា​ល្អ និង​អត្តចរិត​រួសរាយ​គួរឲ្យ​ចូលចិត្ត​។ បើ​និយាយ​ដល់​អាយុ​វិញ អ្នក​គាំទ្រ​អាច​នឹង​ភ្ញាក់ផ្អើល ព្រោះ​តារា​ប្រុស​ដែល​មកពី​ខេត្ត​ក្រចេះ​រូប​នេះ​ទើប​មាន​វ័យ ២០ ស្ដើង​ប៉ុណ្ណោះ។

ឆ្នាំ​នេះ​​ តារា​សម្ដែង​ប្រុស​ក្នុង​រឿង «ព្រះ​នាង​កង្កែប» ទើប​មាន​វ័យ​២២ ឆ្នាំ​ប៉ុណ្ណោះ តែ​បែរជា​មាន​ឱកាស​បាន​ដើរ​ជា​តួឯក​បាត់​ទៅ​ហើយ ដែល​នោះ​ក៏​ព្រោះ​តែ​សមត្ថភាព​ និង​​​ភាព​ប៉ិនប្រសព្វ​ផ្ទាល់ខ្លួន។ ត្បិត​នៅ​វ័យ​ជាង ២០ ស្ដើង​ក៏​ពិត​មែន​តែ​ ឃុន បាន​ដើរ​តួឯក​រហូត​ឡើង​ដល់​ទៅ ៧ រឿង​ទៅ​ហើយ ក្នុង​នោះ​មាន​​​រឿង «នាង​កែវ​មុខ​សេះ» «មនុស្ស​ទីបី» «លើសពីមិត្តបានអត់?» «ពួកយើង​ជា​គូ» «កញ្ញា​អតិថិជន» «និស្ស័យ​ស្នេហ៍​បេះដូង​បួន»។

សម្រាប់​តំណែង​តួឯក​ទាំងអស់​នេះ ហេង ម៉េងឃុន ថា​ពិតជា​មិនមែន​​ទទួល​បាន​ដោយ​ស្រួល​ឡើយ លោក​ត្រូវ​ប្ដូរ​ដោយ​សមត្ថភាព​ពិត​ៗ។​ ចំពោះ​ការ​​ដែល​តារា​ប្រុស​ជំនាន់​ថ្មី​រូប​នេះ ថា​មិនបាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​អ្វី​មួយ​ឡើយ តែ​ចូល​តាម ​​agency ជ្រើសរើស និង​មាន​ការតេស្ត​សមត្ថភាព​បន្ថែម​ទៀត​ដែរ។

បើ​និយាយ​ពី​វិស័យ​ម៉ូដែល​វិញ ឃុន ថា​មិន​ធ្លាប់​ដើរ​ម៉ូដ​នោះ​ទេ តែ​ស្រលាញ់ និង​ចចង់​ប្រឡូក​យក​ជំនាញ​មួយ​នោះ​ដែរ។ ក្រៅ​ពី​សម្ដែង​តារា​ប្រុស​វ័យ​ក្មេង​រូប​នោះ​ចង់​ចាប់​ផ្នែក​ជំនាញ​បន្ថែម​ទៀត​ដែរ ដូចជា​វិស័យ fashion ពិធី​ករ បង្ហាញ​ម៉ូដ និង​រក​ពេល​ទៅ​ហាត់​ច្រៀង​មួយ​ទៀត ដើម្បី​ឲ្យ​ខ្លួន​កាន់តែ​មាន​សមត្ថភាព​​មួយ​កម្រិត​ទៀត៕ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម