នាយកប្រតិបត្តិ CIM បង្ហើបភិនភាគ MUC នឹងត្រូវជ្រើសជា Miss International Cambodia 2023

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Roat Nimul Men របស់នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models (CIM) លោក ម៉ែន និមលរតន៍ បានបង្ហោះដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលក្រុមហ៊ុន CIM នឹងជ្រើសរើសយកបវរកញ្ញាចក្កវាឡកម្ពុជា ១រូប ក្នុងចំណោមបវរកញ្ញាចក្កវាឡកម្ពុជា៥ជំនាន់ (2018-2022) មកតែងតាំងជា Miss International Cambodia 2023ដែលនឹងត្រូវតំណាងឲ្យកម្ពុជាទៅប្រកួតប្រជែង Miss International 2023 នៅប្រទេសជប៉ុន ចុងឆ្នាំនេះ។

តាមរយៈការផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ AMS Infotainment លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM បានបង្ហើបឱ្យដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 គឺនាងជាមនុស្សស្រីស្រស់ស្អាត គួរឱ្យស្រលាញ់ មើលទៅទាក់ទាញបែបខ្ជូតៗ និងអាចប្រើប្រាស់ភាសាអង់គ្លេងបានល្អ ហើយបច្ចុប្បន្នក៏កំពុងសិក្សានៅសកលវិទ្យាល័យផងដែរ។ យ៉ាងណា លោកសុំមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ទុកឱ្យហ្វេនៗទស្សន៍ទាយសិន ម៉្យាងក្រុមហ៊ុនក៏ត្រៀមនឹងចេញសេចក្តីប្រកាសផ្លូវការនាពេលឆាប់ៗនេះផងដែរ។

នាយកប្រតិបត្តិរូបនេះបន្តថា ការសម្រេចជ្រើសរើសយកបវរកញ្ញាចក្កវាឡកម្ពុជា ឱ្យក្លាយជា Miss International Cambodia 2023 ដោយសារការប្រកួត Miss Cambodia 2023 ត្រូវបានពន្យារពេលរៀបចំ ហើយមួយវិញទៀតលោកក៏មើលឃើញពីសក្តានុពលរបស់បវរកញ្ញាចក្កវាឡកម្ពុជាយើងថា អាចនឹងពាំនាំយកលទ្ធផលល្អមកជូនជាតិកម្ពុជាវិញ ពេលដែលនាងចេញទៅប្រកួតនៅកម្មវិធីអន្តរជាតិនេះ។

ដោយឡែក សម្រាប់កម្មវិធី​ Miss Cambodia 2023 នឹងត្រូវពន្យាពេលរៀបចំសិន ដូច្នេះបេក្ខភាពមានពេលវេលាច្រើនជាងមុនបន្តិចដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ឆ្ពោះទៅការដណ្តើមមកុដដ៏មានតម្លៃ។ លោកសង្ឃឹមថា មហាជន ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម នឹងគាំទ្រ ហើយលើកទឹកចិត្តដល់បវរកញ្ញាចក្កវាឡកម្ពុជា ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 ដើម្បីឱ្យនាងមានកម្លាំងចិត្តតំណាងជាតិកម្ពុជា ក្នុងការប្រកួតប្រជែងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុន នៅចុងឆ្នាំនេះ។

ចង់ដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាម្នាក់ណាក្នុងចំណោម MUC ៥ជំនាន់ រួមមាន រឿន ណាត, សំណាង អេលីណា, រ៉េត សារីតា, ងិន ម៉ារ៉ាឌី និង ហង្សា ម៉ានីតា ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 បន្ទាប់ពី កញ្ញា ជា ចារ៉ានី កុំភ្លេចតាមដានការ update លើទំព័រហ្វេសប៊ុកផ្លូវការ Cambodia International Models និង Miss Cambodia ឆាប់ៗនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​