មាលា គ្រងឈុតអប្សរា នរណាៗក៏សរសើរថាស្អាតគ្រប់​ជ្រុងជ្រោយ

ឈុត​អប្សរា​បាន​ធ្វើឲ្យ Mélia Constantin កាន់​ស្អាត​ប្លែក​មួយ​បែប​ទៀត​ហើយ ក្រៅពី​រូប​សម្រស់​ដ៏​ផូរផង់​បែក​កូនកាត់​ដែល​ជា​សម្ផស្ស​ធម្មជាតិ​ផ្ដល់​ឲ្យ។ ក្នុង​រូបភាព​ជាច្រើន​ដែល មាលា បាន​បង្ហោះ ពេល​គ្រង​ឈុត​អប្សរា នរណា​ៗ​ក៏​លាន់​មាត់​សរសើរ​តារា​ស្រី​មាន​ឈាម​ខ្មែរ-បារាំង​រូប​នេះ​ដែរ។

Mélia Constantin កំពុង​ឡើង​កូដ​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្ដោប​បាន​តំណែង​តួឯក​​ខ្នាត​ធំ និង​បាន​ចូល​រួម​សម្ដែង​ក្នុង MV ហើយ​និង TVC ជាមួយ​កំពូល​តារា​ប្រុស ២ រូប។ ការងារ​ឆ្នាំ​នេះ មាលា សុទ្ធតែ​ធំ​ៗ ហើយ​​វា​ក៏​ធ្វើឲ្យ​ប្រជាប្រិយភាព​តារា​ស្រី​វ័យ ២៥ នេះ កាន់តែ​កើន​ឡើង ដោយ​មាន​ទាំង​អ្នក​គាំទ្រ​ក្នុង និង​ក្រៅ​ប្រទេស​ដូចគ្នា។

ក្នុង​ឈុត​នារី​អប្សរា​ពណ៌​ស​លាយ​ពណ៌​មាស​យ៉ាង​ប្រណីត ធ្វើឲ្យ​អ្នក​គាំទ្រ​ស្រមៃ​ថា បើ​កញ្ញា​គ្រង​ឈុតនេះ ហើយ​ស្លៀក​វា​ដើរ​លើ​វេទិកា​អន្តរជាតិ​ក្នុង​នាម​ជា​បវរកញ្ញា​តំណាង​កម្ពុជា​មិន​ដឹង​អស្ចារ្យ​យ៉ាង​ណា​ឡើយ ព្រោះ​សម្លៀកបំពាក់​សម​នឹង​ទម្រង់​មុខ​ដង​ខ្លួន ហើយ មាលា ក៏​ជា​តារា​ស្រី​មាន​ចំណេះដឹង​ជ្រៅជ្រះ ព្រម​ទាំង​និយាយ​ភាសា​អង់គ្លេស បារាំង បាន​ល្អ ដែល​អាច​ជា​ការ​ណែនាំ​ពី​ខ្មែរ​យ៉ាង​ល្អ។

អ្នក​គាំទ្រ​ពិតជា​ភ្ញាក់ផ្អើល​នឹង​សម្រស់ Mélia ជាមួយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ល្អល្អះ ប៉ះ​ជាមួយ​កំពូល​សម្រស់​តារា​ស្រី សក្ដិសម​ហើយ​ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​យ៉ាង​នេះ។ តារា​ស្រី​កម្ពស់ ១,៦៥ ម៉ែត្រ រូប​នេះ​ធ្លាប់​បាន​គ្រង​ឈុត​ខ្មែរ​ជាច្រើន​រួច​មក​ហើយ តែ​ឈុត​អប្សរា​ដែល​នាង​ទើប​បញ្ចេញ​រូបភាព​ថ្មី​ៗ មើល​ពី​ជ្រុង​ណា​ក៏​ឃើញ​ស្អាត​ដែរ។

មាលា មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ សម្ដែង និង​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ដ៏​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត បូក​រួម​ទេពកោសល្យ​សិល្បៈ៕

រូបភាព៖ Mélia Constantin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *