មាលា គឺកំពុងតែត្រូវប៉ាន់ការងារសិល្បៈគ្រប់ផ្នែកមិនថាសម្ដែងរឿង TVC ប្រម៉ូតផលិតផល ថតម៉ូដ សម្អាងការ និងការងារជាច្រើនទៀត។ តារារូបនេះ ក៏ជាប់ឈ្មោះតារាស្រីមានភាពរួសរាយរាក់ទាក់ចំពោះអ្នករួមការងារជាមួយគ្រប់គ្នាតែម្ដង មិនថាតែក្នុងស្រុកឡើយ សូម្បីតែពេលទោថតនៅប្រទេសថៃ ក៏ក្រុមហ៊ុនការងារទីនោះ ស្រលាញ់ចូលចិត្តដូចគ្នា។


ក្នុងពេលជួប និងរួមការងារជាមួយតារាស្រីដទៃ Mélia Constantin តែងតែត្រូវអ្នកគាំទ្រផ្គូផ្គងជាមួយតារាស្រី ជាជាងជាមួយតារាប្រុសៗទៅទៀត។ ពេលរួមការងារជាមួយ កុយ អេនណា តារាស្រីក្នុងរឿង «ប្រវត្តិស្នេហ៍នាងនាថ» ក៏មានហ្វេនៗរំអុកឲ្យតារាស្រីទាំង ២ ថតរឿង GL (Girl Love) ជាមួយគ្នាម្ដងបាត់ទៅហើយ។ ក្រោយបានរួមការងារម្ដងទាំង Mélia និង អេនណា ឧស្សាហ៍បានជួបគ្នា និងគាំទ្រការងារគ្នាទៅវិញទៅមក។
ងាកមកពេលរួមការងារជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី រឹតតែមានសន្ទុះគាំទ្រពីហ្វេនកាន់តែច្រើនថែមទៀត ទាំងសម្រស់ និងសមត្ថភាពពិតជាអាចសម្ដែងរឿង Girl Love បានល្អខ្លាំង ព្រោះត្រឹមវីដេអូខ្លីៗកន្លងមក ឃើញទឹកមុខដាក់អារម្មណ៍ស៊ីចង្វាក់គ្នា គ្រប់យ៉ាង។



អ្នកគាំទ្របានបញ្ចេញមតិនៅលើបណ្ដាញសង្គមថា ពេល មាលា សម្ដែង ឬស្និទ្ធជាមួយតារាស្រីផ្សេងៗ ធ្វើឲ្យមានអារម្មណ៍ថាប្រច័ណ្ឌស្រីៗគ្នាឯង ជាពិសេសឈុតណាដែលមើលទៅផ្អែមល្ហែមប្រលែងគ្នាលេងគួរឲ្យស្រលាញ់ ហើយខ្លះទៀតថាមិនអាចបន្តឃើញសកម្មភាព មាលា ជាមួយនរណាផ្សេងបានឡើយ និងខ្លះទៀតថាតារាស្រីទាំង ២ មិនចេះខ្លាចចិត្តអ្នកដទៃសោះ។ ទាំងនោះ គឺជាពាក្យលេងសើចរបស់អ្នកគាំទ្រ និងគ្រាន់តែចង់ឲ្យតារាស្រីក្នុងដួងចិត្ត បានថតរឿងស្រីស្រលាញ់ស្រី។
តារាស្រី Mélia Constantin មានទាំងចំណេះដឹង រូបសម្រស់ស្រស់ស្អាតខ្លាំង ដោយហ្វេនៗថាគឺគ្រប់យ៉ាងតែម្ដង មិនថាមុខមាត់ ដងខ្លួន សូម្បីតែសក់ក្បាល ហើយកញ្ញាកូនកាត់បារាំង-ខ្មែរចូលចិត្តភាពសិចស៊ីណាស់ ប៉ុន្តែនាងចេះរបៀបតុបតែងខ្លួន និងដឹងពីកាលៈទេសៈ។ តារាស្រីដែលមានឪពុកជាជនជាតិបារាំងរូបនេះ ត្រូវមហាជនគាំទ្រឲ្យចូលប្រឡងបវរកញ្ញាតំណាងខ្មែរលើឆាកអន្តរជាតិផងដែរ ព្រោះជឿជាក់លើសមត្ថភាពនាង បូករួមទាំងភាពលេចធ្លោនៃសម្រស់ដ៏គ្មានផ្ទឹមរបស់នាង៕



































Account
Security
Favourite Content