​ទម្លាយ​ចរិត​ពិត​ខាង​ក្រៅ​របស់​តារា​សម្ដែង​ល្បី​ៗចិនដែល​អ្នក​គាំទ្រ​មិនបាន​ដឹង

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ សារព័ត៌មាន​ចិន Sohu បានចេញផ្សាយបញ្ជីសិល្បករចិនដែលអាកប្បកិរិយា និងការងាររបស់​ពួក​គេត្រូវបានគេកោតសរសើរបំផុតនៅក្នុងសង្គម​សិល្បៈ។

ការស្ទង់មតិនេះគឺផ្អែកលើការមតិរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួន ៥០ រួមទាំងទីភ្នាក់ងារសារព័ត៌មាន និងទូរទស្សន៍ឈានមុខគេនៅក្នុងប្រទេសចិនតែម្ដង។ តារា ៥​រូប​ដែល​ទទួល​បាន​ការ​សរសើរ​បំផុត​រួម​មាន៖

១.​Dilraba

យោងតាម ​​Sohu, Dilraba មានភាពល្បីល្បាញដោយសារអាកប្បកិរិយារួសរាយរាក់ទាក់របស់នាងនៅពេលបង្ហាញខ្លួនជាសាធារណៈនិងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ផ្ទុយ​ពី​រូបសម្រស់ដ៏ឆើតឆាយ​របស់​នាង Dilraba ត្រូវ​បាន​គេ​ស្គាល់ថា​ជា​សិល្បករ​ដែល​មាន​ភាព​កំប្លែង ស្មោះ​ត្រង់ និង​មាន​ភាព​ប៉ិនប្រសប់។

Dilraba តែង​ឱ្យតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន។ នាង​មិន​ដែល​ចាកចេញ​ភ្លាមៗ​ទេ​បន្ទាប់​ពី​បញ្ចប់​ការ​សម្ភាសន៍។ ជារឿយៗ តារាស្រីរូប​នេះនឹងនៅស្ងៀមដើម្បីសួរ ឬជជែកអំពីបញ្ហាផ្ទាល់ខ្លួន ដូចជាគ្រួសារ និងធ្វើការជាមួយអ្នកសារព័ត៌មាន រហូតដល់ពួកគេរើអីវ៉ាន់រួច និងចាកចេញ។

Sohu បានហៅ Dilraba ថាជា “មនុស្សស្រស់ស្អាតទាំងក្រៅនិងក្នុង” ជាមួយនឹងគុណសម្បត្តិជាច្រើនដូចជាការគោរពតួនាទី ភាពល្អិតល្អន់ ភាពម៉ឺងម៉ាត់ក្នុងការងារ និងភាពស្មោះត្រង់ សេចក្តីស្រឡាញ់ និងភាពស្រស់ស្អាតនៅក្នុងជីវិតប្រចាំថ្ងៃ។

២. Zhao Liying

Zhao Liying ត្រូវ​បាន​គេ​អធិប្បាយ​ថា “ពូកែ​សម្តែង ជាង​ពូកែ​និយាយ” និង “មិន​មាន​ជំងឺតួឯក”។ ពេលផ្តល់បទសម្ភាសន៍ តារាស្រីរូបនេះមិនដែលអួតខ្លួនទេ។ នាងតែងតែប្រយ័ត្នប្រយែង រៀបចំពាក្យសម្ដី​ឱ្យ​បាន​ត្រឹមត្រូវ។ សារព័ត៌មាន Sohu បានដកស្រង់មតិវាយតម្លៃថា ” Zhao Liying មិនមែនជាប្រភេទសិល្បករដែលបង្ហាញចរិតខ្មឺត ហើយនិយាយស្ដីមិនចេះគិតចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនោះទេ”។

ដូច Dilraba ដែរ Zhao Liying ក៏ចូលចិត្តជជែកជាលក្ខណៈឯកជន និងថតរូបជាមួយសាធារណជនដែរ។ នាង​រីករាយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ផ្តល់​យោបល់ និង​ការ​ផ្លាស់​ប្តូរ​ផ្សេងៗដើម្បី​ជួយ​ការងារ​របស់​អ្នក​ដទៃ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

៣. Dylan Wang

ក្លាយជាតារាល្បីត្រឹមមួយប៉ព្រិចភ្នែកមែន ប៉ុន្តែ Dylan Wang នៅតែរក្សាភាពល្បីល្បាញ​បាន​យ៉ាងគង់វង្សក្នុងរង្វង់សិល្បៈ។ ក្នុងពេលដែលត្រូវចូលកម្មវិធីជាប់រដឹក ទោះបីហត់នឿយយ៉ាងណាក្តី តារាវ័យ ២៤ឆ្នាំរូបនេះ នៅតែចូលសម្ភាសដោយចិត្តត្រេកអរ និងគិតគូរដល់គ្រប់គ្នា។

ប្រព័ន្ធផ្សព្វផ្សាយបានបញ្ចេញមតិថា Dylan Wang គឺជាមនុស្សស្វាហាប់ កំប្លែង ចូលចិត្ត និងមិនព្រងើយកន្តើយនៅកន្លែងធ្វើការ។ “មានអ្នកសិល្បៈជាច្រើនដែលខ្លាចច្រៀង រាំ និងលេងសើចនៅមុខកាមេរ៉ា ប៉ុន្តែ Dylan Wang មិនមែនបែបនេះទេ”។ Sohu រៀបរាប់។

Dylan Wang ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សិល្បករ​វ័យ​ក្មេង​ម្នាក់​ដែល​ចេះ​គួរ​សមផងដែរ។ តារា​សម្ដែង​រូប​នេះ​តែង​តែ​ឱន​លំទោន​ចំពោះ​បុគ្គលិក និង​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា។ Dylan Wang បានក្លាយជាតារាវ័យក្មេងដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅក្នុងប្រទេសចិនបន្ទាប់ពីភាពជោគជ័យនៃខ្សែភាពយន្ត Love Between Fairy and Devil ក្នុងខែសីហាឆ្នាំ ២០២២ ។ ថ្មីៗ​នេះ​រូបគេត្រូវ​បាន​រាប់បញ្ចូលជា​កំពូល​តារា​វ័យ​ក្មេង​ដែល​នឹង​ក្ដោបក្ដាប់វិស័យសិល្បៈចិននៅ​ថ្ងៃ​អនាគត។

៤. Zhu Yilong

យោងតាម ​​Sohu តារាសម្ដែង Zhu Yilong មានអាកប្បកិរិយាជាមួយប្រព័ន្ធផ្សព្វផ្សាយដូចជាគ្រួសារ។ តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​និយាយ​តិច​តួច​ដែល​តែង​តែ​មាន​អាកប្បកិរិយា​រមទម​និង​​គួរសម​។

៥. Tan Jianci ឬ JC-T

JC-T និង​ក្រុមរបស់គេ M.I.C ​ត្រូវ​បាន​បោះឆ្នោត​ជា​ក្រុម​ដែល​មាន​​វិជ្ជាជីវៈ ​និង​មាន​ការ​តាំង​ចិត្ត​បំផុត​ក្នុងវិស័យសិល្បៈ​ចិន​បច្ចុប្បន្ន​នេះ។ តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាតារាមានទំនួល​ខុស​ត្រូវ​ម្នាក់​ដែល​មិន​ដែល​ខកខាន​ការ​ណាត់​ជួបជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ បើ​ទោះ​ជា​មាន​ការងារ​មមាញឹក​ក៏​ដោយ។

Tan Jianci មិនដែល​កំណត់សំណួរ​ឱ្យ​អ្នកសារព័ត៌មាន​សួរ​នោះទេ និងតែង​បញ្ចេញគំនិតផ្ទាល់ខ្លួន​ដោយស្មោះត្រង់។ Tan Jianci បាន​ក្លាយ​ជាតារាសម្តែងឡើងកូដនៅ​ឆ្នាំ​២០២២ ក្រោយ​ភាព​ជោគជ័យ​ក្នុង​រឿងភាគ “Under the Skin” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប