មាស សុខសោភា ប្រកាសចប់កុងត្រាជាមួយ រាម និងត្រៀមបទថ្មីក្នុងផលិតកម្មផ្ទាល់ខ្លួន

តារាចម្រៀងស្រីជួរមុខលំដាប់ប្រទេស មាស សុខសោភា ថ្មីៗនេះ ទើបបង្ហើបប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្ម រាម ហើយ ក្រោយជ្រកកោនទ្រនំនេះរយៈពេលប្រមាណ ២ ឆ្នាំ។ មែនទែនទៅ កុងត្រារវាងតារាស្រីរូបនេះ និងផលិតកម្ម រាម បានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មកម៉្លេះ តែពេលនេះនាងនិងផលិតកម្មនៅដោះស្រាយការងារផ្សេងៗដែលសេសសល់។

មិនត្រឹមចប់កុងត្រាជាតារាចម្រៀងប៉ុណ្ណោះទេ សូម្បី ហាង មាស សុខសោភា សម្រស់ធម្មជាតិ ជាជំនួញរបស់នាងក៏ដាច់កុងត្រាអស់ហើយដែរ។ ជាក់ស្តែង បច្ចុប្បន្ន តារាចម្រៀងសំឡេងផ្អែមរូបនេះ នៅជាប់តែការងារជាមួយ បុរីបុស្បា តែប៉ុណ្ណោះ។ 

ម្ចាស់បទ «ដោះសា» បន្ថែមថា ជុំវិញការបញ្ចប់កុងត្រាជាមួយផលិតកម្ម រាម នេះដែរ គឺមិនមែនដោយសារមានជម្លោះ ឬបញ្ហាអ្វីនោះឡើយ។ ហេតុផល គឺដោយសារខាងផលិតកម្មចង់ផ្តោតទៅលើវិស័យភាពយន្ត ហើយរូបនាងផ្ទាល់ក៏មិនសូវមានពេលវេលាគ្រប់គ្រាន់ ខណៈបទចម្រៀងត្រូវបញ្ចេញច្រើនធ្វើឱ្យនាងមានអារម្មណ៍ហត់ ដូច្នេះទើប ចង់ដកឃ្លាមកធ្វើបែបសន្សឹមៗមួយៗវិញម្តង។ ម៉្យាង ពេលនេះនាងទើបប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងសម្ពោធផលិតផលថ្មីដំបូងផង ធ្វើឱ្យនាងកាន់តែមមាញឹកខ្លាំងឡើង។ 

ដ្បិតប្រកាសបញ្ចប់ងារជាតារាចម្រៀងកុងត្រាក៏ពិតមែន ប៉ុន្តែ សោភា អះអាងមិនបោះបង់សិល្បៈ និងការច្រៀងនោះទេ ផ្ទុយទៅវិញនាងនឹងយកចំណូលពីការលក់ផលិតផលមកជួយការងារសិល្បៈ តាមរយៈការពង្រឹងគុណភាពបទចម្រៀងថ្មីៗ ព្រោះឆ្នាំថ្មីនេះនាងមានគម្រោងផលិតចម្រៀងជាអាល់ប៊ុម នៅក្នុងផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា Camtrax Music ដែលការងាកមកផលិតចម្រៀងផ្ទាល់ខ្លួនត្រូវការចំណាយដើមទុនធំ ដើម្បីពង្រឹងការផលិតឱ្យបទចម្រៀង និង MV ចម្រៀងចេញមកមានគុណភាពស្តង់ដាអាចទទួលយកបាន។

មាស សុខសោភា បង្ហើបថា អាល់ប៊ុមថ្មីដែលគ្រោងផលិតនោះជាប្រភេទ Mini album មានចម្រៀងប្រហែល ៥-៦ បទ ដែលភាគច្រើនបទចម្រៀងទាំងនោះរៀបរាប់ និងលើកតម្កើងពីមនុស្សស្រី និងភាពរឹងមាំរបស់មនុស្សស្រីក្នុងយុគសម័យឌីជីថលទំនើប។ យ៉ាងណាមិញ រាជនីសំឡេងផ្អែមរូបនេះ នៅមិនទាន់អាចកំណត់ថា អាល់ប៊ុមអាចនឹងបញ្ចប់នៅពេលណាមួយឱ្យប្រាកដនោះទេ ព្រោះសព្វថ្ងៃនាង និងក្រុមការងារម្នាក់ៗរវល់ខ្លាំង មិនទាន់អាចដកឃ្លាបាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថា កម្មវិធី

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី