កំពូលតារាសម្ដែងស្រី​នាទសវត្សរ៍ឆ្នាំ ៨០-៩០ អម្ពរ ទេវី ចុះមកថតរឿង «អប្សរា​មហា​អង្គរ​» នៅខែ …

រឿង​ភាគ​ប្រវត្តិ​សាស្ត្រខ្មែរដំបូងបង្អស់ «អប្សរា​មហា​អង្គរ​» ចាប់ដំណើរការថតហើយ ក្រោយរៀបចំពិធីក្រុងពាលីចេញថតយ៉ាងអធិកអធមកាលពីពេលថ្មីៗនេះ។ ក្នុងនោះ តារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី ក៏នឹងត្រូវហោះពីសហរដ្ឋអាមេរិកមកកម្ពុជា ដើម្បីថតរឿងភាគបុរាណនេះផងដែរ ដោយអ្នកស្រីនឹងត្រូវសម្តែងប៉ះដៃគូចាស់ គឺលោក ទេព រិន្ទដារ៉ូ និង អ្នកនាង នារីរ័ត្ន គន្ធា ដែលជាមិត្តរួមអាជីពចាស់ម្នាក់ទៀត ដែល​បែកគ្នា​​អស់​រយៈ​ពេល​ជាង ២០ ឆ្នាំមកហើយ។

តាមការបង្ហើបឱ្យដឹងរបស់លោក ហ្វៃ សំអាង ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ អ្នកស្រី អម្ពរ ទេវី នឹងមកដល់កម្ពុជានៅអំឡុងខែតុលាខាងមុខនេះ ព្រោះ​​នៅពេលនោះប្លង់ដែលអ្នកស្រីត្រូវសម្តែងនឹង​មក​ដល់។ ក្នុងនោះ អ្នកស្រីត្រូវថតសម្រុកមែនទែន ដោយប្រើពេលជាង១ ខែទើបចប់។ ទោះ​សម្រុកខ្លាំង​យ៉ាងណា ក៏ត្រូវធ្វើទៅតាម​លំដាប់​លំដោយនៃផ្ទៃរឿងទាំងមូលដដែល។

គេនៅចាំបានថា កាលអំឡុងឆ្នាំ ២០១៧ តារាសម្តែងស្រីវ័យ ៥០ ផ្លាយរូបនេះ ធ្លាប់ចុះមកកម្ពុជាថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» របស់​អ្នកស្រី ពាន់ ភួងបុប្ផា និងរឿង «ឆន្ទា» របស់ផលិត​កម្ម LD Entertainment ដោយស្នាដៃរឿងទាំងពីរនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន។

គេជឿជាក់ថា វត្តមានតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សន៍ឆ្នាំ ៨០-៩០ ក្នុងរឿងភាគប្រវត្តិ​សាស្ត្រខ្មែរ «អប្សរា​មហា​អង្គរ​» នឹងជួយឱ្យសាច់រឿងនេះកាន់តែទាក់ទាញថែមមួយកម្រិតទៀត ពិសេស គឺអ្នកស្រីត្រូវទ្រង់គ្រឿងសម្លៀកបំពាក់បុរាណខ្មែរនាសម័យនោះ និងឈុតឆាកស្នេហាផ្អែមល្ហែមរវាងអ្នកស្រី និងដៃគូចាស់ លោក ទេព រិន្ទដារ៉ូ តែម្តង ព្រោះក្នុងថ្ងៃក្រុងពាលី​ អ្នកដឹកនាំរឿង លោក ហ្វៃ សំអាង បានប្រកាសហើយថា តារាសម្តែងជើងចាស់ទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មី ក្នុងឈុតឆាកស្នេហាផ្អែមល្ហែមខ្លាំងជាងពីមុនទៅទៀត។ 

យ៉ាងណាមិញ មកទល់ពេលនេះមិនទាន់មានប្រភពណាមួយទម្លាយឱ្យដឹងពីតម្លៃខ្លួនរបស់អ្នកស្រី អម្ពរ ទេវី ដែលចុះមកស្រុកខ្មែរថតរឿងនេះនៅឡើយ។ ប៉ុន្តែកន្លងមកអតីតស្វាមីអ្នកស្រី អម្ពរ ទេវី គឺលោក ពេជ្រ ភិរុណ ដែលជាអ្នក​រ៉ាប់រងការរៀបចំសម្លៀកបំពាក់ជូនអតីត​ភរិយាគ្រប់ពេលមកថតរឿងនៅស្រុកខ្មែរ ធ្លាប់​ប្រាប់ឱ្យអ្នកសារ​ព័ត​មានក្នុងស្រុកដឹងថា អ្នកស្រី អម្ពរ ទេវី ទទួលបានតម្លៃខ្លួន១ ម៉ឺនដុល្លារ ក្នុងការថតរឿង១ ចំណែក តម្លៃ​សំបុត្រ​យន្ដហោះទៅមក និងការស្នាក់នៅសណ្ឋាគារ ជាបន្ទុករបស់ផលិតករ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច