មាស សុខសោភា លេងស្ទីល៍សិចស៊ីកាន់តែខ្លាំង មើលមិនដឹងថាអាយុក្បែរ ៤០ ឆ្នាំ

មួយរយៈនេះ មាស សុខសោភា មិនសូវមានបទចម្រៀងផ្ទុះខ្លាំងក៏ពិតមែន តែប្រជាប្រិយភាពរបស់នាងនៅតែខ្ពស់ត្រដែត និងរក្សាបានតំណែងតារាចម្រៀងស្រីជួរមុខលំដាប់ប្រទេសដដែល។ ញឹកញាប់គេរមែងឃើញវត្តមាន ម្ចាស់បទ ខូចចិត្តច្រើនដង តាមកម្មវិធីប្រគុំតន្រ្តីធំៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ 

ថ្វីបើសព្វថ្ងៃនាងមានវ័យក្បែរ ៤០ ទៅហើយក្តី តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំងដូចក្មេងអាយុជាងម្ភៃ ហើយបើនិយាយពីការតុបតែងខ្លួនវិញ មាស សុខសោភា មិនចាញ់តារាស្រីរួមជំនាន់នោះឡើយ ទាំងសម្លៀកបំពាក់ ការតុបតែងខ្លួន និងការបញ្ចេញភាពសិចស៊ី។ 

គួរឱ្យចាប់អារម្មណ៍ជាងនេះ គ្រាន់តែបើកទំព័រឆ្នាំថ្មី ២០២៣ ភ្លាម ម្ចាស់បទ «១០០០ រាត្រី» លេងខ្លួនរឹតតែសិចស៊ីខ្លាំង ពិសេស ៣ ថ្ងៃដែលនាងចេញច្រៀង Concert ស្វាគមន៍ឆ្នាំថ្មី២០២៣ នាងលេងខ្លួនស្អាតប្លែកភ្នែក ថែមទាំងបញ្ចេញភាពទាក់ទាញកាន់តែខ្លាំងឡើង ដែលការតែងខ្លួនបែបនេះគេមិនធ្លាប់ឃើញនាងធ្វើកាលពីកន្លងទៅនោះទេ។

ស្ទីល៍ថ្មីរបស់តារាចម្រៀងចាស់វស្សារូបនេះ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរនាងគ្រប់ៗគ្នាថាស្រស់ស្អាតខ្លាំង រាងកាន់តែស្រឡូន​ទាក់ទាញ​លើសដើម។ អ្នកខ្លះទៀតលើកឡើងថា នាងជាតារាស្រីដែលមិនព្រមចាស់តាមអាយុដាច់ខាត។

គួរឱ្យកត់សម្គាល់ ចាប់តាំងពីចូលផលិតកម្ម រាម រយៈពេលជិត២ឆ្នាំនេះ មាស សុខសោភា បាន​ផ្លាស់ប្ដូរ​ការតុប​តែង​ខ្លួនប្លែកៗ ទាំងការស្លៀកពាក់ និងម៉ូដសក់ជាដើម។ ​មានដំណឹងលេចឮថា តារាចម្រៀងរូបនេះត្រូវថៅកែផលិតកម្ម រាម ជ្រើសជាតួឯកក្នុងភាពយន្ដរបស់ផលិតកម្មនេះរួចរាល់ហើយ។

មិនតែប៉ុណ្ណោះ កំពូលតារាចម្រៀង មាស សុខសោភា ក៏ត្រូវជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងទី១ដែលធ្លាប់បកស្រាយបទនេះ កាលពីអំឡុងឆ្នាំ ២០០០ ក្រោមការផលិតរបស់ផលិតកម្មរស្មីហង្សមាស។ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះ នៅសាលសន្និសិទចតុម្មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម