ល្បីមកថា ស៊ូ ស៊ីរីកា ចូលជាតារាចម្រៀងកុងត្រាផលិតកម្មបារមីជាមួយ វណ្ណដា ដែរ?

ក្តៅៗមុននេះបន្តិច តារាចម្រៀងរូបស្រស់ ស៊ូ ស៊ីរីកា ទើបបញ្ជាក់ប្រាប់អ្នកសារព័ត៌មានសិល្បៈ AMS  ថា បច្ចុប្បន្ននាងមិនមែនជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ទៀតនោះទេ ដោយនាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់ ប្រមាណ ៦ ខែមកហើយ គ្រាន់តែមិនទាន់បានបើកបង្ហាញជាសាធារណៈតែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបនាងមិនមានបទចម្រៀងថ្មីទម្លាក់លើទីផ្សារ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រដូចពេលមុន។

ការបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ស្របពេលថ្មីៗនេះមានដំណឹងលេចឮថា ស៊ូ ស៊ីរីកា អាចនឹងចូលជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម បារមី ជាទ្រនំតារាចម្រៀងរ៉េបកំពុងល្បីល្បាញក្នុង និងក្រៅប្រទេស វណ្ណដា កំពុងជ្រកកោន។ 

ការលេចឮទាំងនោះកើតឡើង បន្ទាប់ពីមានតម្រុយគួរឱ្យកត់សម្គាល់ជាច្រើនយ៉ាង។ ជាក់ស្តែង ក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១កាលពី​ថ្មីៗ​នេះ​ដែរ គេក៏បានប្រទះឃើញវត្តមាន ស៊ូ ស៊ីរីកា នៅលាយឡំយ៉ាងស្និទ្ធស្នាលជាមួយក្រុមការងារផលិតកម្មបារមី​ក្នុងបន្ទប់រៀបចំខ្លួន ហើយទំព័រហ្វេសប៊ុកផ្លូវការ THE BARAMEY ជា fan page របស់ផលិតកម្មបារមី ក៏បានបង្ហោះ Story មួយ បង្ហាញពាក្យថា Ka ហាក់ដូចមានតម្រុយថ្មីអ្វីមួយ។

ពាក់ព័ន្ធការលេចឮខាងលើនេះ តារាចម្រៀង ស៊ូ ស៊ីរីកា មិនទាន់ហ៊ានឆ្លើយតបអ្វីទាំងអស់ តែក៏មិនបដិសេធអ្វីឡើយ មានតែផ្តាំឱ្យអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នាថា នាងនឹងចូលក្នុងផលិតកម្មណាមួយ នៅថ្ងៃណាខែណា នៅអំឡុងដើមឆ្នាំក្រោយនេះ។ ស៊ូ ស៊ីរីកា លើកឡើងថា «វាអាចដែល និយាយទៅវា ៥០/៥០។ អាចនឹងដើមឆ្នាំ ព្រោះពួកយើងកំពុងធ្វើការងារបណ្តើរៗសម្រាប់ហ្វេន កុំឱ្យគាត់ឆ្ងល់ថា បងកា បាត់យូរម៉េស»។

ត្បិត ម្ចាស់បទ «ហែជំនួន» មិនទាន់ហ៊ានបញ្ជាក់ថា ទ្រនំថ្មីរបស់ខ្លួនជាផលិតកម្ម បារមី ពិតឬយ៉ាងណា តែសាមីខ្លួនក៏រំពឹងថា ទីផ្សារអាចផ្ទុះឡើងវិញ ប្រសិនបានចូលផលិតកម្មពេញដោយសិល្បករសម្បូរគំនិតច្នៃប្រឌិតនេះពិតមែន។ យ៉ាងណាមិញ រូបនាងបានលើកសរសើរក្រុមការងារបារមី មិនដាច់ពីមាត់ ពិសេសភាពសាមគ្គីរបស់ក្រុមការងារ ដោយម្នាក់ៗស្គាល់ច្បាស់ពី​ទំនួលខុសត្រូវរបស់ខ្លួនឯង មិនប្រកាន់ច្រើន មិនច្រណែនគ្នា និងឱ្យតម្លៃគ្នាខ្លាំងមិនថាក្រុមការងារនិងសិល្បករ ឬក្រុមការងារ​នោះទេ។ សម្រាប់ ស៊ីរីកា គឺចូលចិត្តធ្វើការបែបនេះ។

ដោយឡែក តារាចម្រៀងរ៉េប វណ្ណដា វិញនោះ ត្រូវចៅស្រី អតីតតារាចម្រៀង និងតារាភាពយន្តខ្មែរ ៣ជំនាន់ លោកស្រី កែវ មន្ថា លើកឡើងថា ជាមនុស្សមានសុជីវធម៌ ចេះគោរពចាស់ទុំ ចេះសួរនាំពីសុខទុក​យើង និងឱ្យតម្លៃមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន។ នាងសុំសរសើរភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ វណ្ណដា ខ្លាំងមែនទែន។ 

ដើម្បីបំបែកភាពស្ងប់ស្ងាត់ហើយលើកទីផ្សារសិល្បៈឡើងវិញ បច្ចុប្បន្ន ស៊ូ ស៊ីរីកា បានកំពុងត្រៀមផលិតចម្រៀងឡើងវិញនៅទ្រនំថ្មី ថែមទាំងអះអាងថា នឹងមានអ្វីថ្មីប្លែកខ្លាំងមក​ជូនអ្នកគាំទ្រ ប៉ុន្តែក៏មិនភ្លេចភាពជាខ្លួនឯងនោះដែរ។

សូមជម្រាបថា គិតចាប់ពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ន រយៈពេលប្រមាណជិត ៨ ឆ្នាំហើយដែល ស៊ូ ស៊ីរីកា ជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម ថោន តែកុងត្រានោះក៏បញ្ចប់ទៅដោយសន្តិវិធី មិនមានបញ្ហា និងជម្លោះផ្ទៃក្នុងអ្វីឡើយ។ រីកា បញ្ជាក់ មូលហេតុនៃការចាកចេញនេះ គឺដើម្បីស្វែងរកអ្វីថ្មីប្លែកសម្រាប់ខ្លួនឯង ព្រោះច្រើនមកនេះមើលទៅហាក់គ្មានអ្វីថ្មីទាល់តែសោះ ទើបចង់ផ្លាស់ប្តូរបទពិសោធន៍ផ្លាស់ប្តូរកន្លែងថ្មី​។ ចង់ដឹងថា ស៊ូ ស៊ីរីកា នឹងចូលជាតារាចម្រៀងកុងត្រា ផលិតកម្ម បារមី ដូចការលេចឮមែនឬយ៉ាងណា មានតែរង់ចាំតាមដានមើលការធ្វើបច្ចុប្បន្នភាពរបស់នាងលើបណ្តាញសង្គមនៅដើមឆ្នាំ២០២៣ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម