មាស សាលី និងប្អូនប្រុស ព្រមទាំងភរិយា ពន្យល់ប្រាប់បរទេសពីការឈ្លានពានថៃមកលើកម្ពុជា

មិន​សំចៃ​មាត់ ​អតីត​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម សាន់ដេ លោក មាស សាលី និង​ប្អូន​ប្រុស​ព្រម​ទាំង​ភរិយា​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​រៀប​រាប់ ​និង​ពន្យល់​ប្រាប់​ជន​បរទេស​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ព្រំ​ដែន​រវាង​កម្ពុជា-​​ថៃ។

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​បន្ទាប់​ពី​រៀបការ​ មាស សាលី និង​ភរិយា ដែល​​រស់​នៅ​ឯ​ទឹក​ដី​អាមេរិកស្រាប់ នៅតែខ្វាយខ្វល់ពីទឹកដីកំណើតដដែល។ បច្ចុប្បន្ន​លោក ​ប្អូន​ប្រុស ​និង​ភរិយា​ប្រកប​របរ​ជា​ជាង​ធ្វើ​ក្រចក​នៅ​ក្នុង​ទី​ក្រុង Chicago រដ្ឋ Illinois។

នា​ពេល​ថ្មីៗ​នេះ​នៅ​លើ​អាខោន​ផ្ទាល់​ខ្លួន​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​បង្ហោះ​នូវ​រូបភាព​ក៏​ដូច​ជា​វីដេអូ​នៃ​ការ​ពន្យល់​រៀបរាប់​ពី​បញ្ហា​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា​ថៃ​ទៅ​កាន់​ជន​បរទេស​ដែល​ជា​ភ្ញៀវ​មក​ទទួល​សេវា​មើល​ថែ​ទាំ​ក្រចក​នៅ​ក្នុង​ហាង។ តាម​រយៈ​វីដេអូ​បាន​បង្ហាញ​ពី​សកម្មភាព​ដែល​បាន​បញ្ចូល​នូវ​ការ​ពន្យល់​ចំៗ​ចំពោះ​សកម្មភាព​បាញ់​បោះ​យ៉ាង​កម្រោល​របស់​ថៃ​មក​លើ​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា មក​ទល់​ពេល​នេះ (នៅ​ពុំ​ទាន់​បញ្ឈប់​សកម្មភាព​នៅ​ឡើយ)។

ក្នុង​នោះ​ដែរ​លោក​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់បរទេស​ទាំង​នោះ​ទៀត​ប្រទេស​កម្ពុជា​ត្រូវ​ការ​សន្តិភាព​ចង់​រស់​នៅ​ដោយ​ស្ងប់​សុខ​ពុំ​ត្រូវ​ការ​សង្គ្រាម​នោះ​ឡើយ។ ការ​បរិយាយ​រៀប​រាប់​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​ជន​បរទេស​ដែល​បាន​ស្ដាប់​បង្ហាញ​នូវ​ការ​ហួស​ចិត្ត​ចំពោះ​ទង្វើ​ដ៏​សែន​អាក្រក់​របស់​ថៃ​ព្រម​ទាំង​បាន​បរិច្ចាគ​ជា​ទឹក​ប្រាក់​បន្តិច​បន្តួច​ ដើម្បី​ជា​ចំណែក​ជួយ​ទៅ​កាន់​កង​ទ័ព​ជួរ​មុខ​ក៏​ដូច​ជា​ជន​ភៀស​សឹក​កម្ពុជា​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម​ដ៏​សែន​អាក្រក់​នា​ពេល​នេះ។

នេះ​ហើយ​ជា​ទឹក​ចិត្ត​ប្រជាជន​ខ្មែរ​ទោះ​រូប​កាយ​នៅ​ឆ្ងាយ​ពិត​មែន​តែ​ចិត្ត​និង​បេះដូង​របស់​ពួក​យើង​គឺ​តែ​មួយ ​និង​តែង​នៅ​ជាមួយ​គ្នា​ក្នុង​ការ​តបត​ទាម​ទារ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​ព្រោះ​ថា​ប្រទេស​ដ៏​តូច​មួយ​នេះ​ចង់​បាន​សន្តិភាព​មិន​មែន​សង្គ្រាម​នោះ​ឡើយ៕

ចុចទីនេះទស្សនាវីដេអូ៖ https://www.facebook.com/Meas.Saly168/videos/1439746900669801

រូបភាព៖Meas Saly 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *