កាលដើមឆ្នាំ២០២២ កញ្ញា មាន សូនីតា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយនាងលេចមុខដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យ Pierre Cardin ដែលជាម៉ាកយីហោដ៏ល្បីនៅទីក្រុងបារីស ប្រទេសបារាំង។



សួរនាំដល់គម្រោងចេញទៅដើរម៉ូដនៅអន្តរជាតិជាថ្មី ថៅកែហាងកាត់ដេរ «ផ្ទះស្រលាញ់» មើលទៅហាក់ស្រពេចស្រពិលក្នុងចិត្ត ដោយនាងបានលើកឡើងថា ចំពោះរឿងនេះនាងនៅមិនទាន់មានអ្វីមកបើកបង្ហាញឱ្យទស្សនិកជនបានដឹងនោះទេ ពោលគឺសុំលាក់ទុកសិន រង់ចាំពញ្ញាក់អារម្មណ៍យកតែម្តង។
ដ្បិតមិនទាន់មានគម្រោងចេញទៅដើរម៉ូដនៅអន្តរជាតិជាថ្មី ប៉ុន្តែ មាន សូនីតា បានបង្ហើបឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា មែនទែនទៅក្នុងនាមម្ចាស់ហាងកាត់ដេរច្នៃឈុតសម្លៀកបំពាក់សម័យថ្មីម្នាក់ នាងក៏មានគម្រោងរៀបចំកម្មវិធី Fashion Show ផ្ទាល់ខ្លួនដូច Designer ក្នុងស្រុកដទៃទៀតដែល គ្រាន់តែវាមិនទាន់អាចកើតឡើងនៅពេលនេះ ព្រោះនាងត្រូវការពេលវេលាខ្លះដើម្បីគូរម៉ូដ និងច្នៃឈុតឱ្យបានច្រើនជាមុនសិន ទើបគិតរឿងរៀបចំកម្មវិធីនៅពេលក្រោយ។

បច្ចុប្បន្ន តារាស្រីល្បីឈ្មោះ មាន សូនីតា សូមផ្តោតលើភាពស្រស់ស្អាតខ្លួនឯងសិន ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញពីភាពស្រស់ស្អាតនៃសម្លៀកបំពាក់ ក៏ដូចជាការរិះរកគំនិតច្នៃម៉ូដថ្មីៗដែលរំលេចនូវក្បាច់រចនាខ្មែរលើសម្លៀកបំពាក់យ៉ាងលម្អិតផងដែរ ដូច្នេះហើយទើបនាងតែងតែតុបតែងខ្លួនលេចធ្លោគ្រប់កម្មវិធីដែលនាងទៅចូលរួម ពិសេសគឺឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកពាក់ ដាច់ខាតមិនជាន់ម៉ូដគ្នាតែម្តង ពិតជាស័ក្កសមងារជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់សម័យថ្មីប្រាកដមែន៕





























Account
Security
Favourite Content