មាន សូនីតា ចែងចាំងសម្រស់លើកម្រាលព្រំក្រហម Cannes Film Festival 2024

តារា​សម្ដែង​កម្ពុជា មាន សូនីតា បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ហើយ​កញ្ញា​នៅតែ​ទាក់ទាញ​ពី​មហាជន​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ Freshie Girl រដូវ​កាល​ទី៨ រូបនេះ នៅតែ​បន្ត​គ្រង​ឈុត​បែប​ខ្មែរ ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នោះ ជា​លើក​ទី​២ ហើយ​ឈុត​ថ្មី​នេះ ធ្វើឲ្យ​នាង​មើល​ទៅ​ដូច​ព្រះនាង​ក្នុង​រឿង​និទាន។

«ផ្កាចន្ទន៍អង្គរ នារីកម្ពុជា» ជា​ឈុត​ទី​២ ដែល មាន សូនីតា បាន​គ្រង​ចូលរួម​នៅ​មហោស្រព​ភាពយន្ត​លំដាប់​ពិភពលោក​មួយ​នេះ។ Cannes Film Festival លើក​ទី​៧៧ បាន​នាំ​សម្រស់​តារា​ខ្មែរ​ទៅ​រះ​ចិញ្ចែងចិញ្ចាច និង​ទទួល​បាន​ការ​កោតសរសើរ​ទាំង​នៅ​អន្តរជាតិ និង​ក្នុង​ស្រុក។

តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា” «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា» ប្រៀប​ដូច​អប្សរ​ពត់​ពេន​យ៉ាង​ប្រណីត រំលេច​ជាមួយ​ផ្កាចន្ទន៍ពណ៌មាសលើដងខ្លួន​ស្រឡូន ដោយមាន​ជំហរ​ឈរ​ខ្ពស់​យ៉ាង​មុតមាំ​ពោរពេញ​ដោយ​សម្រស់​ពី​ធម្មជាតិ​មក​ច្នៃ​ចេញ​ជា​សិល្បៈ ក្នុង​ទម្រង់​ខ្មែរ​បែប​សម័យ​ទំនើប ផ្កាចន្ទន៍ គឺជា​រុក្ខជាតិ​ធម្មជាតិ​របស់​ខ្មែរ​យើង​តាំង​ពី​បុរាណកាល ដែល​មាន​ទាំង​ផ្លែ​ទាំង​ផ្កា ដូច្នេះ​ហើយ​ក្នុង​ការ​ស្រមើស្រមៃ​មួយ​នេះ​យើង​យក​ធម្មជាតិ​មក​ច្នៃ​ចេញ​ជា​សិល្បៈ ក្នុង​ប្រផ្នូល​រីក​លូតលាស់​ចេញ​ជា​ផ្លែផ្កា យ៉ាង​អំណោយផល ប្រៀប​ដូចជា ផ្កាចន្ទន៍​អង្គរ​បាន​លេច​រូបរាង​លើ​កម្រាល​ព្រំ​ក្រហម នៅ​ទី​ក្រុង​កាន ប្រទេស​បារាំង​អញ្ចឹង​ដែរ”។

ឈុត​ទី​២ ដែល​តារា​ស្រី​វ័យ ៣៤ ឆ្នាំ​រូប​នេះ​គ្រង​ដើរ​ចូល​ទៅ​កន្លែង​ប្រារព្ធ​កម្មវិធី ជះ​សម្រស់​បំព្រង និង​នៅ​តែ​ទាក់ទាញ​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​ងាក​មើល​មក​នាង​គ្រប់​គ្នា។ អ្នក​គាំទ្រ​ពិតជា​លាន់​មាត់ ដោយសារ​ការ​ច្នៃ​ឈុត​សម្លៀកបំពាក់​របស់ មាន សូនីតា នៅតែ​នាំ​យក​អ្វី​ដែល​ជា​ខ្មែរ​ទៅ​បង្ហាញ​ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *