ក្រោយឡើងកាន់តំណែងប្រធានសមាគមសិល្បករខ្មែរភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាសកម្មពិតៗ ដូចម្សិលមិញភរិយាអ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញទៅសួរសុខទុក្ខលោកតា គង់ ណៃ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។


កាលពីរសៀលថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ដោយក្ដីព្រួយបារម្ភចំពោះសុខភាពលោកជាពន់ពេក។
លោកជំទាវវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឲ្យដឹងថា ការដែលបានឡើងធ្វើជាប្រធានសមាគមសិល្បករខ្មែរនេះ លោកមិនឲ្យម្ចាស់ឆ្នោតខកចិត្ត ពោលគឺខិតខំជួយរំលែកទុក្ខលំបាកអ្នករួមអាជីព ដោយជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តតាមរយៈពេលវេលាទោះតិចក្ដី ច្រើនក្ដី ពិតជាល្អបំផុត។

ការចុះទៅសាកសួរពីស្ថានភាពនានារបស់លោកតា គង់ ណៃ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ ព្រមទាំងបាននាំយកថវិកាសមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។
អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដោយសង្ឃឹមថាសុខភាពរបស់លោកនឹងបានល្អប្រសើរឡើងវិញ ហើយបានជួបលោកតាព្រឹទ្ធាចារ្យសាជាថ្មីម្ដងទៀតឆាប់ៗខាងមុខនេះ ខណៈសមាគមក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយ សម្រាប់ជួយដល់សិល្បកររៀមច្បង ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ គង់ ណៃ បង្ហាញវត្តមាននាឱកាសនោះផងដែរ។

នៅពេលបានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងក្រុមគ្រួសាររំភើបរីករាយ ដោយបានប្រធានសមាគមសិល្បករខ្មែរដោយផ្ទាល់ និងយកចិត្តទុកដាក់ដិតដល់បែបនេះ៕







រូបភាព៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content