លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ក្រោយ​ឡើង​កាន់​តំណែង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជា​សកម្ម​ពិតៗ ដូច​ម្សិលមិញ​ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​លោក​តា គង់ ណៃ ដែល​កំពុង​​ព្យាបាល​នៅ​មន្ទីរពេទ្យ។

កាលពី​រសៀល​ថ្ងៃ ៩ ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ដឹក​នាំ​ក្រម​ការងារ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ វីរ​សិល្បករ​ចាប៉ី​ដង​វែង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី)​ ដោយ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​លោក​ជា​ពន់ពេក។

លោក​ជំទាវ​វអ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ឲ្យ​ដឹង​ថា ការ​ដែល​បាន​ឡើង​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នេះ លោក​មិន​ឲ្យ​ម្ចាស់​ឆ្នោត​ខក​ចិត្ត ពោល​គឺ​ខិតខំ​ជួយ​រំលែក​ទុក្ខ​លំបាក​អ្នក​រួម​អាជីព ដោយ​ជា​ការ​លើក​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត​តាម​រយៈ​ពេល​វេលា​ទោះ​តិច​ក្ដី ច្រើន​ក្ដី ពិតជា​​ល្អ​បំផុត។

ការ​ចុះ​ទៅ​​សាកសួរ​ពី​ស្ថានភាព​នានា​របស់​លោក​តា​ គង់ ណៃ ពី​សំណាក់​ក្រុម​គ្រួសារ​ដែល​កំពុង​មើល​ថែ​លោក​ព្រឹទ្ធាចារ្យ​នៅ​មន្ទីរពេទ្យ​ ព្រម​ទាំង​បាន​នាំ​យក​ថវិកា​សមាគម​សិល្បករ​ខ្មែរ និង​ថវិកា​របស់​លោក​ជំទាវ​ឧកញ៉ា​ផ្ទាល់ ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​លោក​ព្រឹទ្ធាចារ្យ​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​មួយ​ផ្នែក​ផង​ដែរ។

អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ជូនពរ​ដល់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់​ ណៃ ដោយ​សង្ឃឹម​ថា​សុខភាព​របស់​លោក​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​បាន​ជួប​លោក​តា​ព្រឹទ្ធាចារ្យ​សា​ជាថ្មី​ម្ដង​ទៀត​ឆាប់​ៗ​ខាង​មុខ​នេះ​ ខណៈ​សមាគម​ក៏​កំពុង​ត្រៀម​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ សម្រាប់​ជួយ​ដល់​សិល្បករ​រៀមច្បង ហើយ​លោក​ជំទាវ​អ្នក​ឧកញ៉ា​ពិត​ជា​ចង់​ឃើញ​ព្រឹទ្ធាចារ្យ​ គង់​ ណៃ​ បង្ហាញ​វត្តមាន​នា​ឱកាស​នោះ​ផង​ដែរ។

នៅ​ពេល​បាន​លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ និង​ក្រុម​គ្រួសារ​រំភើប​រីករាយ ដោយ​បាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដោយ​ផ្ទាល់ និង​យក​ចិត្ត​ទុក​ដាក់​ដិតដល់​បែបនេះ៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *