ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់លើខ្លួនឯង ក្នុងការប្រកួតប្រជែងដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ជាច្រើន​រូប។

តាមការកត់សម្គាល់ ក្រោយចប់ពិធីសន្និសីទកាសែត និងការបំពាក់ឆៀង កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ ២០២៤ រួចមក បេក្ខភាពផ្លូវការទាំង ២៨ រូប រួមទាំង ម៉ាច ដាវី សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងមានការត្រៀមខ្លួនល្អថែមទៀតផងក្នុងការ​ដណ្ដើម​មកុដ។ 

ទាំងបេក្ខភាពធ្លាប់មានបទពិសោធន៍ និងបេក្ខភាពថ្មីមើលទៅសុទ្ធតែឆន្ទៈខ្ពស់មិនចាញ់គ្នាប៉ុន្មានឡើយ ទាំងសម្រស់ សមត្ថភាព និងទេពកោសល្យ រហូតគ្រប់គ្នាលាន់មាត់ថា សមភូមិ Miss Grand Cambodia ឆ្នាំនេះ ពិតជាក្តៅដូចបាយពុះមិនខានទេ ព្រោះគ្រាន់តែថ្ងៃបំពាក់ឆៀង ម្នាក់ៗមើលទៅស្វាហាប់ក្នុងការសន្សំពិន្ទុខ្លាំងមែនទែន។

ក្រឡេកទៅមើល Miss Grand តំណាងខេត្តរតនគីរី ម៉ាច ដាវី ឯណោះវិញ មិនបន្ធូរដៃឱ្យបេក្ខភាពដទៃនាំមុខឡើយ ដោយបានបញ្ចេញសម្រស់ផូរផង់ជាមួយសមត្ថភាពដើរម៉ូដដ៏ទាក់ទាញ បង្ហាញឱ្យទស្សនិកជនឃើញពីការត្រៀមខ្លួនយ៉ាងល្អរបស់នាង។ មិនតែប៉ុណ្ណោះ ដាវី បានបង្ហោះរូបថតបែប fashion ជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាងាក្រសែភ្នែកមកចាប់អារម្មណ៍លើរូបនាងគ្រប់ៗគ្នា។

គ្រប់បទសម្ភាសន៍ រួមទាំងការ live ផ្សេងៗលើបណ្តាញសង្គម ស្រីស្អាត ម៉ាច ដាវី តែងតែបង្ហាញជំនឿចិត្តខ្ពស់ ស្ទើរតែ ១០០% ក្នុងការប្រកួតដណ្តើមមកុដ Miss Grand Cambodia 2024 ដើម្បីមានឱកាសក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាប្រកួតលើឆាកអន្តរជាតិ ទោះបីបេក្ខភាពឆ្នាំនេះសុទ្ធសឹងតែជើងខ្លាំងក៏នាងមិនរុញថយឡើយ។ ម៉្យាង ក្រោមការជ្រោមជ្រែងរបស់ លោក Ab Vanna អ្នកគ្រប់គ្រង Miss Grand រតនគីរី រឹតតែធ្វើឱ្យនាងមានកម្លាំងចិត្ត ភាពកក់ក្តៅ ព្រោះលោកមើលថែបេក្ខភាពយ៉ាង​ដិតដល់ មិនមាន​កន្លែងខ្វះចន្លោះត្រង់ណាឡើយ។

ចង់ដឹងថា សមត្ថភាពរបស់ កញ្ញា ម៉ាច ដាវី វិវត្តន៍ខ្លាំងកម្រិតណា រង់ចាំតាមដានការប្រកួត Miss Grand Cambodia 2024 ទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក