ជិតដល់ថ្ងៃការ តារាសម្ដែង Ma Dong Seok ទម្លាយអារម្មណ៍ជ្រាលជ្រៅចំពោះភរិយាដែលតស៊ូជាមួយគ្នាតាំងពីក្រលំបាក

តារាសម្ដែងប្រុសកូរ៉េ Ma Dong Seok ដែលជាតួឯកក្នុងសែស្រលាយរឿងប៉ូលីសស៊ើបអង្កេត “The Roundup” ថ្មីៗនេះបានចែករំលែកអារម្មណ៍ដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះភរិយារបស់លោកគឺតារាសម្ដែងស្រី Ye Jung Hwa និងបានបង្ហាញពីដំណើរតស៊ូរបស់ពួកគេឆ្លងកាត់ពេលវេលាដ៏លំបាក។

នៅថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ Ma Dong Seok ហៅ Don Lee បានចូលរួមក្នុងកម្មវិធីជប់លៀងពិសេសរបស់ភាពយន្ត “The Roundup: Punishment” ក្នុងទីក្រុងសេអ៊ូល ដោយក្នុងនោះអ្នកដឹកនាំរឿង Huh Myung Haeng ព្រមទាំងតារាសម្តែង Kim Mu Yeol និង Lee Dong Hwi ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ សម្រាប់រឿងនេះ Ma Dong Seok បាន​ចូល​រួមចំណែកធំ​ទាំង​ក្នុង​នាម​ជា​តារា​សម្ដែង និង​ជាផលិតករ។

Ma Dong Seok បាននិយាយថា៖ “ខ្ញុំពិតជាអរគុណបំផុតចំពោះទស្សនិកជនដែលបានធ្វើឱ្យរឿងនេះអាចបំបែកកំណត់ត្រាអ្នកទស្សនាច្រើនលើសលប់។ ទី​២ ខ្ញុំ​ចង់​អរគុណ​ដល់​បុគ្គលិក ក្រុមការងារ​ផលិត និង​តារា​សម្តែងទាំងអស់​គ្នា”។ បន្ទាប់មក លោកបានបង្វែរការដឹងគុណរបស់ខ្លួនទៅកាន់ភរិយា Ye Jung Hwa ដោយនិយាយថា៖ “នៅពេលដែលប្រពន្ធខ្ញុំបានជួបខ្ញុំដំបូង ខ្ញុំនៅក្រខ្លាំងណាស់។ ខ្ញុំ​កំពុង​រៀបចំ​គម្រោង​ថត​កុន​ក្នុង​បន្ទប់​តូច​មួយ ​ដោយយក​ក្រដាស ៤០-៥០ សន្លឹកគ្របជញ្ជាំង។ ពេលនោះនាង​អាច​គិត​ថា​ខ្ញុំ​ចម្លែក ប៉ុន្តែ​គ្រប់ដំណើរតស៊ូ និងមុខរបួសរបស់ខ្ញុំ តែងតែមាននៅក្បែរចាំមើលថែខ្ញុំជានិច្ច”។

លោក​បាន​បន្ត​ថា៖ “ទើបតែថ្មីៗនេះទេដែល​ខ្ញុំ​បាន​ល្បី​ឈ្មោះ និង​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ប្រសើរ​ឡើង។ ខ្ញុំចង់និយាយ​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ភរិយា​​ខ្ញុំ ដែល​បាន​ឈរ​ក្បែរ​ខ្ញុំ​ក្នុង​ភាព​ក្រីក្រ ហើយ​បាន​ជួយខ្ញុំទាំងគំនិតយោបល់ និង​ការ​គាំទ្រ”។

មានឈ្មោះជាកំពូលតារាសម្ដែងម្នាក់នាពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ Ma Dong Seok គឺមិនងាយស្រួលនោះឡើយ។ លោក​ត្រូវ​រស់​នៅ​ជាមួយ​សាច់​ញាតិ និង​ធ្វើ​ការ​គ្រប់សព្វបែបយ៉ាង​មិនខ្លាច​នឿយ​ហត់​ដើម្បី​រួច​ផុត​ពីសំណាញ់​ភាព​ក្រីក្រ។ រយៈពេលជាងដប់ឆ្នាំ លោកបានធ្វើការងារផ្សេងៗ រួមមានទាំងលាងចាន ការងារប្រើកម្លាំងពលកម្ម សម្អាតអគារ បើកឡានដឹកទំនិញ ធ្វើការនៅក្នុងរោងចក្រផលិតត្រី ក្រឡុកស្រា សន្តិសុខ និងគ្រូបង្វឹកនៅកន្លែងហាត់ប្រាណ។ លោកបានធ្វើការជាសន្តិសុខក្លឹបអស់រយៈពេល ៥ ឆ្នាំដោយប្រឈមនឹងហានិភ័យរងរបួសច្រើនបំផុត។ លោក​បាន​មានឱកាសក្លាយជា​តារា​សម្ដែង​មួយ​រូប​នៅ​អាយុ ៣៥​ឆ្នាំ ហើយ​ចាប់​តាំង​ពី​នោះក៏​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។

Ma Dong Seok ដែលបច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ និងភរិយាវ័យ ៣៥ ឆ្នាំ​បាន​បើកចំហទំនាក់ទំនងស្នេហាពួកគេ​អស់​រយៈ​ពេល ៨ ឆ្នាំមកហើយ និង​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍កាល​ពី ៣ ឆ្នាំ​មុន មុនដឹកដៃគ្នារៀប​ចំ​ពិធីមង្គលការ​នៅ​ថ្ងៃ​ទី ២៦ ខែឧសភាខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ ភាពយន្ត “The Roundup” បានបង្កើតប្រវត្តិសាស្ត្រដោយទទួលបានអ្នកទស្សនាច្រើនជាង ៤០ លាននាក់សម្រាប់ខ្សែភាពយន្តទាំង ៤ វគ្គរបស់ខ្លួន។ ក្នុងនោះ វគ្គចុងក្រោយតែម្នាក់ឯងបានទទួលអ្នកទស្សនាលើស ១០ លាននាក់ក្នុងរយៈពេលត្រឹមតែ ២២ ថ្ងៃ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។



Leave a Reply

Your email address will not be published.Required fields are marked *