រឿងដែលព្រះនាង ជេនណា សម្តែងជាប់ជា International Film មានអ្នកមើលច្រើនជាងគេនៅមីយ៉ាន់ម៉ា 

មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ «បណ្ដាសានាងរាត្រី» ដែល ព្រះនាង នរោត្តម ជេនណា ចូលរួមសម្តែងក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. កាលពីយប់ថ្ងៃទី១៦ ខែឧសភា ម្សិលមិញ។

ក្នុងនោះ ផលិតកម្ម LD Entertainment បានបង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបាននាំយកភាពយន្តខ្មែរមានគុណភាពទៅកាន់ឆាកអន្តរជាតិ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺភាពយន្តរឿង «បណ្ដាសានាងរាត្រី» បានក្លាយជាភាពយន្តដែលទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film នៅក្នុងប្រទេសមីយ៉ាន់ម៉ា ថែមទៀតផង។

ទំព័រហ្វេសប៊ុកផលិតកម្ម LD រៀបរាប់ឡើងថា «ពួកយើងពិតជាមានមោទនភាពណាស់ដែលបានយកភាពយន្តខ្មែរមានគុណភាពទៅកាន់ឆាកអន្តរជាតិអ្វីដែលកាន់តែអស្ចារ្យនោះគឺភាពយន្តរឿង ” បណ្ដាសានាងរាត្រី ” បានទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film នៅក្នុងប្រទេសមីយ៉ាន់ម៉ាពួកយើងនឹងក្រុមការងាររបស់ផលិតកម្ម អិលឌី ពិតជាអរគុណយ៉ាងក្រៃលែងសម្រាប់ការគាំទ្រតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុក រួមទាំងក្រុមការងារទាំងអស់ដែលបាមលះបង់ទាំងកម្លាំងកាយសម្រាប់ខ្សែភាពយន្តនេះពួកយើងនឹងបន្តពង្រឹងអភិវឌ្ឍបន្ថែមនូវការផលិតសាច់រឿងដែលមានគុណភាពបែបនេះឲ្យបានកាន់តែច្រើនទៅឆាកអន្តរជាតិដែលតំណាងឲ្យកូនខ្មែរទាំងមូល» ។

នេះជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ភាពយន្តខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពេលនាំចេញទៅចាក់បញ្ចាំងនៅទីផ្សារក្រៅប្រទេស ក្រៅពីស្នាដៃរឿង «បណ្ដាសានាងរាត្រី» ឬ «The Night Curse of Reatrei» ផលិតកម្ម LD Entertainment ក៏ត្រៀមនាំភាពយន្តខ្មែរផ្សេងទៀតទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិបន្ត​ដូចគ្នា។

សូមជម្រាបថា រឿង «បណ្ដាសានាងរាត្រី» ជាស្នាដៃភាពយន្តខ្នាតធំលើកដំបូងបង្អស់ដែល ព្រះនាងតូច ជេនណា បានចូលរួមសម្តែងជាមួយតារាភាពយន្តល្បីៗ ដូចជា៖ ស៊ីន យូប៊ីន, Paing Takhon, សំ ថារ័ត្ន, កុមារី ម៉ានីកា ព្រមជាមួយតារាវ័យក្មេងជាច្រើនរូបទៀត។

មុននាំចេញទៅចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ា និងបានក្លាយជាភាពយន្តដែលទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film រឿង «បណ្ដាសានាងរាត្រី» ក៏ធ្លាប់បានជាប់ជាភាពយន្តដែលទទួលបានការគាំទ្រជាខ្លាំងសម្រាប់ដើមឆ្នាំ២០២៤នេះ និងទទួលបានការសរសើរខ្លាំងពីអ្នកនិយមទស្សនារឿង horror movie ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម