អាយុ ៣៥ តែសៀវ ឡុងនី ​នៅ​តែ​ស្អាត​ដូច ១៨​ក្នុង​រឿង​ភាគ​បែប​សម័យ​លើក​ដំបូង

តារា​សម្ដែង​ចិន Liu Yifei ​បាន​​ត្រលប់​មកវិញ​ជាមួយ​រឿង​ភាគ​ទូរទស្សន៍​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៣ ​មាន​ចំណងជើងថា “Meet Yourself” ដោយ​បាន​ចាប់ដៃគូជា​មួយ​តារាសម្ដែងប្រុស Li Xian។

ត្រៀម​ចាក់ផ្សាយ​ភាគ​ដំបូង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​នេះ រឿង “Meet Yourself” បានទទួល​ការចាប់អារម្មណ៍ពីទស្សនិកជនភ្លាមៗបន្ទាប់​ពី​ការ​បង្ហាញ​តួ​ឯកសំខាន់ទាំងពីរ។ ភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ខណៈ Trailer និងរូបភាពដំបូងៗបានបង្ហាញព័ត៌មានលម្អិតជាច្រើនជុំវិញតួអង្គសំខាន់ទាំងពីរ។ នៅក្នុងនោះ រូបភាពប៉ុន្មានសន្លឹករបស់ Liu Yifei ក៏បានក្លាយជាប្រធានបទក្តៅផង​ដែរ។

បើ​តាមសារព័ត៌មាន Sina “Meet Yourself” គឺជា​រឿង​ភាគបែបសម័យ​ដំបូង​របស់ Liu Yifei តែម្ដង។ នៅក្នុងគម្រោងថ្មីនេះ Liu Yifei ដើរតួជាអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ដែលប្រឹងប្រែងធ្វើការ និងរស់នៅដោយសន្សំសំចៃ ដើម្បីបំពេញក្តីស្រមៃរបស់នាងក្នុងការទិញផ្ទះនៅក្នុងទីក្រុង។ បន្ទាប់ពីការស្លាប់របស់មិត្តល្អបំផុត ជីវិត និងការងាររបស់នាងបានជាប់គាំង ហើយ​នាង​ក៏​បាន​ទៅនៅ​ជនបទដើម្បីសាកថ្មជីវិតឡើងវិញ។ ចំណែក Li Xian ដើរតួ​ជា​យុវជនដែល​បោះបង់​ការងារ​​ប្រាក់ខែ​ខ្ពស់ ហើយ​ត្រឡប់មក​ស្រុក​កំណើត​វិញ​ដើម្បី​រកស៊ី​។ បន្ទាប់ពីកិច្ចប្រជុំមួយចំនួន រូបគេបានអញ្ជើញតួ​ឯកស្រីឱ្យចូលរួមជាមួយសាងសង់សណ្ឋាគារ និងស្វែងយល់ពីភូមិទេសចរណ៍។

យោងតាម ​​Sina ភាពយន្ត​នេះឆ្លុះបញ្ចាំងពីសម្ពាធនៃភាពជោគជ័យរឿងលុយកាក់របស់យុវជនក្នុងសង្គមបច្ចុប្បន្ន និងនាំមកនូវស្មារតីព្យាបាលផ្លូវចិត្តជាវិជ្ជមាន។ រឿងភាគ​នេះមានពណ៌រូបភាពស្រស់ថ្លា និងមានភាពជិតស្និទ្ធនឹងធម្មជាតិដែលនាំមកនូវភាពស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ដល់អ្នកទស្សនា។ ជាពិសេស Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងដោយសម្រស់​ដូចយុវវ័យ និងសាមញ្ញរបស់នាង។ ក្នុង​រូបថត​រួមជាមួយ​តារា​សម្ដែង Li Xian អ្នក​ទាំង​ពីរមើល​ទៅ​មិន​ដូច​គូស្នេហ៍​ខុស​ជំនាន់​នោះ​ឡើយ បើ​ទោះ​បី Liu Yifei មានអាយុច្រើនជាង Ly Xian ៤ ឆ្នាំក្ដី។

ជាមួយឈុតឆាកពិសេស​ៗទាំងកម្សត់ និងកំប្លែង ភាពយន្ត​នេះ​ធ្វើ​ឱ្យ​ទស្សនិកជន​កាន់តែ​ចង់តាមដានការ​សហការ​គ្នា​ជា​លើក​ដំបូង​រវាង​តារា​ទាំង​ពីរ។

ខណៈពេល​នេះ “Meet Yourself” ត្រូវបានគេរំពឹងថានឹងជារឿង​ភាគ​ដែល​ល្បីកក្រើក​នៅដើមឆ្នាំ ២០២៣ ហើយនឹងពង្រីកភាពជោគជ័យរបស់ Liu Yifei នៅក្នុងវិស័យរឿងភាគទូរទស្សន៍បន្ទាប់ពីភាពជោគជ័យ​ខ្លាំង​របស់នាងក្នុងរឿងភាគបុរាណ “A Dream of Splendor” កាល​ពី​ឆ្នាំ​មុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់