ភ្ញាក់ផ្អើល​ខ្លាំង! ផ្អាកចេញវីដេអូរាប់​ឆ្នាំ តែសេដ្ឋីនីយូធូបចិន Li Ziqi នៅតែ​បានចំណូលដល់​ថ្នាក់នេះ

ថ្មីៗនេះសារព័ត៌មាន QQ បានរាយការណ៍អំពីស្ថានភាពហិរញ្ញវត្ថុរបស់តារា Youtube ចិន Li Ziqi បន្ទាប់ពីផ្អាក​ចេញវីដេអូអស់រយៈពេលជាង ២ ឆ្នាំ ដោយទោះបីជាលែងចេញវីដេអូថ្មីៗក៏ដោយ ក៏នាងនៅតែរកលុយបានច្រើនជារៀងរាល់ខែ។

យោងតាម ​​QQ ចុះផ្សាយកាលពីថ្ងៃទី៥ ខែមេសា ប្រាក់ចំណូល Ziqi ភាគច្រើន​បានមកពី YouTube ដោយឆាណែលមាតិកាស្រុកស្រែ​ដែលមានអ្នកតាមដាន ១៧ លាននាក់ និងអ្នកមើល ២,៩ ពាន់ ជួយ​ឱ្យ​នាងនៅតែ​អាច​ទទួល​ចំណូល​ជាមធ្យម ១១៤ ០០០ ដុល្លារក្នុងមួយខែ។ ចំនួន​នេះ​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​លើ​ការ​ទស្សនា​វីដេអូ​ចាស់ៗ​ចំនួន ១២៨ ដែលនាងបានបង្ហោះ។

សារព័ត៌មាន iFeng និយាយថា Li Ziqi គឺជាអ្នកបង្កើតមាតិកាដែលមានជាងគេបំផុតរបស់ប្រទេសចិន។ ជំនាន់នៅសកម្ម នាងអាចរកចំណូលបានពី ២១ម៉ឺន ទៅ ៣៨ម៉ឺនដុល្លារ សម្រាប់វីដេអូមួយ។ តាមរយៈការផលិតវីដេអូ និងការលក់ផលិតផលធ្វើម្ហូប Li Ziqi អាចរកប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យមបាន​​ចន្លោះ​ពី ៧ ទៅ ៨ លាន​ដុល្លារ ។

នៅ​ពេល​ដែល​អាជីពកំពុងមានសន្ទុះ Li Ziqi ក៏មានជម្លោះក្ដីក្ដាំ​ជាមួយ​ក្រុមហ៊ុន​ Weinian ដែលជាដៃគូ។ នៅខែសីហាឆ្នាំ ២០២១ នាងបានប្រកាសថានាងនឹងឈប់ផលិតវីដេអូ។ រហូត​ដល់ចុងឆ្នាំ ២០២២ Li Ziqi និងក្រុមហ៊ុន Weinian បានផ្សះផ្សាគ្នា ហើយបន្តសហប្រតិបត្តិការ។

ក្រោយ​ដោះស្រាយរឿងក្ដី​រួច Li Ziqi មិនទាន់​វិល​មក​ប្រឡូក​ក្នុង​វិស័យផលិត​វីដេអូ​​វិញ​ទេ។ នាងបានចែករំលែកថានាងត្រូវការពេលវេលាដើម្បីវាយតម្លៃឡើងវិញនូវគោលដៅរបស់នាង ហើយតម្រង់ខ្លួនឯងទៅកាន់ផ្លូវថ្មីមួយ។

កើតក្នុងឆ្នាំ ១៩៩០ Li Ziqi បានចាប់ផ្ដើម​ល្បីនៅឆ្នាំ២០១៦ តាមរយៈការថតវីដេអូជីវិតជនបទក្នុងខេត្ត Sichuan (ប្រទេសចិន) និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “បុគ្គល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ប​ណ្តា​ញ​សង្គម​” ។ តាមរយៈ​ការ​ព្យាយាម​ផ្សព្វផ្សាយ​វប្បធម៌​ចិន​ទៅកាន់អន្តរជាតិ Li Ziqi ត្រូវ​បាន​ទូរទស្សន៍​រដ្ឋចិន CCTV ទទួល​ស្គាល់នាង​ជា​ទូតផ្សព្វផ្សាយ​វប្បធម៌​នៅ​ឆ្នាំ ២០២០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ