តារាសម្ដែងស្រី Lee YoungAe ត្រូវបានមនុស្សជាច្រើន ស្គាល់តាមរយៈការសម្ដែងរឿង Jewel In The Palace ឬ ចាំងគីម ក្នុងឆ្នាំ ២០០៣។ ភាពជោគជ័យរបស់រឿងនេះ ធ្វើឲ្យតារាស្រី Lee Young Ae ទទួលបានភាពល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំង។ រូបភាពរបស់នាងក្នុងសម្លៀកបំពាក់បែបប្រពៃណីកូរ៉េ នៅតែស្ថិតក្នុងការចងចាំរបស់អ្នកទស្សនារឿងភាគជាច្រើន។



ថ្មីៗ នេះ រូបនាងបានស្លៀកសម្លៀកបំពាក់បែបប្រពៃណីម្ដងទៀត និងមានពណ៌បៃតង ស្រដៀងនឹងឈុតរូបនាងស្លៀកកាលពីសម្ដែងរឿង Jewel In The Palace។ ការស្លៀកឈុតនេះ សម្រាប់ការថតពាណិជ្ជកម្មគ្រឿងសម្អាង The Soo។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលគឺសម្រស់មិនចេះចាស់របស់នាងតែម្ដង។ នាងមើលទៅស្រស់ស្អាតមិនចាញ់កាលពីជាង ២០ ឆ្នាំមុនឡើយ ជាពិសេសថែមទាំងមើលទៅកាន់តែក្មេងជាងវ័យទៀតផង បើប្រៀបធៀបកាលពីមុន។ បច្ចុប្បន្ន នាងមានវ័យ ៥៣ ឆ្នាំទៅហើយ។
មតិជាច្រើនហូរហែរបានបញ្ចេញលើបណ្ដាញសង្គមអ៊ីនធើណេត និងសឹងតែមិនជឿថា សម្រស់របស់នាងនៅតែក្មេងជាងវ័យដដែល។ នាងត្រូវបានគេចាត់ទុកថាជារាជិនីសម្រស់ និងតារាស្រីលេចធ្លោម្នាក់របស់ប្រទេសកូរ៉េខាងត្បូង ដោយមិនត្រឹមមានទេពកោសល្យខាងសម្ដែងឡើយ តែថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀត។



គួរបញ្ជាក់ថា តារាស្រី Lee YoungAe នឹងវិលត្រឡប់មកសម្ដែងរឿង ចាំង គីម សាជាថ្មីម្ដងទៀត ដោយមានចំណងជើងថា Medic Dae Jang Geum។ រឿងនេះចាប់ផ្ដើមបើកថតកាលពីខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ ខណៈពេលចាក់ផ្សាយមិនទាន់ត្រូវបានប្រកាសជាផ្លូវការទេ គ្រាន់តែត្រូវបានគេរំពឹងថា អាចចាក់ផ្សាយនៅចន្លោះចុងឆ្នាំ ២០២៤ ទៅដល់ដើមឆ្នាំ ២០២៥៕


























Account
Security
Favourite Content