ថ្មីៗនេះតារាសម្ដែងប្រុស Lee Seung Gi ព្រមទាំង Jacob Hyunjae និង Kevin សមាជិកក្រុម The Boyz បានស្ម័គ្រចិត្តចែករំលែកភាពកក់ក្ដៅដោយបម្រើអាហារជូនមនុស្សចាស់នៅមជ្ឈមណ្ឌលសុខុមាលភាពជាន់ខ្ពស់ Jongno ដែលគ្រប់គ្រងដោយមូលនិធិព្រះពុទ្ធសាសនាកូរ៉េ សម្រាប់សុខុមាលសង្គម។


នៅក្នុងខ្សែភាពយន្ដចុងក្រោយរបស់តារាប្រុស Lee Seung Gi មានចំណងជើងថា “About Family” ចាក់បញ្ចាំងនៅថ្ងៃទី១១ ខែធ្នូ លោកបានសម្ដែងជាតួអង្គព្រះសង្ឃវ័យក្មេងដោយបង្ហាញអំពីភាពកក់ក្ដៅ និងភាពរីករាយក្នុងគ្រួសារតែមួយទៅដល់អ្នកទស្សនា។ ដោយសារភាពយន្ដមួយនេះបានថតនៅមជ្ឈមណ្ឌល Jongno ធ្វើឱ្យតារាប្រុសរូបនេះសម្រេចចិត្តទៅលេង និងសួរសុខទុក្ខមនុស្សចាស់នៅទីនោះដោយផ្ទាល់ ក៏ដូចជាដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មីរបស់លោកផងដែរ។

គួររំឮកផងដែរថា Lee Seung Gi ត្រូវបានគេស្គាល់ថាជាអ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្រជាយូរមកហើយសម្រាប់មជ្ឈមណ្ឌលសុខុមាលភាពជាន់ខ្ពស់ Jongno ដោយទទួលបានការកោតសរសើរចំពោះការបរិច្ចាគដ៏សប្បុរស និងការស្ម័គ្រចិត្តរបស់លោក។
អ្វីដែលកាន់តែពិសេសសម្រាប់ការធ្វើសប្បុរសលើកនេះ លោកថែមទាំងបានប្រមូលសិល្បករខេប៉ុបជំនាន់ក្រោយគឺ Jacob, Hyunjae និង Kevin សមាជិកក្រុមចម្រៀង The Boyz ចូលរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ONE HUNDRED ដែលមានទំនាក់ទំនងជាមួយស្លាកយីហោ Big Planet Made របស់ Lee Seung Gi ផងដែរ៕
























































Account
Security
Favourite Content