រឿងភាគល្បីរបស់ Apple TV+ គឺ “Pachinko” ដែលចូលរួមសម្ដែងដោយតារាប្រុសល្បី Lee Minho, Kim Min Ha និង Yoon YeoJung នឹងត្រឡប់មកកំដរអារម្មណ៍អ្នកគាំទ្រម្ដងទៀតឆាប់ៗ នេះ។

រឿងភាគ “Pachinko” រដូវកាលទី ១ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលការគាំទ្រយ៉ាងច្រើន ដោយអាចទទួលបានពានរង្វាន់ជាច្រើនដល់ទៅ ១៦ ពាន ដូចជា រួមមាន៖ Best Foreign Language Series, AFI TV Programs of the Year, Best Ensemble Cast Scripted Series, Breakthrough Series និងផ្សេងៗ ទៀត។
សម្រាប់រដូវកាលទី ២ ត្រូវបានរាយការណ៍ថា នឹងត្រឡប់មកវិញនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខ។ រឿងនេះនឹងចាក់ផ្សាយលើ Apple TV+។


“Pachinko” ជារឿងភាគនិយាយពីគ្រួសារជនអន្ដោប្រវេសន៍របស់ជនជាតិកូរ៉េ និងការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន នាទសវត្សរ៍ឆ្នាំ ៨០។ រដូវកាលទី ២ នឹងបន្ដសាច់រឿងដ៏ជក់ចិត្ដ ដែលបន្សល់ពីរដូវកាលទី ១។ សម្រាប់រដូវកាលទី ២ រឿងភាគ “Pachinko” គឺមានចំនួន ៨ ភាគ និងចាក់មួយសប្ដាហ៍មួយភាគ ចាប់ពីដើមខែ សីហា ដល់ខែ តុលា ឆ្នាំ ២០២៤។


សម្រាប់រឿងភាគ “Pachinko” ក៏ជារឿងដែលអ្នកគាំទ្រ និងមហាជន ជាច្រើនទន្ទឹងរង់ចាំផងដែរ ដោយសារវាជាការត្រឡប់មកវិញរបស់តារាសម្ដែងប្រុសល្បី Lee Minho ក្រោយលោកខកខានបង្ហាញមុខក្នុងរឿងភាគអស់រយៈពេលជាង ២ ឆ្នាំ មកហើយ៕























Account
Security
Favourite Content