ស្នេហ៍វ័យចំណាស់រវាង លាង ឧត្តម និង សឿ​ន ផា​ន​ផា​ភួង កាន់តែបើកចំហខ្លាំងឡើងរាល់ថ្ងៃ

យូរណាស់ដែលមកហើយដែលមិត្តរួមវង់សិល្បៈ និងមហាជនបានដឹងឮថា មេម៉ាយរូបស្រស់សោភា សឿ​ន ផា​ន​ផា​ភួង និងតារាសម្តែងលោក លាង ឧត្តម មានទំនាក់ទំនងគ្នាលើសពីមិត្តភាពរួមការងារ ដោយជារឿយៗគេឧស្សាហ៍ឃើញតារាសម្ដែង លាង ឧត្តម បើកចំហពីទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយតារាសម្ដែងស្រីជើងចាស់រូបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ពីទំនាក់ទំនងក្រៅឆាករបស់់អ្នកទាំងពីរកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក លាង ឧត្តម បានប្ដូរ Profile លើបណ្ដាញសង្គមហ្វេសប៊ុក ដោយដាក់រូបគូជាមួយអ្នកនាង ផានផាភួង ទំនងហាក់ដូចចង់បង្ហើបបង្ហាញឱ្យដឹងពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ដើម្បីបញ្ចប់ចម្ងល់ និងការសង្ស័យរបស់មហាជន។ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង ថ្មីៗនេះអ្នកមេម៉ាយចាយរាង សម្បូរមន្តស្នេហ៍រូបនេះ ក៏មានវត្តមានក្នុងភាពយន្តភាគរួមគ្នានឹងលោក លាង ឧត្តម ដែរ ហើយអ្នកនាងក៏ហាក់បង្ហាញពីភាពស្និទ្ធស្នាលជាពិសេសជាមួយតារាសម្ដែងជើងចាស់ដែលកំពុងត្រូវមហាជនសង្ស័យរឿងស្នេហាក្រៅឆាកនៅពេលនេះ។

បើទោះបីជាបង្ហើបបង្ហាញឱ្យដឹងភាពស្អិតល្មួតដែលមានរវាងគ្នានិងគ្នាក៏ពិតមែន តែតារាសម្តែងជើងចាស់ទាំងពីរនៅតែមិនព្រមរបូតការពិតពីរឿងទំនាក់ទំនងស្នេហាដែលគ្រប់គ្នាសង្ស័យនោះឡើយ។ យ៉ាងណាមិញ កន្លងមកភាគីខាងស្រី មិនធ្លាប់បដិសេធចំពោះរឿងនេះ នៅពេលអ្នកសារព័ត៌មានក្នុងស្រុកឈ្លេចសួរនោះទេ ប៉ុន្តែបែរជាព្រលយមកថា ចំពោះរឿងរ៉ាវរវាងអ្នកនាង និងលោក លាង ឧត្តម យ៉ាងណានោះ គឺទុកឱ្យមហាជន និងអ្នកគាំទ្រ ជាអ្នកដាក់ពិន្ទុទៅចុះ ថាអ្នកទាំងពីរសម ឬមិនសមគ្នា។ ចំណែកភាគីខាងប្រុសវិញនោះ ក៏ធ្លាប់លើកឡើងឱ្យដឹងថា លោក និងអ្នកនាង ផានផាភួង យល់ចិត្ត និងស៊ីចង្វាក់គ្នាច្រើន ហើយការដែលទំនាក់ទំនងអ្នកទាំងពីរវិវត្តន៍មកស្និទ្ធស្នាលបែបនេះ កើតឡើងព្រោះការផ្តល់ឱកាសពីផលិតករ និងផលិតកម្ម ដែលតែងតែផ្តល់ឱកាសឱ្យអ្នកទាំងពីរមានឱកាសសម្តែងរួមគ្នា ហើយភាពស្និទ្ធស្នាលក៏ចេះតែកើតមានច្រើនឡើង រហូតគ្រប់គ្នាកើតការសង្ស័យដូចសព្វថ្ងៃ។

យ៉ាងណាក៏ដោយ រយៈពេលចុងក្រោយនេះ តារាសម្តែងជើងចាស់ទាំងពីររូបនេះ កាន់តែបើកបង្ហាញទំនាក់់ទំនងនេះខ្លាំងឡើងៗ និងតែងបង្ហាញភាពផ្អែមល្ហែមមិនចាញ់ស្នេហាបែបក្មេងៗនោះឡើយ។

សូមជម្រាបថា មិនមែនតែតារាសម្តែងលោក លាង ឧត្តម និងអ្នកនាង សឿ​ន ផា​ន​ផា​ភួង ដែលបង្កាត់ភ្លើងស្នេហ៍ចេញពីការរួមការងារជាមួយគ្នារហូតក្លាយជារឿងសម្រាប់អ្នកគាំទ្រតាមដាន។ កន្លងទៅក៏មានបុគ្គលអ្នកសិល្បៈជាច្រើនទៀតដែលបានលង់ស្នេហ៍ និងបង្កើតចេញជាចំណងស្នេហ៍ពិតៗដូចអ្នកទាំងពីរដែរ ដោយដំបូងគ្មាននរណាម្នាក់ព្រមទទួលស្គាល់ការពិតទេ យូរទៅជាច្រើនឆ្នាំទើបម្នាក់ៗហ៊ានបើកបង្ហាញការពិត។ តែសម្រាប់រឿងរ៉ាវស្នេហារបស់តារាសម្តែងជើងចាស់ពីរនាក់នេះ ទោះមិនទាន់មានការសារភាពចេញមកក៏ដោយ ក៏មហាជនអ្នកគាំទ្ររីករាយសាទរយ៉ាងព្រោងព្រាត ខណៈកូនៗមើលទៅក៏គ្មានការជំទាស់លើទំនាក់ទំនងនេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង