ទៅដើរម៉ូដនៅ Milan Fashion Week 2023 ភ្ញៀវកិត្តិយស ហ៊ោឲ្យកុមារី ឡឺរេន កងរំពង

កម្ម​វិធី Milan Fashion Week 2023 ដែល​កុមារី​វ័យ ៥ ឆ្នាំ ឡឺរេន បាន​បញ្ចប់​ការ​​ដើរ​បង្ហាញ​ម៉ូដ​នៅ​ទី​នោះ​ជាមួយ អូលីវ៉ា គង់ ជា​ម្ចាស់​ប្រេន KALKIN ព្រម​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ដទៃ​ទៀត​នោះ ពិតជា​ទទួល​បាន​ការ​ស្វាគមន៍ និង​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​ភ្ញៀវ​ចូល​រួម​ទស្សនា និង​អ្នក​ថតរូប​ព្រោងព្រាត។

ក្នុង​ការ​ដើរ​បង្ហាញ​ខ្លួន​របស់​នាង​តូច​រួប​នោះ ធ្វើឲ្យ​ភ្ញៀវ​ទស្សនា​ផ្ទាល់​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ពី​ទេពកោសល្យ​ការ​ដើរ​ម៉ូដ ពិសេស​ម៉ូដ​សក់​អប្សរា​តែម្ដង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី អូលីវ៉ា លោក​មិន​នឹក​ស្មាន​ថា​ម៉ូដែល​តូច ឡឺរេន ធ្វើ​បាន​ល្អ​ខ្លាំង ស័ក្ដិសម​ជា​អ្នក​អាជីព និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​បែប​នោះ​ឡើយ។

តាំងពី​បង្ហាញ​ខ្លួន​ពេល​ដើរ​សម​ឆាក​កុមារី ឡឺរេន ត្រូវ​អ្នក​អ្នក​ថតរូប​បរទេស ផ្ដោត​ជា​បុគ្គល​សំខាន់​ក្នុង collection របស់ អូលីវ៉ា គង់ បាត់​ទៅ​ហើយ។ អំឡុង​ពេល​ដើរ​បង្ហាញ​ម៉ូដ​មែនទែន​ទៀតសោត​ម៉ូដែល​តូច​រូប​នោះ​នៅតែ​ឆក់​បាន​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​អង្គុយ​មើល​ម៉ូដ​សម្លៀកបំពាក់​នៅ Milan Fashion Week 2023 យក​ទូរស័ព្ទ​តាម​ថត​សកម្មភាព​នាង​ជាប់។

ត្បិត​ទើប​មាន​វ័យ ៥ ឆ្នាំ​ក៏​ពិត​មែន តែ ឡឺរេន មាន​ជំនាញ​ដើរ​ម៉ូដ​យ៉ាង​ស្ទាត់ ហើយ​មុន​ទៅ​បំពេញ​ការងារ​នៅ Milan Fashion Week 2023 នេះ នាង​ក៏​ធ្លាប់​បាន​ទៅ​ដើរ​ម៉ូដ​នៅ​ប្រទេស​វៀតណាម​ម្ដង​រួច​មក​ហើយ។ ក្រោយ​ចប់ Milan Fashion Week 2023 ឡឺរេន និង អូលីវ៉ា គង់ បាន​បន្ត​ទៅ​អឺរ៉ុប ហើយ​ពេលនេះ​ឮ​ដំណឹង​មក​ថា អ្នក​ទាំង ២ ព្រម​ទាំង​ក្រុម​ការងារ​បាន​ទៅ​ដល់​បារាំង និង​កំពុង​រក​ទីតាំង​nig ប្លង់​ថត​រូប សម្រាប់​ឈុត​ហ្វេសសិន KALKIN ទុក​ជា​អនុស្សាវរីយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង