ល្អដូចឈ្មោះ! ល្អហួស សំណូមពរកុំឲ្យមានការប្រកាន់ ឬរើសអើង ពេល share បវរកញ្ញាដទៃ

យុវតី ជូរី ល្អហួស ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​មហាជន នៅ​ពេល​ដែល​នាង​បាន​ចែក​រំលែក និង​ជូនពរ​ទៅ​ដល់​បវរកញ្ញា​ខ្មែរ​ដូច​គ្នា ដែល​កំពុង​តែ​ចេញ​ទៅ​ប្រកួត​នៅ​បរទេស។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​បវរកញ្ញា​ណា​ទទួល​បាន​មកុដ កូនស្រី ដេននី ក្វាន់ ក៏​បាន​អបអរសាទរ​ដូចគ្នា។

ចំណុច​ល្អ​នេះ​ហើយ ធ្វើឲ្យ Miss Teen Cambodia 2025 ល្អហួស ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន​មិន​ថា​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា និង​អ្នក​តាមដាន​វិស័យ​សិល្បៈ​ជាដើម។ ថ្មី​ៗ​នេះ​ដែរ ល្អហួស បាន​បង្ហោះ poster ដែល​មាន​ខ្លឹមសារ​ថា “ក្នុង​នាម​ជា​បវរកញ្ញា ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា សូម​កុំ​ប្រកាន់ ឬ​រើសអើង​ពេល​ដែល Share Like ជូនពរ​បវរកញ្ញា​ខ្មែរ​ពេល​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស ខ្លាច​គេ​ល្បី​ជាង ត្រូវ​ចាំ​ថា បើ​យើង​មិន Share មិន​គាំទ្រ​បវរកញ្ញា​កម្ពុជា​យើង​ទេ តើ​ប្រទេស​ណា​ដែល​គេ​ជួយ share និង​ជូនពរ​បវរកញ្ញា​តំណាង​ប្រទេស​យើង?”

ការ​លើកឡើង​របស់​នាង​តូច​រូប​នេះ ទទួល​បាន​ការ​ស្ញប់ស្ញែង​ខ្លាំង ព្រោះ​ដ្បិត​វ័យ​ក្មេង​ តែ​យុវតី​រូប​នេះ​មាន​គំនិត​ល្អិតល្អន់ ចេះ​គិតគូរ​បាន​ល្អ ហើយ​ក៏​មិន​ចេះ​ច្រណែន​ឈ្នានីស​អ្នក​ដទៃ​ទៀត​ផង ដែល​នោះ​ហើយ​ជា​មូលហេតុ​ដែល​មហាជន​តែង​និយាយ​ដូច​គ្នា​ថា នាង​ល្អ​ដូច​ឈ្មោះ មិន​ថា​សម្រស់ កិរិយាមារយាទ។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រោយ​ជាប់​ជយលាភី Miss Teen Cambodia 2025 ល្អហួស កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​មិន​ថា​ក្នុង និង​ក្រៅ​ប្រទេស​ឡើយ ព្រោះ​នាង​បាន​និយាយ​ពី​ការ​ឈ្លានពាន​ដែល​សៀម ប្រព្រឹត្តិ​មក​លើ​ខ្មែរ ល្បី​ដល់​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​សកល​លោក​យក​ទៅ​ចុះ​ផ្សាយ៕

រូបភាព៖ Laor Hours



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។



Leave a Reply

Your email address will not be published.Required fields are marked *