យោងតាមការបង្ហោះរបស់បេក្ខភាពលេចធ្លោម្នាក់ក្នុងកម្មវិធីប្រកួត Miss Preteen International Cambodia2023 យុវតី ជូរី ល្អហួស បានឱ្យដឹងថា គ្រួសាររបស់នាងបានជួលអ្នកធ្វើសក់ពីប្រទេសថៃ មកតុបតែងសក់ឱ្យនាងនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នាថ្ងៃ៥ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ប៉ុន្តែក្រោយដឹងដំណឹងនេះហ្វេនៗកម្ពុជា បែរចេញមុខប្រតិកម្មរឿងនេះទៅវិញ ដោយយល់ថាយុវតីរូបនេះ មិនឱ្យតម្លៃជាងក្នុងស្រុក។


ជុំវិញរឿងរ៉ាវនេះ ល្អហួស ក៏បានចេញមុខបកស្រាយ ដោយនាងបានបង្ហោះសារភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការថា «ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនអោយតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមកនេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើអោយខ្ញុំបានទេ ចឹងហើយទើបសំរេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។
ក្រោយឃើញការបង្ហោះនេះ ហ្វេនដែលមានគំនិតវិជ្ជមានបានប្រាប់ យ៉ាយ៉ា កុំឱ្យខ្វល់ និងកុំឱ្យគិតច្រើន ព្រោះយើងមិនអាចផ្គាប់មនុស្សគ្រប់គ្នាបានទាំងទេ។

ក្រឡេកទៅមើលយុវតី ល្អហួស ដែលទស្សនិកជនជាច្រើនរំពឹងថាអាចក្លាយជាម្ចាស់មកុដ ព្រោះរូបសម្រស់ សមត្ថភាព ភាពក្លាហាន និងឆន្ទៈមុះមុតក្នុងការប្រកួត បានលើកឡើងថា មិត្តភាពនៅតែមិត្តភាព មិនប្រែប្រួល សមត្ថភាពអ្នកណាខ្លាំងអ្នកនោះនិងបាន « មកុដ » ពិតធ្វើឱ្យហ្វេនស្ងើចសរសើរដល់នាងជាពន់ពេក។
សូមជម្រាបថា អ្នក make up ជនជាតិថៃ ដែលនឹងមកធ្វើសក់ឱ្យនាង នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្របវរកញ្ញាវ័យក្មេងកម្ពុជា ២០២៣ នាខែក្រោយនេះ មានឈ្មោះថា P korawat ដែលលោកជាអ្នកធ្វើសក់ឱ្យបវរកញ្ញា Miss Grand ថៃ កញ្ញា Thaweeporn៕



























Account
Security
Favourite Content