មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k’ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស ច័ន្ទដាលីន បានប្រកាសឱ្យដឹងជាសាធារណៈថា ស្វាមីលោកស្រី បាត់បង់ជីវិត ក្រោយចោរចូលប្លន់ក្នុងផ្ទះ។

អ្នកជំនិតរូបនោះបានបង្ហោះថា ” ចូលរួមរំលែកទុកផង ចោរចូលផ្ទះយប់មិញ ប្តីម៉ែLakamoបានស្លាប់ហើយ។” ក្រោយឃើញការបង្ហោះខាងលើភ្លាម សិល្បករ-សិល្បការិនីល្បីៗ រួមទាំងអ្នកសិល្បៈសឹងតែទាំងអស់ មានការតក់ស្លុតជាខ្លាំង មិននឹកស្មានថា មានរឿងហេតុបែបនេះកើតឡើងឡើយ។ ទន្ទឹមគ្នានោះ គ្រប់គ្នាបានចូលរួមផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយ អ្នកស្រី មាស ច័ន្ទដាលីន គ្រប់ៗគ្នា។
គួររំឮកផងដែរថា ម្ចាស់ប្រេន ឡាកាម៉ូ ទើបតែរៀបចំកម្មវិធីខួបគម្រប់ ១៨ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនី និង BA តំណាងផលិតផលយ៉ាងច្រើនកុះករ។ គួរឱ្យសោកស្តាយ ពុំនឹកស្មានថា កើតមានរឿងហេតុអកុសលបែបនេះឡើយ ហើយមុននេះគណនី Meas Chandalin (មាស ច័ន្ទដាលីន) បានប្តូរ profile RIP ដើម្បីកាន់ទុក្ខជូនស្វាមីដែលបានទទួលមរណភាពយប់មិញ៕

























































Account
Security
Favourite Content