កុយ អេនណា ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយថ្មីៗនេះនាងទើបឈ្នះ 1st Award (Popular Vote) ក្នុងការប្រកួតប្រជែងថតរូបពីហាងរចនាគ្រឿងអលង្កា ជាងហេង វណ្ណអាន និងបាន Top 1 Best Seller of Hk7 ថែមទៀត ធ្វើឱ្យហ្វេនៗកាន់តែពុះកញ្ជ្រោលចង់ឃើញសមរភូមិប្រកួតដ៏ក្តៅគគុកឱ្យបានឆាប់ៗ។


មិនខុសពីបេក្ខភាពផ្សេងៗទៀត អេនណា ព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងទាំងយប់ទាំងថ្ងៃ ថែមទាំងឆ្លៀតពេលថតរូប concept ថ្មីប្លែកៗ ជាការ update ខ្លួន និងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហ្វេនៗក្នុង និងក្រៅប្រទេសឱ្យងាកមកផ្តោតលើរូបនាង។




បេក្ខភាពលេចធ្លោខ្លាំងរូបនេះ ធ្វើឱ្យហ្វេនៗភ័យរន្ធត់ជាខ្លាំង ក្រោយឃើញវីដេអូមួយបង្ហោះដោយទំព័រហ្វេសប៊ុកហាងថតរូប Ab Studio Sihanoukville Plus។ វីដេអូនោះបង្ហាញឱ្យឃើញសកម្មភាពក្រៅឆាកនៃថតរូបថ្មីរបស់ អេនណា នៅមាត់សមុទ្រ ប៉ុន្តែពេលថតនោះមានឧបសគ្គខ្យល់ព្យុះ រលកធំៗបោកបក់បវរកញ្ញារូបនេះទៅបុកផ្ទាំងថ្មីធំៗ រហូតមានរបួសថែមទៀតផង។
ភ្ជាប់ជាមួយវីដេអូ ទំព័រហ្វេសប៊ុកផ្លូវការ Ab Studio Sihanoukville Plus បានរៀបរាប់ថា «ថ្ងៃនេះក្នុងការថតគឺមានឧបសគ្គខ្យល់ព្យុះ រលកធំៗ និងជួបគ្រោះថ្នាក់ជាច្រើន ប៉ុន្តែប្អូន Koy Anna បានជម្នះ និងបព្ចាប់ការថតដោយរលូន ទោះមានរបួសខ្លះ។ សង្ឃឹមថាទាំងអស់គ្នានិងចូលចិត្តនៅconceptថ្មីនេះ»។









ហ្វេនៗ បានយកវីដេអូនេះទៅបង្ហោះបន្ត និងបាននាំគ្នាស្ងើចសរសើរទឹកចិត្តដ៏មុះមុតរបស់ Miss Grand តំណាងខេត្តក្រចេះរូបនេះ ដែលក្លាហានហ៊ានលះបង់ខ្លាំងបែបនេះដើម្បីការប្រកួត ពិតជាគួរឱ្យស្ងប់តែងទឹកចិត្តនាងខ្លាំងណាស់។
ក្រោយជួបហេតុការណ៍នេះ កុយ អេនណា ក៏បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «អរគុណដល់បងៗ Ab Studio Sihanoukville Plus ទាំងអស់សំរាប់ការងារមួយនេះ»។ កុំភ្លេចរង់ចាំតាមដានការប្រកួត Miss Grand Cambodia 2023 ដែលនឹងចាប់ផ្តើមនៅដើមខែសីហាខាងមុខនេះ៕
























Account
Security
Favourite Content