តារាសម្ដែងស្រី សាន្ត កុសមៈ ដែលមហាជនជាច្រើនស្គាល់ថាជាតួអង្គទេវតាបានផ្ញើសារលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឱ្យបន្តបំពេញការងារដើម្បីចរន្តសេដ្ឋកិច្ចក្នុងស្រុក និងជៀសឱ្យបាននូវការបាក់ទឹកចិត្តក្នុងអំឡុងពេលនេះ។

មហាជនពេញចិត្តស្ដូកនៅពេលដែលតារាស្រី សាន្ត កុសមៈ លើកឡើងច្បាស់ៗនូវអ្វីដែលគួរធ្វើនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងតែជួបសង្គ្រាមបែបនេះ។ តាមរយៈវីដេអូដែលមានរយៈពេលជិត ២ នាទី របស់ សាន្ត កុសមៈ បានពញាក់អារម្មណ៍និងស្មារតីរបស់ប្រជាជនខ្មែរឱ្យបន្តការរកស៊ីឱ្យខ្លាំងដើម្បីចរន្តសេដ្ឋកិច្ចក្នុងប្រទេស បន្តរួបរួមគ្នា ខំប្រឹងសិក្សាក្រេបយកចំណេះដឹងទាំងក្នុងសាលានិងសង្គមដោយបានភ្ជាប់ជាមួយឃ្លាដ៏មានអត្ថន័យថា៖ «ក្នុងបណ្ណាល័យគួរមានមនុស្សច្រើនជាងនៅក្លឹប»។ សារលើកទឹកចិត្តរបស់តារាស្រីរូបនេះទទួលបានការគាំទ្រនិងចែករំលែកយ៉ាងច្រើនជាមួយមតិវិជ្ជមានពីមហាជន។




ពិតណាស់ ស្ថិតនៅក្នុងពេលនេះប្រទេសកំពុងតែជួបការលំបាកដោយសារតែការឈ្លានពានរបស់ថៃក្រោមការបាញ់ប្រហារ និងប្លោងគ្រាប់បែកមកលើតំបន់ជាច្រើននៅតាមខេត្តជាប់ព្រំដែន បណ្ដាលឱ្យពលរដ្ឋស៊ីវិលស្លូតត្រង់បង្ខំចិត្តចាកចេញពីផ្ទះទៅកាន់ជំរំភៀសសឹក។
សង្គ្រាមព្រំដែនដែលបង្កឡើងដោយជនជាតិថៃតាំងពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ មកទល់ពេលនេះបានបំផ្លិចបំផ្លាញផ្ទះ ផ្សារ សាលា និងហេដ្ឋារចនាសម្ពន្ធជាច្រើនទៀត ហើយក៏បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនទទួលរងការភ័យខ្លាច និងបាក់ទឹកចិត្តខ្លាំងផងដែរ៕
ចុចទីនេះទស្សនាវីដេអូ៖ facebook.com/reel/843650732008700/?s=single_unit
រូបភាព ៖ Kosamak san























Account
Security
Favourite Content