មិនខ្ចីខ្វល់! តារាខេប៉ុប ៧ ដួង​ចេញថាចំៗ ឱ្យក្រុមហ៊ុនខ្លួនរឿងច្បាប់តឹងរ៉ឹងពេក

មិនមានតារាខេប៉ុបច្រើននោះទេដែលហ៊ានចេញមុខនិយាយ និងប្រឆាំងក្រុមហ៊ុនរបស់ខ្លួនដែលជាហេតុធ្វើឱ្យពេលខ្លះពួកគេមានសម្ពាធខ្លាំងទាំងរឿងហូបចុក តមចំណី រឿងស្នេហា និងផ្សេងៗ ទៀត។ មែនទែនទៅ អ្នកខ្លះសម្ពាធពេករហូតដល់ចាកចេញពីក្រុមទៀតផង។ តែយ៉ាងណាមិញ ក៏មានតារាខេប៉ុប ៧ ដួងដែលក្លាហានខ្លាំងហ៊ាននិយាយ និងប្រឆាំងក្រោយត្រូវក្រុមហ៊ុនគាបសង្កត់ពេក។ តោះទៅមើលថាជានរណាខ្លះ៖

១.Jay Park

តារាប្រុសល្បីរូបនេះធ្លាប់ជាសមាជិកក្រុមចម្រៀងបុរស 2PM និងស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម JYP។ រូបលោកធ្លាប់ចេញនិយាយចំៗ តែម្ដងក្នុងបទសម្ភាសន៍ថា ផលិតកម្ម JYP ជាកន្លែងមួយដែលរើសអើងខ្លាំងដល់អ្នកហ្វឹកហាត់ជនបរទេស បើទោះជាខំតស៊ូបានចេញច្រៀងក៏ត្រូវគេបិទសិទ្ធិ និងបិទឱកាស មិនឱ្យមានភាពល្បីល្បាញខ្លាំងឡើយ។

២.SooYoung សមាជិកក្រុម Girls Generation

ចំណែកឯ SooYoung ធ្លាប់ចេញថាឱ្យផលិតកម្ម SM រឿងមិនយកចិត្តទុកដាក់លើសមាជិកក្រុម និងមើលថែទាំមិនស្មើគ្នា។ ដោយនាងបានប្រាប់ថា វាមិនសមនោះទេដែលខ្លួនត្រូវងើបតាំងពីមេឃមិនទាន់ភ្លឺ និងផាត់មុខរៀបចំខ្លួនរួចរាល់តាំងពីម៉ោង ៥ ព្រឹក ចំណាយពេលឡើងឆាកមួយថ្ងៃតែបានច្រៀងក្នុងចម្រៀងតែ ៨ ពាក្យ។

៣.Jessi

កំឡុងពេល Jessi នៅជាតារាក្រោមផលិតកម្ម P Nation រូបនាងធ្លាប់បាននិយាយជារឿយៗថា អ្នកគ្រប់គ្រងតែងតែបដិសេធមិនឱ្យនាងស្លៀកបែបនេះ បែបនោះ និងព្យាយាមឱ្យរូបនាងកែប្រែខ្លួនផ្លាស់ប្ដូរស្ទីលតាមដែលផលិតកម្មចង់បាន។ តែរូបនាងបានលើកឡើងថា នាងនឹងមិនផ្លាស់ប្ដូររូបរាង និងការតុបតែងខ្លួនជាដាច់ខាត។

៤.Taeyeon សមាជិកក្រុម Girls Generation

Taeyeon ត្រូវបានអ្នកគាំទ្រដឹងថា រូបនាងជាតារាស្រីដែលមានភាពឯករាជ្យ និងតែងតែហ៊ាននិយាយអ្វីដែលខ្លួនគិតចេញមក។ នាងឧស្សាហ៍និយាយពីរឿងដែលផលិតកម្មមិនយកចិត្តទុកដាក់នឹងក្រុម មានម្ដងរូបនាងថែមទាំងស្ដីឱ្យអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងនារី Red Vevet ក្រោយពួកគេតឹងរ៉ឹងពេកសូម្បីតែការ៉េមក៏មិនឱ្យញ៉ាំ។

៥.Hyun A និង E’Dawn

កាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Cube គឺ Hyun A និង E’Dawn ត្រូវបានក្រុមហ៊ុនបង្ខំឱ្យផ្ដាច់ទំនាក់ទំនងស្នេហាដើម្បីផ្ដោតលើអាជីពសិល្បៈ។ ចុងក្រោយ អ្នកទាំងពីរក៏សម្រេចចិត្តដឹកដៃគ្នាចាកចេញពីផលិតកម្ម និងរកទ្រនំថ្មី។ Hyun A និង E’Dawn បានលើកឡើងថា ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ។ ណាមួយពួកគេមិនចង់លាក់បាំងអ្នកគាំទ្រទើបសម្រេចចិត្តចាកចេញតែម្ដង។

៦.Sakura សមាជិកក្រុម Le Sserafim

ថ្មីៗ នេះ ក្រុមចម្រៀង Le Sserafim បានបង្ហោះនូវវីដេអូសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងបង្ហាញពីការហ្វឹកហាត់យ៉ាងតឹងរ៉ឹងបើទោះជាពួកគេចេញច្រៀងជាផ្លូវការហើយក្ដី។ ដល់ចំណុចមួយទាក់ទងនឹងការតមអាហារ Sakura ក៏បានចេញនិយាយថា ផលិតកម្មផ្ដោតលើរូបរាងសំខាន់ពេកជាហេតុធ្វើឱ្យសមាជិកម្នាក់ៗស្ដ្រេសខ្លាំង សឹងតែមិនហ៊ានហូបអ្វីឡើយ គឺហូបតែសាឡាដព្រោះខ្លាចឡើងគីឡូ។ នាងបន្ដថា សមាជិកក្រុមម្នាក់ៗពិតជាខំប្រឹងប្រែងខ្លាំង មិនគួរមកស្ដ្រេសថែមទៀតដោយសាររឿងតមអាហារជ្រុលឡើយ។

ប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ