គូស្នេហ៍កូរ៉េល្បីៗ ប្រកាសទាក់ទងគ្នាហើយទទួលការគាំទ្រពេញទំហឹង

ការប្រកាសពីទំនាក់ទំនងស្នេហារបស់តារាក្នុងប្រទេសកូរ៉េហាក់មិនទាន់ទូលំទូលាយនៅឡើយ ដោយសារភាគច្រើនតែងទទួលបានការរិះគន់យ៉ាងចាស់ដៃ និងធ្លាក់ប្រជាប្រិយភាពជាដើមជាហេតុធ្វើឱ្យតារាភាគច្រើនជ្រើសមិនប្រកាសពីទំនាក់ទំនងរបស់ខ្លួន និងគូស្នេហ៍។ យ៉ាងណាមិញ ក៏មានគូស្នេហ៍កូរ៉េល្បីៗ មួយចំនួនដែលប្រកាសពីទំនាក់ទំនងរបស់ខ្លួនត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ។ តោះទៅមើលថាជាគូណាខ្លះ៖

១.Lee JongSuk និង IU

Lee JongSuk និង IU ត្រូវបានខាង Dispatch ទម្លាយថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា ខណៈអ្នកទាំងពីរក៏បញ្ជាក់ច្បាស់ថាខ្លួនពិតជាកំពុងមានស្នេហាពិតមែន។ តារាប្រុសស្រីទាំងពីរស្គាល់គ្នាជាយូរណាស់មកហើយ ប៉ុន្ដែមិនទាន់មានឱកាសមើលចិត្តថ្លើមគ្នា។ ដោយសារជាតារាគ្មានរឿងអាស្រូវ និងត្រូវបានគេស្រឡាញ់ចូលចិត្តច្រើនផងនោះ នៅពេលប្រកាសទំនាក់ទំនងស្នេហាភ្លាម អ្នកពីរទទួលបានការជូនពរជាច្រើនពីមហាជន និងអ្នកគាំទ្រជុំវិញពិភពលោក។

២.Ryu JunYeol និង Hyeri

Ryu JunYeol និង Hyeri បានសម្ដែងរឿងរួមគ្នាគឺ “Reply 1988”។ បន្ទាប់ពីសម្ដែងរឿងនេះហើយអ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងខ្លាំង និងប្រកាសពីទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ ២០១៧។ រយៈពេលជិត ៧ ឆ្នាំទៅហើយទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំខ្លាំង។ មហាជន និងអ្នកគាំទ្រជាច្រើនកំពុងបន្ដរង់ចាំពីដំណឹងល្អរបស់អ្នកពីរ និងសង្ឃឹមថាអ្នកទាំងពីរអាចកាន់ដៃគ្នាចូលរោងមង្គលឆាប់ៗ។

៣.Jung Kyung Ho និង Choi SooYoung

មកទល់ពេលនេះគឺមានរយៈពេលជាង ១០ ឆ្នាំទៅហើយដែលតារាប្រុសស្រី Jung Kyung Ho និង Choi SooYoung បានទាក់ទងគ្នា។​ អ្នកទាំងពីរបានចាប់ផ្ដើមទាក់ទងគ្នាដំបូងក្នុងឆ្នាំ ២០១២ និងប្រកាសពីទំនាក់ទំនងក្នុងឆ្នាំ ២០១៤។ ជារឿយៗ អ្នកទាំងពីរតែងតែនិយាយពីគ្នាទៅវិញទៅមកក្នុងកម្មវិធីនានា។ ទំនាក់ទំនងស្នេហាយូរឆ្នាំរបស់អ្នកពីរធ្វើឱ្យគ្រប់គ្នាច្រណែន និងសរសើរយ៉ាងខ្លាំង។ អ្នកគាំទ្រជាច្រើនជឿថា SooYoung នឹងជាសមាជិក Girls’ Generation ដំបូងគេដែលរៀបការមុនគេ។

៤.Jo JungSuk និង Gummy

Jo JungSuk និង Gummy ចាប់ផ្ដើមសេពគប់គ្នាក្នុងឆ្នាំ ២០១៣ និងប្រកាសពីទំនាក់ទំនងរបស់ខ្លួនក្នុងឆ្នាំ ២០១៥។ បន្ទាប់មកអ្នកទាំងពីររៀបការនៅក្នុងឆ្នាំ ២០១៨ និងទទួលបានចំណងដៃកូនដំបូងក្នុងឆ្នាំ ២០២០។ អ្នកទាំងពីរជាគូស្នេហ៍មួយដែលទទួលបានគាំទ្រខ្លាំងពីមហាជនផងដែរ។  

៥.Ahn BoHyun និង Jisoo

កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ Ahn BoHyun និង Jisoo បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមដោយអ្នកទាំងពីរត្រូវបានខាង Dispatch ទម្លាយថាកំពុងមានទំនាក់ទំនងស្នេហា។ Dispatch លើកឡើងថា Ahn BoHyun​ តែងសម្រួលកាលវិភាគរបស់ខ្លួន ដើម្បីមានពេលវេលាជួបជុំជាមួយ Jisoo ខណៈពេលទំនេរអ្នកទាំងពីរតែងចំណាយពេលនៅផ្ទះជាមួយគ្នា។ ទីបំផុតអ្នកទាំងពីរក៏ប្រកាសថាព័ត៌មាននោះជាការពិត អ្នកទាំងពីរកំពុងមានស្នេហាមែន។ ដោយសារតែភាពផ្អែមល្ហែមរបស់តារាប្រុស Ahn BoHyun​ ធ្វើឱ្យមហាជន និងអ្នកគាំទ្ររំជួលចិត្តព្រមទាំងគាំទ្រគូស្នេហ៍មួយគូនេះខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត