សារព័ត៌មានទម្លាយថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េយឺតយ៉ាវរាយការណ៍ពេល Kim Sae Ron ទៅសុំទោសអាជីវករ ក្រោយ​បង្កគ្រោះថ្នាក់

ក្រោយ​ពេល​តារា​សម្ដែង Kim Sae Ron បាត់បង់​ជីវិត ទើប​សារព័ត៌មាន​កូរ៉េបាន​ផ្សព្វផ្សាយ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​នាង បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់ Cheongdam សង្កាត់ Gangnam រួច កាលពី​ឆ្នាំ ២០២២ កន្លង​ទៅ។

ទើប​តែ​ថ្មីៗនេះ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ទម្លាយ​ថា កាលពី​ឆ្នាំ ២០២២ តារា​ស្រី Kim Sae Ron បាន​ទៅ​សុំទោស​ដល់​អាជីវករ​ទាំង ៥៧ កន្លែង ផ្ទាល់​ ពីហេតុការណ៍​បុក​បង្គោល​ភ្លើង​អគ្គិសនី ធ្វើឲ្យ​ដាច់​ភ្លើង ៥៧ កន្លែង​លក់ដូរ​នៅ​តំបន់ Cheongdam សង្កាត់ Gangnam។

ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​ខាង​ត្បូង​បាន​រង្គោះរង្គើ ដោយសារ​ការ​ស្លាប់​របស់​តារា​សម្ដែង​វ័យ ២៤ ឆ្នាំ Kim Sae Ron កាលពីថ្ងៃ១៦ ខែ​កុម្ភៈ​កន្លង​ទៅ។ ក្នុង​ចំណោម​របាយការណ៍​ជាច្រើន​បន្ទាប់​ពី​ការ​ស្លាប់​របស់ Sar Ron ភ្លាម​ៗ​នោះ មាន​អត្ថបទ​មួយ​របស់​អ្នក​យក​ព័ត៌មាន Kwon Nam Young ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​និយម​លេង​អ៊ីនធឺណិត។

នៅ​ក្នុង​អត្ថបទ Kwon រាយ​ការណ៍​ថា Kim Sae Ron បាន​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រសែ​ភ្នែក​សាធារណជន បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ ២០២២ កន្លង​ទៅ​នោះ។ យ៉ាងណា​ក៏​មហាជន​កូរ៉េ​ដែល​លេង​បណ្ដាញ​សង្គម មិន​បាន​លើកលែង​ឲ្យ​នាង​ឡើយ ក៏​ព្រោះ​តែ​ព័ត៌មាន​នោះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ចេញ​ទៅ​។

គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​នៅ​ថ្ងៃ​១៨ ខែ​ឧសភា ឆ្នាំ ២០២២ ដោយ​រថយន្ត Kim Sae Ron បាន​បើក​ទៅ​បុក​ម៉ាស៊ីន​ភ្លើង​នៅ​ Gangnam រួច​ក៏​បុក​ដើមឈើ ធ្វើឲ្យ​ហាង​ជាច្រើន​ក្នុង​តំបន់​មិន​អាច​បើក​រក​ស៊ី​បាន ព្រម​ទាំង​បង្ក​ការ​ខូចខាត​នានា។ ពេល​កើត​ហេតុ​ភ្លាមៗ នាង​មាន​បំណង​ចង់រត់គេច និង​មិន​ព្រម​សហការ​តេស្ដ​ជាតិ​អាកុល​ក្នុង​ខ្លួន​ឡើយ។ ​

បន្ទាប់​មក Kim Sae Ron បានសារភាពកំហុសរបស់នាង និង​សុំទោស​ជាសាធារណៈ។ នាង​បាន​ចែករំលែក​សំបុត្រ​សរសេរ​ដោយ​ដៃ​នៅ​លើ​គណនី Instagram ដោយ​ក្នុង​សំបុត្រ​បាន​និយាយ​សុំទោស​ចំពោះ​អាកប្បកិរិយា និង​បាន​សន្យា​ថា​កែ​សម្រួល​ស្ថានការណ៍​ដោយ​សង​សំណង​ទៅដល់​​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​របស់​នាង។




Kukmin Ilboបាន​រាយការណ៍​ថា Sae Ron បាន​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​ហាង​ទាំង ៥៧ ដែល​រង​ការ​ខូចខាត។ របាយការណ៍​នោះ ក៏​ទទួល​ស្គាល់​ថា​នេះ​ជា​ទង្វើ​មិន​ធម្មតា​ពី​តារា​ល្បី​ម្នាក់​ដែរ។ ជាក់ស្ដែង ម្ចាស់​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ហាង​រង​ផល​ប៉ះពាល់​ទាំង​ជាង ៥០ បាន​និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ពេល​ឃើញ​នាង។ ម្ចាស់​ហាង​បាន​បន្ត​ទៀត​ថា “ខ្ញុំ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល Kim Sae Ron មក​សុំ​ទោស​ផ្ទាល់“។

មហាជន​កូរ៉េ​បាន​ដឹង​ការ​ពិត ហើយ​សោកស្ដាយ និង​បន្ទោស​ទៅកាន់ក្រុមសារព័ត៌មាន ដែល​មិន​ព្រម​ចុះផ្សាយ​ពី​ការ​ដែល Kim Sae Ron ព្យាយាម​ប៉ះប៉ូវ​កំហុស ផ្ទុយ​ទៅ​វិញ​តែងតែ​ជាន់​ពន្លិច ធ្វើបាប​នាង នា​គ្រា​នោះ​មាន​វ័យ​ត្រឹម ២២ ឆ្នាំ​ប៉ុណ្ណោះ (ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ Kim Sae Ron ឆ្នាំ ២០២២)។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​១៧ ខែកុម្ភៈ មនុស្សជិតដិតម្នាក់របស់ Kim Sae Ron បានចេញមកផ្ដល់កិច្ចសម្ភាសន៍ជាមួយ​សារព័ត៌មាន​ពីបញ្ហារបស់តារាស្រីវ័យ ២៤ ឆ្នាំ ជួបប្រទះ នៅគ្រាកន្លងមក រួមមានទាំងបញ្ហាបាក់ទឹកចិត្ត និងបញ្ហាហិរញ្ញ ព្រោះ​នាង​មិន​អាច​ប្រឡូក​ការងារ​សិល្បៈ​ដូច​មុន​ឡើយ ហើយក៏ប្រឈមមុខនឹងការពិន័យលើកិច្ចព្រមព្រៀងយីហោផ្សេងៗ និងការបង់ប្រាក់សំណង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *