ទាយមើល៍ថាជានរណា? តារារ៉េបជប៉ុន Awich ទម្លាក់បទថ្មីជាមួយតារាប្រុសអាថ៌កំបាំង១រូបនៅកម្ពុជា

ក្រោយ​តារា​ចម្រៀង​រ៉េប Awich ទម្លាក់​ចំណង​ជើង​បទ​ថ្មី​អម​ជាមួយ​រូប​ភាព​តារា​ប្រុស​អាថ៌កំបាំង​ជាច្រើន​នៅអាស៊ី ដោយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរនោះ ​បាន​ធ្វើ​អ្នក​គាំទ្រ​ក្នុង​ស្រុក​ចូល​ខមិន​ទស្សន៍ទាយ​ថា​ជា​កំពូល​តារា​ចម្រៀង​រ៉េប​ វណ្ណ​ដា ​គ្រប់​គ្នា​ដោយ​ផ្អែក​លើ​ហេតុ​ផល​ ២​ នេះ​។​​​​​​

បទ «ASIAN STATE OF MIND» ពី​តារា​រ៉េបស្រី​ដ៏​ល្បី​របស់​ជប៉ុន Awich ត្រៀម​ទម្លាក់​ឆាប់​ៗ​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ហើយ​។​ តាម​រយៈ​បទ​ចម្រៀង​ថ្មី​នេះ​ដែរ Awich ក៏​បាន​ទម្លាក់​តារា​អាថ៌កំបាំង​ដល់​ទៅ ​៤ ​រូប​ដែល​មក​ពី​បួនប្រទេស​ផ្សេង​ៗ គ្នា​ក្នុង​នោះ​មាន ​ឥណ្ឌា ​ចិន​ កូរ៉េ​ និង​កម្ពុជា​។ ​ការ​បង្ហើប​សើៗ​ពី​តារា​ចម្រៀង​រ៉េប​មក​ពី​ប្រទេស​ជប៉ុន​រូប​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ក្នុង​ស្រុក​ជា​ច្រើន​ចូល​ខមិន​ទាយ​ថា​តារា​អាថ៌កំបាំង​រូប​នោះ​ប្រាកដ​ណាស់​ថា​ជា ​វណ្ណ​ដា​។​

ការ​ទស្សន៍ទាយ​របស់​ហ្វេន​ត្រូវ​បាន​ផ្ដោត​លើ​ហេតុផល​ធំ​ៗ​ចំនួន​ពីរ​ ទី​(១) ​អ្នក​ទាំង​ពីរ​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​ក្នុង​បទ​ចម្រៀង​របស់​ វណ្ណ​ដា «6 year in the game» មួយ​វិញ​ទៀត Awich ធ្លាប់​បាន​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី The Rapper Cambodia រដូវ​កាល​ទី​១ ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ទី​(២)​ នៅ​ក្នុង Mutual friends List របស់ Awich តារាក្នុងស្រុកគឺ​មាន​តែ​ វណ្ណ​ដា ​ប៉ុណ្ណោះ​។

យោង​លើ​ហេតុ​ផល​ទាំង​ពីរ​ខាង​លើ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ក្នុង​ស្រុក​ហ៊ាន​លើក​ឡើង​ច្បាស់ៗថា ​វណ្ណ​ដា ​ប្រាកដ​ជា​តារា​ប្រុស​អាថ៌កំបាំង​ម្នាក់​នោះ​។​ តែទោះជាយ៉ាងនេះ ចង់​ដឹង​ថា ​វណ្ណ​ដា​ ឬ​មិន​មែន​​ហ្វេន​អាច​បន្ត​រង់ចាំ​មើល​នៅ​ពេល​ដែល​បទ​ចម្រៀង​ ASIAN STATE OF MIND មួយ​នេះ​ចេញ​ជា​ផ្លូវ​ការ៕

ប្រភពរូបភាព ៖ Awich & ​វណ្ណ​ដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *