តារាស្រីជំនួញពីរបីក្នុងដៃ Kon Ant ប្រមទាំងក្តាប់ការងារសិល្បៈបានយ៉ាងល្អ ជាមួយការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ជាពិសេសអ្នកនៅក្នុងស្រុក ដែលភាពលេចធ្លោរបស់ សុគា គីមលាង គឺការបង្ហាញទេពកោសល្យសិល្បៈខ្មែរបែបបុរាណ។
នៅថ្ងៃបុណ្យអុំទូកស្រីស្អាត សុគា គីមលាង ហៅ Kon Ant បានតែងតួជា ”នារីរាំក្បាលទូក” នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប។ ក្នុងសម្លៀកបំពាក់បែបជាខ្មែរ ជាមួយការរាំពត់ពែនយ៉ាងល្វត់ល្វន់នៅលើក្បាលទូក បានធ្វើឲ្យកញ្ញាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និងអ្នកគាំទ្រ។



តាមរយៈការផ្តល់បទសម្ភាសន៍ កញ្ញា Kon Ant បានប្រាប់មកក្រុមការងាររបស់ AMS ថា «ដោយមើលឃើញថា បច្ចុប្បន្នការជ្រើសរើសនារីរាំក្បាលស្ទើរតែត្រូវបានលុបបំបាត់ ហើយជំនួសមកវិញដោយ បុរសរាំក្បាលទូក ទើបកញ្ញាបំផុសគំនិត តុបតែងខ្លួន ជានារីរាំក្បាលទូក ដើម្បីបង្ហាញ និងជាការបំផុសនូវការចង់ចាំទំនៀមទម្លាប់របស់ខ្មែរឡើងវិញ»។
កញ្ញានាដការីក៏បានបន្ថែមទៀតថា៖ «ការថតបង្ហាញជានារីរាំក្បាលទូកនេះដែរ ក៏មានការអន្តរាគមន៍ពីសំណាក់បងៗសសយក ក្នុងខេត្តសៀមរាប»។ គួរឲ្យកោតសរសើរចំពោះការតាំងចិត្តរបស់កញ្ញា ក្នុងការបំផុសគំនិតកូនខ្មែរ ក៏ដូចជាការព្យាយាមរក្សាថែរនូវអ្វីដែលជារបស់ខ្មែរ និងបង្ហាញប្រាប់ទៅកាន់ពិភពលោក៕























Account
Security
Favourite Content