ប្រឡូកសិល្បៈ ២៣ ឆ្នាំស្ទើរគ្មានរឿងអាស្រូវ តែ Kim TaeHee មកធ្លោយខ្លួនជាប់ពាក់ព័ន្ធរឿងគេចពន្ធ

Kim TaeHee ជាតារាសម្ដែងស្រីមានប្រជាប្រិយភាពម្នាក់ក្នុងប្រទេសកូរ៉េ មិនត្រឹមតែមានសមត្ថភាពសម្ដែងយ៉ាងប៉ិនប្រសប់ និងចំណេះដឹងខ្ពង់ខ្ពស់ នាងក៏ជាកូនស្រីមកពីត្រកូលស្ដុកស្ភម្ភផងដែរ។ មែនទែនទៅ ប្រឡូកក្នុងសិល្បៈជិត ២៣ ឆ្នាំតាំងពីកុមារមក តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាតារាគំរូម្នាក់ ព្រោះនាងស្ទើរតែគ្មានរឿងអាស្រូវអាក្រក់តែម្ដង។ លើសពីនេះ ថែមទាំងឧស្សាហ៍ធ្វើអំពើសប្បុរសទៀតផង។

តែថ្មីៗ នេះ រូបនាងបានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងក្រោយលេចដំណឹងថានាងជាប់ពាក់ព័ន្ធជាមួយរឿងគេចពន្ធ ដោយឈ្មោះរបស់នាងស្ថិតក្នុងបញ្ជីរបស់នាយកដ្ឋានពន្ធគយក្នុងប្រទេសកូរ៉េដែលត្រូវស៊ើបអង្កេតជាបន្ទាន់ទាក់ទិននឹងការបង់ពន្ធលើអចលនទ្រព្យ និងប្រាក់ចំណូលរបស់នាង។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងត្រូវផាកពិន័យប្រាក់រាប់រយលានវ៉ុនទៀតផង។

ដំណឹងនេះ បានធ្វើឱ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែ Kim TaeHee ជាតារាស្រីដែលស្ងប់ស្ងាត់ម្នាក់ និងកម្រមានរឿងអាស្រូវ។ រឿងនេះក៏បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកលើបណ្ដាញសង្គម ជាពិសេសសម្រាប់ក្រុមអ្នកគាំទ្រនៅប្រទេសកូរ៉េតែម្ដង។

ជាការឆ្លើយតប ក្រុមហ៊ុន Story J Company ដែលជាទ្រនំរបស់តារាស្រី Kim Tae Hee ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធថា៖ តារាស្រីរូបនេះមិនបានគេចពន្ធ ឬប្រព្រឹត្ដិអំពើខុសច្បាប់ណាមួយឡើយ។ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

បន្ថែមពីលើនោះ ក្រុមហ៊ុនក៏បានបន្ដថា៖ Kim Tae Hee ជាតារាស្រីម្នាក់ដែលតែងតែគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋមិនដែលខកខានឡើយជារៀងរាល់ឆ្នាំ ដូច្នេះសូមកុំចែកចាយព័ត៌មានផ្ដេសផ្ដាស់ដែលអាចធ្វើឱ្យប៉ះពាល់ដល់រូបនាង។

ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍ធូរចិត្ត ព្រោះវាជារឿងល្អមួយដែលនាងមិនបានធ្វើរឿងខុសច្បាប់ បើមិនអ៊ីចឹងទេច្បាស់ជាត្រូវមហាជនស្ដីបន្ទោស និងត្រូវជាប់បញ្ជីខ្មៅអស់ការងារសិល្បៈធ្វើជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ