បណ្ដឹងទាមទារសំណងរបស់ Kim Soo Hyun លើគ្រួសារ Kim Sae Ron អាចនឹងត្រូវច្រានចោល បើសិនលោកនៅតែមិនព្រមបង់ថ្លៃសេវាតុលាការ

យោងតាមសារព័ត៌មានកូរ៉េ New1 ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថាភាគីរបស់តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានបញ្ជាឱ្យកែតម្រូវទៅលើចំនួនទឹកប្រាក់សំណងនៅក្នុងបណ្ដឹងព្រមទាំងត្រូវបង់ថ្លៃសេវាតុលាការសម្រាប់បណ្ដឹងទាមទារការខូចខាតរបស់លោកពីភាគីគ្រួសារតារាស្រី Kim Sae Ron និងគណនីយូធូប HOVERLAB។

ចំពោះចំនួននៃទឹកប្រាក់សំណងវិញ កន្លងមកភាគីរបស់លោកបានអះអាងថានឹងប្ដឹងទាមទារចំនួន ១២ ពាន់លានវ៉ុនប្រមាណ ៨.៥ លានដុល្លារអាមេរិកពីខាងគ្រួសារតារាស្រី Kim Sae Ron និងគណនីយូធូប HOVERLAB សម្រាប់ការផ្សព្វផ្សាយព័ត៌មានដែលបំពានជីវិតឯកជនរបស់លោក។ ប៉ុន្តែទឹកប្រាក់ជាក់ស្ដែងដែលបានដាក់នៅក្នុងពាក្យបណ្ដឹងគឺមានចំនួនតែ ១១ ពាន់លានវ៉ុនតែប៉ុណ្ណោះ។

ជាការឆ្លើយតប យោងតាមផ្នែករដ្ឋប្បវេណីទី ១៤ នៃតុលាការទីក្រុងសេអ៊ូលកណ្ដាលបានបញ្ជាឱ្យភាគីរបស់តារាប្រុស​ Kim Soo Hyun កែតម្រូវចំនួនទឹកប្រាក់សំណងខូចខាតឡើងវិញ ព្រមទាំងណែនាំឱ្យភាគីរបស់លោកជាដើមបណ្ដឹងបង់ថ្លៃសេវាតុលាការដោយផ្អែកតាមចំនួនទឹកប្រាក់ ១២ ពាន់លានវ៉ុន មិនមែន ១១ ពាន់លានដុល្លារឡើយ។ ជាក់ស្ដែងនៅក្នុងសំណុំរឿងនេះ ថ្លៃវិវាទ និងសេវាតុលាការរបស់តារាប្រុស Kim Soo Hyun តែម្នាក់ឯងត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ៣៨ លានវ៉ុន (២៧ ០០០ ដុល្លារអាមេរិក) សម្រាប់រឿងក្ដីដែលមានទំហំទឹកប្រាក់ ១២ ពាន់លានវ៉ុន។

តាមការចុះផ្សាយរបស់សារព័ត៌មានរបស់កូរ៉េបានឱ្យដឹងថាភាគីរបស់ដើមបណ្ដឹងបានស្នើសុំពន្យារពេលទូទាត់ថ្លៃសេវាតុលាការនៅដើមសប្ដាហ៍ត្រឹមថ្ងៃទី១៦ ខែមេសា ដែលមើលទៅហាក់ដូចជាមានភាពស្ទាក់ស្ទើរនៅក្នុងការបង់ប្រាក់ដើម្បីបន្ដបណ្ដឹង។ ក្នុងករណីនេះប្រសិនបើលោកមិនបាន​បង់ថ្លៃសេវាទាន់ពេលនោះទេ នោះពាក្យបណ្ដឹងទាមទារសំណងខូចខាតរបស់លោកក៏មិនត្រូវបានបញ្ជូនទៅកាន់សវនការឡើយដោយអាចឈានទៅដល់ការច្រានចោលទៀតផង។

យ៉ាងណាមិញនៅថ្ងៃទី១៧ ខែមេសានេះ តំណាងភាគីរបស់តារាប្រុស Kim Soo Hyun បានចេញមុខមកបដិសេធនូវការរាយការណ៍ខាងលើដោយបានលើកឡើងថាព័ត៌មានដែលថាខាងភាគីរបស់តារាប្រុសមិនបានទូទាត់ថ្លៃវិវាទ និងថ្លៃសេវាតុលាការគឺជារឿងពិតឡើយដោយថ្លៃសេវាទាំងអស់ត្រូវបានបង់រួចរាល់ហើយ។ ចំពោះការស្នើសុំពន្យាពេលគឺពាក់ព័ន្ធតែជាមួយនឹងការផ្លាស់ប្ដូរអាសយដ្ឋានតែប៉ុណ្ណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិក

រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

បើ​ទោះ​ជា​ពេល​នេះ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ អ្នក​នាង រឿន ណាត រស់នៅ​លើ​ទឹកដី​អាមេរិក តាម​ស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការ​រស់នៅ​ឆ្ងាយ​ស្រុក ឆ្ងាយគ្រួសារ ឆ្ងាយ​អ្នក​គាំទ្រ តែ​បវរកញ្ញា​

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹក

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ​ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

ការប្រគំតន្ត្រីរបស់ BTS ជំរុញឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅកូរ៉េយូរជាងធម្មតា ខណៈនាំចំណូលកាន់តែច្រើន

ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវ

ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​បាន​ដឹង​ថា​បាន​ក្លាយ​ជា​ឪពុកម្ដាយរបស់​កូន​នៅ​ក្នុង​ផ្ទៃ។ វត្តមាន​របស់គភ៌​​នៅ​ពេល​នេះ បាន​ឆក់​យក​ស្នាម​ញញឹម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ។

ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

បើ​ទោះ​ជា​បទ «Pop out» របស់ N.John ដែលជា​តារា​ខ្មែរ​​​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក បាន​ទម្លាក់​បទ​នោះ​យូរ​គួរ​សម​មក​ហើយ តែ​ឥទ្ធិពល​នៅ​មិន​ទាន់​សាប​ឡើយ​ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ច្រើន​បាន​លេង

Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

កំពូលតារាចម្រៀងអាមេរិក Taylor Swift ទើបតែចាប់ផ្តើមចំណាត់ការតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម (Trademark) ដើម្បីការពារសំឡេង និងអត្តសញ្ញាណរបស់នាងនៅក្នុងយុគសម័យដែល AI

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *