មុនសម្ដែងប៉ះ Lee Minho តួឯកស្រីរឿង  ‘Pachinko’ ធ្លាប់បង្ហាញថ្វីដៃក្នុងរឿងភាគទាំងអស់នេះ

កាលពីថ្ងៃទី ២៥ កន្លងទៅរឿងភាគថ្មីរបស់តារាសម្ដែងប្រុស Lee Minho មានចំណងជើង Pachinko បានចាក់ផ្សាយជាផ្លូវការ។ សម្រាប់រឿងនេះដែរ ត្រូវបានផលិតក្រោមក្រុមហ៊ុន Apple Tv+ ខណៈគ្រាន់តែចាក់ផ្សាយភាគដំបូងពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង។

ជាការពិតណាស់ វាមិនមែនជារឿងអ្វីដែលប្លែកនោះទេសម្រាប់តារាប្រុសវ័យ ៣៤ ឆ្នាំនេះត្រូវបានមហាជនសរសើរពីការសម្ដែងរបស់លោក ព្រោះមិនថាលេចវត្ដមានក្នុងរឿង ឬខ្សែភាពយន្ដណាក៏លោកតែងធ្វើបានយ៉ាងល្អ និងមិនឱ្យទស្សនិកជនខកបំណងឡើយ។

អ្វីដែលមហាជនងាកមកចាប់អារម្មណ៍ខ្លាំងនោះគឺតារាស្រី Kim Minha ជាតួឯកស្រីជាមួយលោក Lee Minho តែម្ដង ដោយរូបនាងធ្វើបានល្អយ៉ាងខ្លាំង ការសម្ដែងមើលទៅមិនឆ្គង ដាក់អារម្មណ៍បានល្អ ជាហេតុធ្វើឱ្យគ្រប់គ្នាមិនសរសើរមិនបាន។ មហាជនជាច្រើនក៏បានបញ្ចេញមតិថា សង្ឃឹមថារូបនាងមានឱកាសបានសម្ដែងក្នុងរឿងផ្សេងៗទៀត នាពេលខាងមុខព្រោះនាងពិតជាមានទេពកោសល្យខ្លាំងក្នុងការសម្ដែង។

លើសពីនេះ រូបនាងថែមទាំងត្រូវបានក្រុមការងាររឿងភាគ Pachinko ផ្ទាល់លើកឡើងថា គ្មានតារាស្រីណាសក្ដិសម និងអាចសម្ដែងដាក់អារម្មណ៍ដូចរូបនាងសម្រាប់តួអង្គឯកស្រីក្នុងរឿងនេះ។ ក្រុមការងាររឿងភាគក៏បានបន្ថែមថា នាងត្រូវបានជ្រើសរើសឱ្យជាប់សម្ដែងជាតួឯកស្រីៗ ភ្លាមៗ គ្រាន់តែពួកគេបានឃើញវីដេអូសម្ដែងរបស់នាង។

ទន្ទឹមនេះ មុនលេចមុខក្នុងរឿងភាគ Pachinko ជាមួយតារាប្រុស Lee Minho តារាស្រីវ័យ ២៦ ឆ្នាំ រូបនេះ ធ្លាប់បានលេចមុខក្នុងរឿងភាគតែ ៥ ប៉ុណ្ណោះគឺ Not Alright, But Its alright, Partners for Justice, Dxyz, School 2017 និង Deux Yeoza។

ថ្វីបើមិនសូវបានគ្រងតំណែងជាតួអង្គឯក និងមិនសូវមានរឿងភាគសម្ដែងច្រើនដូចតារាស្រីផ្សេងមានអាយុតំណាលៗខ្លួន តែបច្ចុប្បន្នរូបនាងត្រូវបានមហាជនចាត់ទុកជាតារាស្រីដែលកំពុងមានប្រជាប្រិយភាព និងត្រូវបានគេចាប់អារម្មណ៍ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង