មកស្គាល់អ្នកច្នៃម៉ូដក្នុងស្រុកល្បីៗ ដែលលេចធ្លោក្នុងសង្គម​

ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យច្នៃម៉ូដនៅកម្ពុជា កាន់តែពុះកញ្ជ្រោលឡើង ហើយអ្នកច្នៃម៉ូដក្នុងស្រុកក៏កាន់តែលេចធ្លោខ្លាំងដូចគ្នាដែរ។ បើយើងលើកឡើងពីអ្នកច្នៃម៉ូដក្នុងស្រុកវិញនោះ​ គេសង្គេតឃើញថា បច្ចុប្បន្នអ្នកច្នៃម៉ូដមានកំណើនខ្ពស់ជាងឆ្នាំមុនៗ ហើយម្នាក់ៗពោរពេញដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតប្លែកៗខុសគ្នាទៅតាមអ្នកច្នៃម៉ូដម្នាក់ៗ។ 

ក្នុងចំណោមអ្នកច្នៃម៉ូដទាំងនោះ ក៏មានអ្នកជំនាញក្នុងការច្នៃឈុតពីវត្ថុធាតុផ្សេងៗ បង្កើតចេញជាទម្រង់សម្លៀកបំពាក់ថ្មីប្លែក តួយ៉ាងដូចជា ការជ្រើសយកសំរាមមកកែច្នៃជាឈុត ការប្រើប្រាស់ស្លឹកឈើ និងសក់ មកច្នៃជាសម្លៀកបំពាក់ជាដើម។ ខាងក្រោមជាអ្នកច្នៃម៉ូដក្នុងស្រុកល្បីៗ កំពុងលេចធ្លោក្នុងសង្គមកម្ពុជា៖

បណ្ឌិតច្នៃម៉ូដ ឯម រៀម៖ បណ្ឌិត​ម៉ូដ​រូបនេះ ភាគច្រើន​គេស្គាល់ស្នាដៃ​ តាមរយៈ​ការ​ប្រមូលរបស់​របរ​សម្ភារៈចាស់ៗដែលគេឈប់​ប្រើ យកមក​ច្នៃ​ឱ្យមាន​តម្លៃ​ឡើងវិញ។ រាល់​ការច្នៃ​ម៉ូដ​របស់លោក ​គឺ​តែងតែមាន​ការប៉ះពាល់​ដ​ល់​អារម្មណ៍​របស់​មហាជន​មួយចំនួន ដោយសារតែ​ពួកគាត់​នៅ​មិនទាន់​យល់​ពីអ្វី​ទៅជា​សិល្បៈ​ច្នៃ​ម៉ូដ​សហ​សម័យ តែក៏មានកោតសរសើរឡើងទន្ទឹមគ្នាផងដែរ។

អ្នកច្នៃម៉ូដ និងជាអ្នកជំនាញដើរ Catwalks លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់៖ ភាពល្បីល្បាញរបស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ទើបផ្ទុះឡើងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការច្នៃឈុតសម្លៀកបំពាក់ប្លែកៗឱ្យសិល្បករ-សិល្បការិនីប្រើប្រាស់តាមកម្មវិធីសិល្បៈតូចធំ និងការបញ្ចេញ Collection ថ្មីៗជាបន្តបន្ទាប់។ លោកក៏ជាមនុស្សម្នាក់ពោរពេញដោយគំនិតច្នៃប្រឌិតថ្មីៗប្លែកពី ដោយបានជ្រើសរើសយកវត្ថុធាតុនៅជុំវិញខ្លួនមកធ្វើជាគំនិតបំផុសឱ្យចេញជាឈុតសម្លៀកបំពាក់ប្លែកដាច់គេ។

រាជនីច្នៃម៉ូដ និងជាអ្នកជំនាញផាត់មុខធ្វើសក់ ​លោក មិញ ចាន់វ៉ាន់ដា ហៅ​ រំដួលលិចទឹក៖ ស្ទើរគ្មានបុគ្គលសិល្បៈណាម្នាក់មិនស្គាល់ថ្វីដៃរាជនីច្នៃម៉ូដ និងជាអ្នកជំនាញផាត់មុខធ្វើសក់ រំដួលលិចទឹក នោះទេ ព្រោះ​លោក​តែងតែ​ច្នៃឈុតប្លែកៗពីរុក្ខជាតិ និងវត្ថុធាតុដើមផ្សេងៗដែលមាននៅជុំវិញខ្លួនឱ្យចេញជាឈុតសម្លៀកបំពាក់ដ៏ប្រណិត ពិសេសគឺក្បូរក្បាច់រចនាទម្រង់ក្បាច់បុរាណខ្មែរច្នៃចេញពីគ្រាប់ធញ្ញជាតិ គឺជាជំនាញរបស់អ្នកម៉ូដរូបនេះ។

ក្រុមឡាឈូក (Lachhouk Recycled and Creative Fashion)៖ ក្រុមឡាឈូក បង្កើតឡើងដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងបំណងថែរក្សា និងការស្ដារបរិស្ថានឡើងវិញ គាំទ្រការប្រើប្រាស់ឡើងវិញ និងនិរន្តរភាព គាំទ្រសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ផ្សព្វផ្សាយពីឧស្សាហកម្មសម្លៀកបំពាក់ និងផ្សព្វផ្សាយសិល្បៈកម្ពុជា។ ក្រុមនេះ តែងប្រមូលយកកាកសំណល់សំរាមផ្សេងៗ មកកែច្នៃជាឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ និងបានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំ យាត្រា ៣ លើកមកហើយ ដែលសម្លៀកបំពាក់ទាំងនោះសុទ្ធសឹងជាសម្លៀកបំពាក់ច្នៃចេញពីកាក់សំណល់ទាំងស្រុង។

សុផល កាត់ដេរ៖ ផ្តើមចេញពីហាងកាត់ដេរសម្លៀកបំពាក់ ពេលនេះ សុផល កាត់ដេរ កំពុងផ្ទុះការគាំទ្រ និងការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះប្រណិតភាព និងគំនិតច្នៃប្រឌិតដ៏ប៊ិនប្រសប់ រហូតធ្វើឱ្យសិល្បករ-សិល្បការិនីជាច្រើនសម្រុកទៅកាត់សម្លៀកបំពាក់ និងរ៉ូបនៅទីនេះគ្រប់ៗគ្នា ហើយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ជាម៉ូយប្រចាំរបស់ហាងនេះផងដែរ។ ដោយសារគំនិតច្នៃប្រឌិតខ្ពស់ ឈុតរបស់ សុផល កាត់ដេរ ធ្លាប់ត្រូវបវរកញ្ញាស្លៀកចូលរួមប្រកួតកម្មវិធីសម្រស់នៅអន្តរជាតិទៀតផង ធ្វើឱ្យពិភពលោកឃើញច្បាស់ពីសមត្ថភាពរបស់អ្នកច្នៃម៉ូដកម្ពុជា។

ណុប ដាណេ ម្ចាស់ណុប ដាណេសម្អាងការ៖ ជាម្ចាស់សម្អាងការក៏ពិតមែន តែ ណុប ដាណេ ជាអ្នកច្នៃម៉ូដម្នាក់ពោរពេញដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ សូម្បី តារាចម្រៀងរ៉េបវ័យក្មេង ម៉ាន់ វណ្ណដា និង ឱក សុគន្ធកញ្ញា ក៏ឱ្យអ្នកច្នៃម៉ូដរូបនេះច្នៃឈុតឱ្យផងដែរ។ ពេលនេះ ណុប ដាណេ កំពុងមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈ តាមរយៈស្នាដៃដ៏ប្រណិតរបស់លោក រួមបញ្ចូលទម្រង់សិល្បៈបុរាណបញ្ជាក់ពីអត្ថសញ្ញាណរបស់ជាតិខ្មែរ។

លោកស្រី ថន ធីនី ថៅកែ ប្រណិតនារីសម្អាងការ (ម៉ាក់ស្រីនា)៖ ជាម្ចាស់សម្អាងការក៏ពិតមែន តែអ្នកម៉ាក់របស់ ស្រីនា តែងតែបញ្ចេញម៉ូដសម្លៀកបំពាក់ប្រណិតៗ លាយឡំគ្នារវាងសម្លៀកបំពាក់សម័យនិងបុរាណ មើលទៅពិតជាប្លែកខ្លាំងណាស់។

កញ្ញាស្លឹកឈើ (Fashion Leaf)៖ ដ្បិតទើបបង្ហាញខ្លួនក្នុងវិស័យសិល្បៈរយៈពេលខ្លីក៏ពិតមែន តែអតីតជយលាភី 3rd Runner up MQC 2023 កញ្ញាស្លឹកឈើ បានបង្ហាញឱ្យគ្រប់គ្នាឃើញពីសមត្ថភាពច្នៃម៉ូដដ៏ពិសេសរបស់នាង ដែលធ្វើយករុក្ខជាតិជុំវិញខ្លួនមកច្នៃចេញជាឈុតដ៏ប្រណិត ស្រដៀងគ្នានិង រំដួលលិចទឹក ប៉ុន្តែនាងមានភាព unique របស់ខ្លួនឯង ដែលខុសគ្នាពីរៀមច្បង រំដួលលិចទឹក។ បច្ចុប្បន្ន កញ្ញាស្លឹកឈើ ត្រូវគេចាប់អារម្មណ៍ខ្លាំងព្រោះស្ទីល៍ និងហ្វេសសិនប្លែកៗរបស់នាង។

អ្នកច្នៃម៉ូដ លោក យុន រតនៈ៖ អ្នកច្នៃម៉ូដពេញដោយសមត្ថភាពរូបនេះ ជាម្ចាស់ហាងសម្លៀកបំពាក់ Rottanak Shop។ រតនៈ ជាអ្នកច្នៃម៉ូដម្នាក់ក៏មានទេពកោសល្យ និងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការច្នៃសម្លៀកបំពាក់គ្រប់ទម្រង់ មិនថាបុរស-នារី ឬបងប្អូនភេទទី៣។ តាមដែលចាំបាន យុន រតនៈ ជាអ្នកច្នៃម៉ូដខ្មែរដំបូងបង្អស់ដែលជ្រើសយកសរសៃសក់មកច្នៃជាឈុតសម្លៀកបំពាក់ពាក់លើខ្លួន ហើយលោកក៏ហ៊ានច្នៃ Collection ឈុតហែលទឹកទម្រង់ 18+ ចម្រុះពណ៌ មើលទៅពិតជាស្រស់ឆើតឆាយ ក្នុងបំណងប្រាប់ឱ្យសាធារណជនបានដឹងថា វិស័យច្នៃម៉ូដនៅកម្ពុជាងើបឡើងវិញហើយ បន្ទាប់ពីការរាំងស្ទះព្រោះបញ្ហាកូវីដ១៩រយៈពេលជាង ២ឆ្នាំទៀតផង។

ក្រុមស្រមោល Fashion&Creative៖ សព្វថ្ងៃ ក្រុមស្រមោល កំពុងរីកមុខរីកមាត់ក្នុងវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា តាមរយៈគំនិតច្នៃប្រឌិតខ្ពស់លាយឡំសិល្បៈសហសម័យដែលក្រុមនេះដាក់បញ្ចូលក្នុងឈុតដែលបានច្នៃឡើង។ កន្លងមក ក្រុមនេះក៏ធ្លាប់ច្នៃឈុតជាច្រើនពីកាក់សំណល់ផ្លាស្ទិក និងវត្ថុធាតុដែលគេឈប់ប្រើប្រាស់ឱ្យចេញជាសម្លៀកបំពាក់យ៉ាងទាក់ទាញផងដែរ ជាហេុតធ្វើឱ្យគ្រប់គ្នាស្គាល់ក្រុមនេះកាន់តែខ្លាំងឡើង៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។