ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងមានវត្តមានចូលរួមដើរបង្ហាញម៉ូដនៅពិព័រណ៍កេសរកូល

ដូចប្រិយមិត្តបានជ្រាបហើយថា តាំងពីជាប់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ដោយមានការងារហូរចូល មករកនាងច្រើនជាហូរហែ។ មិនត្រឹមការងារក្នុងស្រុកទេ សូម្បីការងារនៅថៃក៏នាងមានទីផ្សារខ្ពស់ដូចគ្នាដែរ។ បើនិយាយពីតម្លៃខ្លួនវិញគឺកើនទ្វេច្រើនដង បើធៀបតម្លៃខ្លួនចាស់ដែលធ្លាប់ទទួលបានមុនពេលចូលប្រកួត Miss Grand Cambodia2022។

បើទោះបីជាការងារសិល្បៈរវល់ខ្លាំងប៉ុណ្ណា ក៏កូនអ្នកខេត្តព្រះសីហនុរូបនេះ មិនចោលការងារសង្គមផ្សេងៗនោះទេ ដោយកន្លងមកនាងបានចូលរួមកម្មវិធីសិល្បៈជាតិតូចធំជាច្រើន រួមទាំងការងារសប្បុរសធម៌មួយចំនួនទៀតផង។ តួយ៉ាង ឆាប់ៗនេះ បវរកញ្ញាកំពុងសាងភាពល្បីទាំងក្នុង និងក្រៅប្រទេសរូបនេះ ក៏នឹងមានវត្តមានចូលរួមដើរបង្ហាញម៉ូដនៅពិព័រណ៍ផ្កាកេសរកូល ដែលនឹងរៀបចំឡើងនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៣ នៅទីតាំងផ្សារទំនើប Aeon1 រាជធានីភ្នំពេញ។

សូមជម្រាបថា វេទិកាកេសរកូលជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃរបស់កេសរកូលព្រៃ និងលើកទឹកចិត្តដល់បណ្តាញអ្នកស្រលាញ់កេសរកូល ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាពិសេសគឺប្រភេទកេសរកូលព្រៃ។ ដោយឡែក ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរវេទិកាកេសរជាតិលើកទី៣ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងផ្សារទំនើប Aeon1 រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជននានា។

ពិព័រណ៍កេសរកូល នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការតាំងបង្ហាញនិងការពន្យល់ពីគុណតម្លៃរបស់កេសរកូលព្រៃ និងសារៈសំខាន់នៃការរៀបចំវេទិកាកេសរកូលជាតិ, ការដើរបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល (Orchid Fashion Show), ការសម្តែងល្ខោនស្បែកតូច, ការប្រគុំតន្ត្រី, ការចាក់បញ្ចាំងវីដេអូខ្លីស្តីពីវឌ្ឍនភាពការងារអភិរក្សកេសរកូល និងភាពសម្បូរបែប និងគុណតម្លៃរបស់កេសរកូលព្រៃ និងជីវៈចម្រុះកម្ពុជា និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ សម្រាប់ការតាំងពិព័រណ៌ក៏នឹងមានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានារួមមាន៖ កេសរកូលព្រៃ, កេសរកូលបង្កាត់, រុក្ខជាតិតាំងលម្អ, រុក្ខជាតិក្នុងសួន,ប្រទាល, រុក្ខជាតិឈើប្រណិតនិងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវៈចម្រុះ និងកេសរកូល។ល។

កុំភ្លេចចូលរួមពិព័រណ៌កេសរកូលឱ្យបានច្រើនកុះករ និងទទួលរកសប្បាយរីករាយ និងចំណេះដឹងពីវេទិកាកេសរកូលជាតិ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប