ថ្ងៃមង្គលការ ទោះរវល់យ៉ាងណាក៏អ្នកផលិតមាតិកា ខេមរា ឆ្លៀតធ្វើវីដេអូបានដដែល

ចូល​ខែ​កុម្ភៈ​ភ្លាម អ្នក​បង្កើត​មាតិកា​បែប​ចំណេះដឹង ខេមរា ដឹក​ដៃ​គូ​ដណ្ដឹង​រូប​ស្រស់​ចូល​រោង​ជ័យ មាន​ទាំង​ចាស់​ទុំ​សង​ខាង បង​ប្អូន​សាច់​ញាតិ ​មិត្តភ័ក្ដិ បណ្ដា​អ្នក​ផលិត​មាតិកា ព្រម​ទាំង​សិល្បករ-សិល្ប​ការិនី ក្នុង​ស្រុក​ជា​ច្រើន​​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស។

មហាជន​អ្នក​ចូលចិត្ត​តាម​ដាន​មាតិកា​បែប​ចំណេះ​ដឹង និង​ព័ត៌មាន​ប្លែកៗ​លើ​បណ្ដាញ​សង្គម ​ប្រាកដ​ជា​បាន​ស្គាល់​អ្នក​ផលិត​មាតិកា​រូប​សង្ហា គីម ខេមរា។ ដោយ​កាលម្សិលមិញថ្ងៃ ១ខែកុម្ភៈ ឆ្នាំ ២០២៦ Content Creator វ័យ​ក្មេង​រូប​នេះ​បាន​ដឹក​ដៃគូស្នេហ៍ដែលស្រលាញ់​គ្នាតាំងពី​វ័យ​សិក្សា ចូល​រោង​ការ​។

មង្គល​ការ​ដែល​រៀប​ចំ​នា​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ពោល​គឺ​ម្សិល​មិញ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​ក្នុង​វិស័យ​ផលិត​មាតិកា តារា​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​នាក់។ ពិសេស​កូន​កំលោះ​ ខេមរា បើ​ទោះ​ជា​រវល់​យ៉ាង​ណា ក៏​មិន​ភ្លេច​ធ្វើ​វីដេអូ​បែប​សប្បាយ ខ្លីៗ​ ដើម្បី​បង្ហោះ​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ឡើយ​រហូត​មិត្ត​រួម​អាជីព​ជាច្រើន​អត់​សរសើរ​មិន​បាន​ឡើយ ព្រោះ​សាមី​ខ្លួន​ទាំង ថ្ងៃ​រៀបការទាំង​ហត់នឿយ និង​រវល់​រៀបចំ​ខ្លួន​ធ្វើ​តាម​ពិធី​ផ្សេង​ៗ​មិន​ដាច់​ឡើយ។

ជាក់​ស្ដែង ក្នុង​ពិធី​មង្គលការ​កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​ជា​វេទិកា​បង្អួតសម្រស់​ដ្បិត​ភ្ញៀវ​ដែល​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​ពិធី​សុទ្ធ​សឹង​តែ​​ស្រស់​ស្អាត​និងស្រស់​សង្ហា។ ជាមួយ​គ្នា មង្គល​ការ​គូ​ស្នេហ៍​ដ៏​សក្ដិសម​នេះក៏​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំ​ទ្រ​ផង​ដែរ៕

រូបភាព ៖ Image Hunter, QWin, Chea Vanrith



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *