Content Creator ខេមរា បញ្ចប់ងារជាសង្សារ ដោយរៀបចំពិធីចូលចែចូវមានចាស់ទុំដឹងឮ

ក្រោយ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ​ជាង ៥ ឆ្នាំ ពេល​នេះ Content Creator ខេមរា និង គូស្នេហ៍ បាន​បញ្ចប់​ងារ​ជាសង្សារក្លាយ​ជាគូ​ដណ្ដឹងពេញលេញ​តាម​បែប​ប្រពៃណី ដោយ​បាន​រៀប​ចំ​ពិធី​ចូល​ចែចូវ​ ព្រម​​មាន​ចាស់​ទុំ​ ញាតិមិត្ត​ទាំង​សង​ខាង​ចូលរួម​ជា​សក្ខីភាព។

មហាជន​ប្រាកដ​ជា​បាន​ស្គាល់ ខេមរា ជាអ្នក​ផលិត​មាតិកា​រឿង​រ៉ាវ​ប្លែកៗ និង​ចំណេះ​ដឹង​ជុំ​វិញ​ពិភពលោក​នៅ​លើ​បណ្ដាញ​សង្គម។ តាម​រយៈ​មាតិកា​ជា​ច្រើន​ដែល​លោក​បាន​បង្កើត​ឡើង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ហើយ​មាន​ការ​គាំទ្រ​មិន​ដាច់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង FB , IG និង​តិកតុក។

នៅ​លើ​បណ្ដាញ​សង្គម​កន្លង​មក គឹម ខេមរា តែងតែ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​គូស្នេហ៍​ដែល​ជា​​អ្នក​ផលិត​មាតិកា​ដូចគ្នា​ឈ្មោះ​ថា សាយ សុភ័ក្រនាថ។ កាល​ពី​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ​អ្នក​ផលិត​មាតិកា​រូប​សង្ហា ខេមរា និង​គូ​ស្នេហ៍​បាន​ដឹក​ដៃ​គ្នា​ចូល​ជួប​ចាស់​ទុំ​ទាំង​សង​ខាង​ ដើម្បី​ទទួល​ដឹងឮ​​ចំណង​ស្នេហ៍​តាម​បែប​ប្រពៃណី ដោយ​បាន​រៀប​ចំ​ពិធី​ចូល​ចែចូវ​ទៅ​តាម​ទំនៀម​ទម្លាប់​​​ខ្មែរ​ក្រោយ​ទាក់ទង​គ្នា​ជាង ៥ ឆ្នាំ។ ចំពោះ​ដំណឹង​ដ៏​សែន​រីករាយ​នេះ​បណ្ដា​អ្នក​គាំទ្រ​នៅ​ក្នុង​បណ្ដាញ​សង្គម​បាន​ចូលរួម​អបអរ​សាទរ​ដល់​រូប​លោក​និង​គូ​ស្នេហ៍​យ៉ាង​ច្រើន​ព្រម​ទាំង​មាន​ការ​ចែក​រំលែក​ព្រោងព្រាត​ទៀត​ផង។

យ៉ាង​ណា​មិញ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​ពេល​វេលា​រៀប​ការ​ផង​ដែរ​គឺ​នៅ​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ពោល​គឺ​នៅ​សល់​ជាង ៦ ខែ​ទៀត​ប៉ុណ្ណោះ៕

រូបភាព ៖ Nara Wedding



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *