ទុករឿងរិះគន់ទៅម្ខាង! ខេម៉ា ម៉េតេយ៉េ គិតថា តំណែង 1st Runner up MSC 2023 ស័ក្តិសមនាងខ្លាំង

មិនខ្វល់រឿងចម្រូងចម្រាស់ និងការរិះគន់ដែលបានកើតឡើងនោះឡើយ កញ្ញា ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer) Miss Supranational Cambodia តំណាងខេត្ត កែប ដែលបានជាប់ជា 1st Runner up MSC 2023 បែរជាសម្តែងការពេញចិត្តចំពោះតំណែងដែលទទួលបាននេះ ថែមទៀតលើកឡើងថា វាស័ក្តិសម និងសុក្រឹតបំផុតពីគណៈកម្មការ។

ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer) បានបង្ហោះលើគណនីផ្លូវការនាងថា «Sorry for the late post. I was still getting my emotions back together since the final of @miss_supranational_cambodia. It was an incredible experience ! 1st runner up, for a first experience is an excellent place to be ! I’m so honoured.
ខ្ញុំសូមអរគុណដល់បងប្អូនដែលស្រលាញ់ចូលចិត្តនិងគាំទ្ររូបខ្ញុំតាំងពីដេីមកម្មវិធីរហូតដល់ចប់ ហេីយសូមអភយ័ទោសដែលមានការខ្វះខាត ក្នុងការបញ្ចេញសមត្ថភាព រូបខ្ញុំមាន មោទនៈភាពបំផុតដែលមានឱកាស ក្នុងការបញ្ចេញមតិ និងចែករំលែកចំណេះដឹងដែលខ្ញុំមាន ជាសាធារណៈ ។ប៉ុន្តែទោះបីជា យ៉ាងណាក៍លទ្ធផលដែលរូបខ្ញុំបានទទួលវាសាកសមបំផុត និងជាការសុក្រិតបំផុតពីកណៈកម្មការ ។ 
បទពិសោធន៍ ​១ខែក្នុងវិសយ័នេះ វាមាន រយះពេលខ្លីណាស់ សំរាប់ រូបខ្ញុំ ការជោគជយ័គឺត្រូវចំណាយពេលវេលា ដេីម្បីរៀនសូត្រ ។ រូបខ្ញុំសន្យាថា និងខិតខំអស់ពីសមត្ថភាព ក្នុងវិសយ័នេះដេីម្បី បង្ហាញអោយអន្តរជាតិទទួលស្គាល់ថាស្រ្តីខ្មែរ អាចធ្វេីបាន រូបខ្ញុំ សូមជូនពរ ដល់ បងប្អូន ទាំងអស់ ទទួលបាន ជោគជយ័គ្រប់វិសយ័ ដែលយេីងបាន ធ្វេី។គោរពនិងស្រលាញ់ ពី ខេម៉ា»
។

ក្រោយឃើញការបង្ហោះនេះ អ្នកប្រើប្រាស់អ៊ីនស្ត្រាក្រាមនាំគ្នា Comment បញ្ចេញមតិយោបល់ផ្សេងៗគ្នាលើការបង្ហោះខាងលើរបស់ 1st Runner up MSC 2023 ថែមទាំងកោតសរសើរដល់ទឹកចិត្តដ៏ប្រពៃរបស់នាងទៀតផង។

ទន្ទឹមការលើកឡើងខាងលើ ខេម៉ា បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងក្នុងថ្ងៃសម្ភោធរឿង «កំណើតអរូប» ថា «ខ្ញុំសប្បាយចិត្តមែនទែនចំពោះតំណែងរបស់ខ្ញុំ។ វាជាបទពិសោធន៍លើកដំបូង ក្នុងតំណែង 1st Runner up MSC 2023 វាពិតជារឿងដ៏អស្ចារ្យមែនទែន ខ្ញុំគិតថាខ្ញុំសប្បាយចិត្តជាង វាពិតជាអស្ចារ្យណាស់!»។

សូមជម្រាបថា តាមការបញ្ជាក់របស់ ប្រាសាទ ដាវីន ដែលជា Vice President ក្នុងកម្មវិធី Miss Supranational Cambodia 2023 ទោះកញ្ញា ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ ជាប់ត្រឹមតំណែង 1st Runner up  Miss Supranational Cambodia 2023 ក៏ពិតមែន ក៏នាងនៅតែទទួលឱកាសតំណាងឱ្យ​កម្ពុជាទៅប្រកួតក្នុងកម្មវិធីអន្តរជាតិផ្សេងមួយទៀត តែពេលនេះនៅទាន់ប្រាប់បាននៅឡើយ ត្រូវរង់ចាំការប្រកាសជាផ្លូវការសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la