ប៉ុន្មានម៉ោងមុននេះ តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ស្រាប់តែបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលជាការជូនដំណឹងទៅដល់នារីក្មេងៗ ដើម្បីកុំឲ្យទទួលផ្កាពីកូនប្រុសច្បងរបស់ខ្លួន នាថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃក្ដីស្រលាញ់។

អ្នកនាង ខាត់ សុឃីម បានបង្ហោះ status ថា «ក្មួយៗ! កុំយកផ្កាកាកៗរបស់កូនមីង គ្មានតម្លៃទេ ក្មួយ ចាំយកផ្កាស្លារបស់មីងវិញ»។ មួយឃ្លាខ្លី តែមានន័យគ្រប់គ្រាន់សម្រាប់តម្រង់ទិសក្មេងៗជំនាន់ក្រោយនេះ ធ្វើឲ្យមហាជនពេញចិត្តស្ដូក និងគាំទ្រការលើកឡើងរបស់តារាស្រីដែលមានសមត្ថភាពគ្រប់ផ្នែកនៃសិល្បៈ។
ត្បិតតែមើលទៅដូចជាការកំប្លែងលេងក៏ពិតមែន តែការលើកឡើងរបស់ម្ចាស់បទ «កម្សត់បងអើយ» ជាសារដាស់តឿនមួយ កុំឲ្យក្មេងៗយល់ និងប្រព្រឹត្តខុសនា Valentine’s Day។ ទោះជានិយាយពីកូនប្រុសខ្លួនក៏ពិតមែន តែក៏ជាការក្រើនរំលឹកដល់ក្មេងៗគ្រប់រូបផងដែរ ឲ្យចេះដឹង និងយល់ពីតម្លៃខ្លួនឯង ព្រមទាំងការពារប្រពៃណីខ្មែរដ៏ផូរផង់ផងដែរ។


អ្នកលេងបណ្ដាញសង្គមបាននាំគ្នា share បន្ត status ល្អរបស់ អ្នកនាងដែលជាការតាស់តឿនកុំឲ្យនារីវ័យក្មេង ឈ្លក់វង្វេងត្រឹមផ្កាមួយទង ឬមួយបាច់ ហើយធ្វើអ្វីមិនគប្បីថ្ងៃ ១៤ កុម្ភៈខាងមុខនេះ។ តារាចម្រៀងស្រីល្បីដោយសារទេពកោសល្យសម្បូរបែបរូបនេះ តែងផ្ដល់ដំបូន្មានល្អៗដល់យុវជនជំនាន់ក្រោយ ឲ្យចៀសវាងអ្វីមិនល្អ និងបង្កភាពសោកសៅទៅថ្ងៃក្រោយ។
Skyz ដែលជាកូនប្រុសវ័យពេញកំលោះឯណោះវិញ ក៏បាន share បន្តពីអ្នកនាង ខាត់ សុឃីម ផងដែរ ដោយមានជាការឆ្លើយឆ្លង cmt លេងសើចបង្អាប់គ្នារវាងគ្រួសារអ្នកនាង ស្វាមី ព្រមទាំងកូនប្រុសច្បងវ័យជិត២០ ឆ្នាំរូបនេះផងដែរ៕
រូបភាព៖ khat Sokhim




Account
Security
Favourite Content