ឈាមជ័រសិល្បៈពេញខ្លួន! កូនប្រុសស្រី ខាត់ ជេមស៍ ទាំង ៤ មានទេពកោសល្យសិល្បៈដូចឪពុក

គេនៅចាំបានថា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀងចាស់វស្សា គឺលោក ខាន់ ជេមស៍ បានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនមួយ សម្រាប់ក្រុមគ្រួសារ​លោក ឈ្មោះថា Khan James Production ដោយមានការចូលរួមពីកូនប្រុសស្រីទាំង ៤ នាក់​លោកផ្ទាល់តែម្ដង។

កន្លងមក ម្ចាស់បទ «សម្រែកបេះដូង» ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា កូនប្រុសស្រីទាំង ៤ នាក់​សុទ្ធសឹងតែមានដុង និងទេពកោសល្យសិល្បៈមិនចាញ់លោកនោះឡើយ ហើយលោកសង្ឃឹមថា ទៅថ្ងៃអនាគតកូនៗ​អាចស្នងតំណែងសិល្បៈពី​លោកបាន។ តួយ៉ាង អេមមី កូនស្រីច្បងរបស់លោក មានសំឡេងពីរោះរណ្តំ និងមានសមត្ថភាពច្រៀងមិនចាញ់លោកនោះឡើយ ថែមទាំងមានទេពកោសល្យសិល្បៈជាច្រើនទៀត ចំណែក ដូរ៉ា ដែលជាកូនទី២ ក៏មានទេព​កោសល្យផ្នែកចម្រៀងផងដែរ ថែមទាំងមានដុងខាងចង្វាក់រាំថែមទៀតផង។ បើនិយាយពី Gate កូនប្រុសទី៣ ទស្សនិកជនភាគច្រើនប្រាកដជាបានស្គាល់ក្មេងប្រុសម្នាក់នេះ តាមរយៈបទចម្រៀងរ៉េបបែប Hip Hop ដូចជាបទ «Boy ឡូយ» «Gateកូនប៉ា» «Hard Way» និង «Young Rapper» ជាដើម។ រីឯ កូនស្រីពៅក្នុងគ្រួសារ ឈ្មោះថា មករា សាវីណា ត្បិតតែនៅតូចជាងគេ តែនាងក៏មានទេពកោសល្យផ្នែកច្រៀង-រាំ និងតន្ត្រីបែប K-pop ដូចគ្នាដែរ។

ក្រោយចេញមុខបើកផលិតកម្មផ្ទាល់ខ្លួន ខាន់ ជេមស៍ បានប្ដេជ្ញាយ៉ាងមុតមាំថា ខ្លួនលោក និងកូនៗ​ខិតខំប្រឹងប្រែងផលិតបទចម្រៀង Original ឲ្យច្រើនតាមអាចធ្វើទៅបាន ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រឱ្យស្តាប់កម្សាន្តរំសាយអារម្មណ៍។ មិនតែប៉ុណ្ណោះ តារចម្រៀងរូបនេះក៏មានចក្ខុវិស័យនាំយកសិល្បៈចម្រៀងខ្មែរ ទៅឆាកអន្តរជាតិថែមទៀតផង។ 

គិតមកទល់ពេលនេះ Khan James Production បានបញ្ចេញស្នាដៃចម្រៀងថ្មីៗជាបន្តបន្ទាប់ ដូចជា «Hard Way», «Young Rapper» បកស្រាយដោយ Gate , «ស្ពាន», «អង្កាម» បកស្រាយដោយ ខាន់ ជេមស៍, «កុំចង់ត្រូវគ្នា» បកស្រាយដោយ អេមមី។ ថ្វីបើពេលនេះនៅមិនទាន់មានបទចម្រៀងណាមួយផ្ទុះការគាំទ្រខ្លាំងក្លា តែគេជឿជាក់ថា កូនៗរបស់តារាចម្រៀងចាស់វស្សារូបនេះនឹងអាចក្តោបបានប្រជាប្រិយភាពដូចឪពុករបស់ខ្លួន ព្រោះពួកគេម្នាក់ៗសុទ្ធតែមាន​​ទេពកោសល្យ និងជំនាញសិល្បៈរៀងៗខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត