កាលពីមួយរយៈមុនតារាប្រុសហុងកុងល្បីឈ្មោះលោក Kenneth Ma បានទម្លាយពីរឿងសុំមិត្តស្រី Roxanne Tong រៀបការ ខណៈនាងក៏បានយល់ព្រមរួចហើយដែរ។ បើតាមគម្រោងរបស់លោក និងមិត្តស្រីគឺចង់ដឹកដៃគ្នាចូលរោងមង្គលក្នុងឆ្នាំថ្មី ២០២៣ បើមិនពាក់កណ្ដាលឆ្នាំ ក៏ចុងឆ្នាំនេះ។
កាលពីថ្មីៗ នេះ ក្នុងបទសម្ភាស តារាសម្ដែងប្រុស Kenneth Ma បានទម្លាយថា៖ មិត្តស្រីរបស់លោកកំពុងមានការមមាញឹកខ្លាំងក្នុងរៀបចំពិធីមង្គលការ។ ដោយសារលោកកំពុងមានការងារជាប់រវល់ខ្លាំង មិនអាចមានពេលវេលាច្រើនជួយដល់នាង ទើបនាងត្រូវស្វះស្វែងរៀបចំឱ្យរួចរាល់ដើម្បីអាចប្រារព្ធពិធីទៅបានតាមគម្រោងដែលបានគ្រោងទុក។
លោកបានបន្ដថា៖ បច្ចុប្បន្នការងារដែលលោកបានទទួលរួចហើយមិនទាន់បញ្ចប់ និងត្រូវតែបញ្ចប់ផងដែរដូច្នេះ លោកពិតជាជាប់រវល់ខ្លាំងមែនទែន។ លោកត្រូវទៅចូលរួមកម្មវិធីប្រម៉ូតរឿងភាគថ្មី និងចាត់ចែងកម្មវិធីមួយចំនួនផងដែរ។ លោកគ្មានជម្រើសឡើយ ក្រៅពីឱ្យមិត្តស្រីជាអ្នកចាត់ចែងធំក្នុងការរៀបចំពិធីមង្គលការ។ នាងមិនបានប្រកាន់ ឬខឹងឡើយនៅពេលដែលលោករវល់មិនបានជួយជ្រោមជ្រែងខ្លាំង ផ្ទុយទៅវិញមានតែបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រសិនបើមានបញ្ហាអ្វីនាងក៏មកពិភាក្សាជាមួយលោក។
លោកក៏បានបញ្ជាកបន្ថែមថា៖ រៀបការរួចលោកមានបំណងយកកូនចំនួនពីរ ស្របពេលដែលមិត្តស្រីរបស់លោកនឹងលាឈប់ពីសិល្បៈដើម្បីមើលថែក្រុមគ្រួសារ ដោយសារតែនាងមិនផ្ដោតខ្លាំងលើអាជីពជាអ្នកសិល្បៈឡើយ នាងគ្រាន់តែចង់សាកល្បងអ្វីដែលថ្មី និងជ្រើសមកសម្ដែងប៉ុណ្ណោះ៕























































Account
Security
Favourite Content