ឆ្នាំថ្មីជោគជ័យថ្មី! តារាស្រីហុងកុង Katy Kung បើកហាងសម្លៀកបំពាក់ប្រេនផ្ទាល់ខ្លួនជាមួយ Zoie Tam

ជាមួយនឹងលក្ខណៈពិសេសក៏ដូចជាសមត្ថភាពរបស់ខ្លួន តារាសម្ដែងស្រីជួរមុខហុងកុង Katy Kung បានក្ដោបក្ដាប់តំណែងជាតួឯកស្រីដោយជោគជ័យ និងក្លាយជាតារាស្រីឈានមុខគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២០ តារាស្រីរូបនេះទទួលបានការគាំទ្រមិនធម្មតាតាមរយៈការសម្ដែងរឿងភាគ Death by Zero និង រឿង Hong Kong Love Stories។

តាមរយៈការសម្ដែងខ្សែភាពយន្ដទាំងពីរនេះធ្វើឱ្យតារាស្រីរូបនេះហក់ចូលក្នុងតារាងតារាស្រីកម្រិត A បន្ទាប់ពីបានឈ្នះពានរង្វាន់តួឯកស្រីមានប្រជាប្រិយភាពនៅកម្មវិធី TVB Anniversary Awards និង Favorite TV Actress ក្នុងប្រទេសម៉ាឡេស៊ី។  

ក្រោយទទួលបានភាពជោគជ័យជាបន្ដបន្ទាប់ តារាស្រី Katy Kung ក៏ចាប់ផ្ដើមពង្រីកការវិនិយោគរបស់នាងទៅលើអាជីវកម្មផ្សេងៗគ្នា។ បន្ទាប់ពីបានចូលខ្លួនប្រឡូកក្នុងវិស័យម្ហូបអាហារដោយបោះទុនវិនិយោគទៅលើហាងនំប៉័ងរបស់មិត្តប្រុសក្នុងឆ្នាំ ២០២៣ ពេលនេះតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះក៏បានចាប់ដៃគ្នាជាមួយនឹងមិត្តល្អរបស់នាងគឺតារាស្រី Zoie Tam បង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួន Katy Zoie ដោយអ្នកទាំងពីរធ្វើជាអ្នកតំណាង និងថតផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់ដោយផ្ទាល់តែម្ដង។

ក្រៅពីការងារជាតារាសម្ដែងការពង្រីក និងពង្រឹងខ្លួនរីកចម្រើនទៅលើអាជីវកម្មផ្ទាល់ខ្លួនក្នុងនាមជាអ្នកជំនួញរបស់ Katy Kung បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតមិនកោតសរសើរមិនបានពីសមត្ថភាពក្នុងការអភិវឌ្ឍខាងហិរញ្ញវត្ថុយ៉ាងខ្លាំង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារានាំគ្នាច្រានចោល អ្នកគាំទ្រនាំគ្នារិះគន់ ក្រោយ iQIYI ប្រកាសថា តារាជាង ១០០រូបយល់ព្រមឱ្យប្រើ AI ជំនួសខ្លួន

នៅថ្ងៃទី២០ ខែមេសា នេះ ឃ្លា “iQIYI ឆ្កួតហើយ” បានក្លាយជាឃ្លាដែលមានអ្នកស្វែងរកច្រើនបំផុតនៅលើកម្មវិធី Weibo ដោយទស្សនិកជនសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្ប

ពេជ្រ សូលីកា ចូលរួមសម្ដែងនៅពិព័រណ៍កម្ពុជាលើកទី១០ ទីក្រុងតូក្យូ ជាចំណែកលើកស្ទួយវប្បធម៌ខ្មែរ

តារា​ចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព ពេជ្រ សូលីកា ត្រៀម​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី «ពិព័រណ៍​កម្ពុជា​លើក​ទី១០» ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​លើ​ទឹក​ដី​នៃ​

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានក្រុមហ៊ុន HYBE លោក Bang Si Hyuk

នៅថ្ងៃទី ២១ ខែមេសា នេះ ផ្នែកស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលក្រុងសេអ៊ូល បានប្រកាសថា អង្គភាពខ្លួនបានស្នើសុំដីកាចាប់ខ្លួនលោក Bang Si Hyuk ប្រធានក្រុមហ៊ុន HYBE ក្រោមការ

អភិបាលខេត្តបាត់ដំបង ទៅសួរសុខទុក្ខលោកយាយ រស់ សាបឿន ជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាន​អញ្ជើញ​ចុះ​ទៅ​ជួប ដើម្បី​សាកសួរ​សុខ​ទុក្ខ​លោកយាយ រស់ សាបឿន ដែល​ត្រូវ​ជា​បងស្រី​បង្កើត​របស់​លោកស្រី រស់ សេរីសុទ្ធា តារា​ចម្រៀង​ស្រី​ល្បីល្បាញ​ក្នុង​ទសវត្សរ៍ ៦០

បវរកញ្ញាខ្មែរជាច្រើនរូបបង្ហាញម៉ូដសម្លៀកបំពាក់ស្បៃបុរាណខ្មែរ នាកម្មវិធី នគរសង្ក្រាន្ត

បើ​ទោះ​ជា​កម្មវិធី «នគរសង្ក្រាន្ត»បាន​បញ្ចប់​ទៅ​ហើយ​ក៏​ដោយ តែ​ពិតជា​ដក់​ជាប់​ក្នុង​ចិត្ត​មហាជន​ខ្មែរ​ជានិច្ច ព្រោះ​មាន​ការ​រៀបចំ​បាន​យ៉ាង​ល្អ​សឹងតែ​គ្រប់​ជ្រុងជ្រោយ ដោយ​មាន​សកម្មភាព​ជាប់​បន្ត​គ្នា​តាំង​ពី​ភ្លឺ រហូត​ដល់​យប់

Sandara Park ពោលពាក្យ “អរគុណកម្ពុជា” ព្រមទាំងអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅរសៀលថ្ងៃទី២០ ខែមេសា នេះ Sandara Park បានបង្ហោះរូបភាពគ្រាដែលខ្លួនមកសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីនៅលើទឹកដីសៀមរាបអង្គរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់ជាមួយសំណេរថា

អ្នកទស្សនារាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ គាំទ្រការសម្ដែង ទេព បូព្រឹក្ស & ជី ដេវីត នៅ Round Festival

មិន​ធម្មតា ទស្សនីយភាព​សម្ដែង​របស់​តារា​ចម្រៀង ២ដួង​របស់​កម្ពុជា អ្នក​នាង ទេព បូព្រឹក្ស និង​លោក ជី ដេវីត ក្នុង​កម្មវិធី Round Festival 2026 នៅ​ប្រទេស​ហ្វីលីពីន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ជាមួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ពី​

ចេញពី Facebook! ដល់ពេល ARMY កម្ពុជាប្រើយុទ្ធសាស្រ្ត Instagram ដើម្បីបង្ហាញវត្តមាន និងកាត់បន្ថយគម្លាតជាមួយ BTS

ចាប់តាំងពីការបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរ ក្រុមចម្រៀងបុរសលំដាប់សកល BTS បានចាប់ផ្ដើមមានសកម្មភាពឡើងវិញយ៉ាងផុលផុស ទាំងការវិលត្រឡប់មកវិញ (Comeback) និងការបង្កើនទំនាក់ទំនងយ៉ាង

Jin សារភាពថា បញ្ហាអាយុធ្វើឱ្យសមត្ថភាពរបស់ខ្លួនធ្លាក់ទាបជាងសមាជិក BTS ដទៃ

Jin បានអង្គុយជជែកជាមួយទស្សនាវដ្តី Rolling Stone ពីការត្រឡប់មកធ្វើការ និងការជួបជុំគ្នាវិញក្នុងរយៈពេលជិត ៤ ឆ្នាំរបស់ BTS។ ក្នុងឱកាសនោះ បងធំប្រចាំក្រុមរូបនេះ បានបើកចិត្តនិយាយអំពីបញ្ហាអាយុ ដែលចាប់

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *